» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4332 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016499 នាក់

តារា​កំប្លែង​នាយ​ស្វិត ទទួលមរណភាព ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​!


ភ្នំពេញ​៖ តារា​សម្ដែង​ជើងចាស់​ម្នាក់​គឺ នាយ​ស្វិត បានទទួល​មរណភាព​ហើយ នា​ព្រឹក​ថ្ងៃទី​២៧​មករា​នៅក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ ដោយសារតែ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ហើយ​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ និង​ព្យាបាល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក​។​a svet2 

​តារាចម្រៀង ចាន់ មករា ដែលជា​មិត្តភក្ដិ​ជិតស្និទ្ធ នឹង​តារា​កំប្លែង​នាយ​ស្វិត បាន​ទទួលស្គាល់ថា តារា​កំប្លែង​នាយ​ស្វិត បានទទួល​មរណភាព​ហើយ នៅមុននេះ​បន្តិច ស្ថិតនៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន (​មន្ទីរពេទ្យ​ព្រះកុសុមៈ​) ហើយ​ពេលនេះ កំពុង​ទាក់ទង​ទៅ​ក្រុមគ្រួសារ ដើម្បី​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​​តារា​កំប្លែង​នាយ​ស្វិត បាន​ចូល​ព្យាបាល​ជំងឺ​ឡើង​ឈាម អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ដោយ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា ខ្វះ​គ្រាប់​ឈាម ហើយ​បាន​បញ្ចូល​ឈាម​ចំនួន​២​កំប្លោក​។ ពេល​បញ្ចូល​ឈាម​ហើយ បែរជា​ឡើង​ឈាម​ខ្លាំង​រហូតដល់​ខួរក្បាល ទើប​មិន​អាចជួយ​សង្គ្រោះបាន​។​

​ការទទួល​មរណភាព របស់​តារា​កំប្លែង​នាយ​ស្វិត បានធ្វើ​ឲ្យ​ក្រុមគ្រួសារ មិត្តភក្តិ​, អ្នកសិល្បៈ និង​មហាជន​សម្ដែង​ការសោកស្ដាយ​គ្រប់ៗ​គ្នា ព្រោះ​បាន​បាត់បង់​ធនធាន​សិល្បៈ ជាពិសេស​វិស័យ​កំប្លែង ដែល​រូបលោក​តែងតែ​បង្ក​នូវ​ភាពសប្បាយ​រីករាយ ដល់​អ្នកទស្សនា​កន្លង​មក​។​សព​តារា​កំប្លែង​នាយ​ស្វិត ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ស្ថិតក្នុង​បុរី​ចន្ទ​សុវណ្ណ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​៕a svet1