» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3572 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773329 នាក់

អ្នករកស៊ី​លក់​គ្រឿងសំអាង​អន​ឡាញ​គួ​ជ្រាប​!


​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ឈ្មោះ ណើ ចាន់​ត្រា អាយុ​៣១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់​ព​ន្ធ័​ករណី​ឆបោក​រំលោភសេចក្តីទុកចិត្ត​ចំពោះ​មនុស្ស​១២​នាក់​ក្នុង ទឹកប្រាក់​ចំនួន​៧៦១,៤៦៤​ដុល្លារ​អាមេរិក​។​a cheat online 

​ជនរងគ្រោះ​ទាំង​១២​នាក់ បាន​ប្រឹង​ថា​ក្នុង អំឡុង​ឆ្នាំ​២០២០ នៅ​ចំណុច​បុរី​ពិភពថ្មី​គួរ​ស្រូវ​២ ស្ថិតក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ឈ្មោះ ណើ ចាន់​ត្រា និង​ឈ្មោះ ម៉េ​ត បាន (​ស្វាមី​ឈ្មោះ ណើ ចាន់​ត្រា​) បាន​ទាក់ទង​ពួកខ្លួន ដោយ​អះអាងថា មាន​ផលិតផល​គ្រឿងសំអាង​ម៉ាក CTM សម្រាប់​ចែកចាយ​មក​ឲ្យ​ពួកខ្លួន​លក់​បន្ដ ដែល​អាច​រក​ផលចំណេញ​បាន​ខ្ពស់​។​

​ក្រោយមក​ឈ្មោះ ណើ ចាន់​ត្រា និង​ឈ្មោះ ម៉េ​ត បាន បានបញ្ជាក់​ប្រាក់​ជនរងគ្រោះ​ទាំង​១២​នាក់​ថា បើ​ចង់​ទទួល​សិទ្ធិ​លក់​បន្ដ ត្រូវ​ទិញ​ផ​លិ​ផល​នេះ​ជា​កញ្ចប់ ក្នុងតម្លៃ​ផ្សេងៗ​គ្នា​។ ដោយ​ជឿជាក់​ដើមបណ្ដឹង​ទាំង​១២​នាក់ បានប្រគល់​ប្រាក់​ចំនួន​ផ្សេងៗ​គ្នា​រៀងខ្លួន ឲ្យ​ទៅ​ឈ្មោះ ណើ ចាន់​ត្រា និង​ឈ្មោះ ម៉េ​ត បាន សរុប​ជា​ប្រាក់​ចំនួន ៧៦១,៤៦៤​ដុល្លារ​។​
​ក្រោយ​ទទួល​ប្រាក់​ពី​ដើមបណ្ដឹង​ទាំង​១២​នាក់​រួចហើយ ឈ្មោះ ណើ ចាន់​ត្រា និង​ឈ្មោះ ម៉េង បាន មិនមាន​ផលិតផល​ផ្គត់ផ្គង់​គ្រឿងសំអាង​ម៉ាក CTM ឲ្យ​មក​ដើមបណ្ដឹង​ទាំង​១២​នាក់​គ្រប់គ្រាន់​នោះទេ​។

បន្ទាប់មក​ឈ្មោះ ណើ ចាន់​ត្រា និង​ឈ្មោះ ម៉េ​ត បាន បានគេច​វេស​មិន​ទទួលខុសត្រូវ​នូវ​កាតព្វកិច្ច ដែល​ត្រូវបំពេញ​មក​ដើមបណ្ដឹង​ទាំង​១២​នាក់​។​​ទោះជា​យ៉ាងណា​ក្រោយ​ការឃាត់ខ្លួន សួរនាំ ឈ្មោះ ម៉េ​ត បាន មិន​ពាក់ព័ន្ធ​ក្នុងករណីនេះ​នោះទេ ពោល​មានតែ​ឈ្មោះ ណើ ចាន់​ត្រា តែម្នាក់ឯង​ប៉ុណ្ណោះ​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​.​។​ចាំមើល​មើល​តុលាការ​បន្ត​ឃុំ​ឬ​ដោះលែង​!?