» គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1612 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149188 នាក់

លោក ចូ បៃ​ដិ​ន​ទៅដល់​អ៊ុយ​ក្រែ​ន​ស្ងាត់ៗ​និងសន្យា​ឈរ​ជាមួយ​ក្រុង​កៀវ​គ្រប់​កាលៈទេសៈ

ប្រទេស​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បានប្រកាស​ផ្តល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន ក្នុងអំឡុងពេល​ទស្សន​កិច្ច​ដោយ​មិន​ប្រកាស​ទុក​មុន ទៅកាន់​រដ្ឋធានី​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែកុម្ភៈ​នេះ ដោយ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ក្រុង​កៀវ មុន​ថ្ងៃ​ខួប​១​ឆ្នាំ​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​ស៊ី​រ៉ែ​ន​បាន​បន្លឺសំឡេង​ពេញ​រដ្ឋធានី​អ៊ុយ​ក្រែ​ន ខណៈដែល​លោក បៃ​ដិ​ន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​កៀវ ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ប៉ុន្តែ​មិនមាន​របាយការណ៍​អំពី​ការបាញ់​មី​ស៊ី​ល ឬ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី​ឡើយ​។​a jo uy3 

​លោក ហ្សេ​លេន​ស្គី បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់ លោក បៃ​ដិ​ន គឺជា​សញ្ញា​ដ៏​សំខាន់បំផុត​នៃ​ការគាំទ្រ​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​ទាំងអស់​។​​លោក បៃ​ដឹ​ន​ប្រធានាធិបតី​អាមេរិក បាន​និយាយថា វ៉ាស៊ីនតោន​នឹង​ឈរ​ជាមួយ​អ៊ុយ​ក្រែ​ន​គ្រប់​ស្ថានការណ៍​ទាំងអស់​។ រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក គឺជា​អ្នកផ្តល់ជំនួយ​យោធា​ដ៏​ធំ​បំផុត​ដល់​អ៊ុយ​ក្រែ​ន ការពារ​ខ្លួន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​
​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ដោយ​មិន​ប្រាប់​ជាមុន​នេះ លោក បៃ​ដិ​ន សន្យាថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ផ្តល់​កញ្ចប់​ជំនួយ​យោធា​ថ្មី​មួយ​ដែលមាន​តម្លៃ ៥០០​លាន​ដុល្លារ​ដល់ទី​ក្រុង​កៀវ ដែល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ដោយ​នឹង​រួមបញ្ចូល​ទាំង​គ្រាប់រំសេវ​បន្ថែមទៀត សម្រាប់​ប្រព័ន្ធ​មី​ស៊ី​ល​កាំភ្លើង​ធំ​ចល័ត​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​កៀវ ដោយ​ពុំមាន​ការប្រកាស​ឱ្យដឹង​ជាមុន​នោះឡើយ មុន​គម្រប់​ខួប ១​ឆ្នាំ​គត់​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤​កុម្ភៈ​ឆ្នាំ​២០២២២​។ កាលពី​ខែធ្នូ ឆ្នាំ​២០២២ លោក ហ្សេ​លេន​ស្គី បាន​បំពេញ​ទស្សនកិច្ច​ចេញ​ប្រទេស​ជា​លើកដំបូង កំលុងពេល​មាន​សង្គ្រាម ទៅកាន់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន​របស់​សហរដ្ឋអាមេរិក​.​។​
​កន្លងមកនេះ សេត​វិមាន​បានប្រកាសថា លោក បៃ​ដិ​ន នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ូឡូញ ដែល​នៅជាប់​អ៊ុយ​ក្រែ​ន ក្នុង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ សម្រាប់​ឱកាស​ខួប​១​ឆ្នាំ បន្ទាប់ពី​រុ​ស្ស៉ី​បាន​លើកទ័ព​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។ ក្នុងការ​ប្រកាស​នោះ សេត​វិមាន​បាន​អះអាងថា លោក បៃ​ដិ​ន ពុំមាន​ផែនការ​ជួប​ជាមួយ​លោក ហ្សេ​លេន​ស្គី ឬ​ធ្វើដំណើរ​មកកាន់​ទីក្រុង​កៀវ​ទេ​។ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​លោក​ចូ​បៃ​ដិ​ន ត្រូវមាន​ជំនួប​ជាមួយ​សម​ភាគី​ប៉ូឡូញ​នៅ​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ បន្ត​ដោយ​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ចំនួន ៩​ប្រទេស​ផ្សេងទៀត ដែល​ដូច​ប៉ូឡូញ ជា​សមរភូមិ​ជួរមុខ​របស់​អូតង់ នោះ​គឺ លេ​តូ​នី លី​ទុយ​អា​នី ប៊ុល​ហ្ការី ហុង​គ្រី សាធារណរដ្ឋ​ឆែក រូ​ម៉ា​នី និង​ស្លូ​វ៉ា​គី​។​

​ដោយឡែក​នៅ​ប្រទេស​រុស្ស៊ី​វិញ​កាសែត​ក្នុងស្រុក​របស់​រុ​ស្ស៉ី​បាន​រាយការណ៍​ថា មន្ត្រីការទូត​កំពូល​របស់​ប្រទេស​ចិន លោក វ៉ាង យី (Wang Yi) បានមក​ដល់ទី​ក្រុង​មូ​ស្គូ នៃ​ប្រទេស​រុ​ស្ស៉ី​ហើយ ដើម្បី​ពិភាក្សា​អំពី​ផែនការ​សន្តិភាព ដែល​អាច​កើតមាន​សម្រាប់​អ៊ុយ​ក្រែ​ន​។​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​កាសែត Kommersant បាន​រាយការណ៍​ថា គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង គឺ​ដើម្បី​បង្កើន​តួនាទី​របស់​ទីក្រុង​ប៉េកាំង នៅក្នុង​កិច្ចព្រមព្រៀង សម្រាប់​អ៊ុយ​ក្រែ​ន​។

កំលុង​សន្និសីទ​ស្តីពី​សន្តិសុខ ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​មូ​និ​ច (Munich) នៃ​ប្រទេស​អាល្លឺម៉ង់ លោក វ៉ាង បាន​រំលឹក​ឡើងវិញ​នូវ​ការអំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​គ្នា និង​ស្នើ​ដល់​បណ្តា​ប្រទេស​អឺរ៉ុប ឲ្យ «​គិត​ដោយ​អត់ធ្មត់​» អំពី​វិធី​បញ្ចប់សង្គ្រាម​។ លោក វ៉ាង ក៏បាន​និយាយ​ផងដែរ​ថា មាន​កងកម្លាំង​មួយចំនួន​ហាក់ដូចជា មិន​ចង់​ឲ្យ​ការចរចា​ទទួលបាន​ជោគជ័យ ឬ​ដើម្បី​ឲ្យ​សង្គ្រាម​ឆាប់​បញ្ចប់​នោះទេ តែ​មិនបាន​បញ្ជាក់​ពី​កងកម្លាំង​ណាមួយ ដែល​លោក​ចង់​សំដៅ​ទៅដល់​នោះឡើយ​។​​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​និយាយថា ប្រធានាធិបតី​ចិន លោក ស៉ី ជិន​ពីង គ្រោង​ថ្លែង «​សុន្ទរកថា​សន្តិភាព​» នៅក្នុង​ខួប​នៃ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន​គម្រប់​១​ឆ្នាំ ដែល​បានចាប់ផ្តើម​កាល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២៕a jo uy2 a jo uy