» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1093 នាក់

ម្សិលមិញ 6677 នាក់

សរុប 14148669 នាក់

សម្តេច​ធិបតី​៖​តើ​អ្នកនាំពាក្យ​តាម​ក្រសួង​នានា​ធើ​អី​ឬក៏​ចង់​ឲ្យ​លោក​ធើ​?

​ភ្នំពេញ​៖ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយ​យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចោទ​ជា​សំណួរ​ថា តើ​ចាំបាច់​គ្រប់​រឿង​ត្រូវឱ្យ​នាយករដ្ឋមន្ត្រី​ចេញមុខ ឆ្លើយតប​គ្រប់​រឿង​លើ​បណ្តាញ​សង្គម​ឬ តើ​ចង់ឱ្យ​នាយករដ្ឋមន្ត្រី ក្លាយទៅជា​អ្នកនាំពាក្យ​ឱ្យ​គ្រប់​អង្គភាព​ស្ថាប័ន​ទាំងអស់​មែន​ទេ​?​។​​ការ​ចោទ​ជា​សំណួរ​បែបនេះ របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើ​ឡើង​បន្ទាប់ពី​មួយរយៈ​កន្លង​មក​ទោះបី​មាន​គេ​រិះគន់​តាម​បណ្តាញ​សង្គម​មកលើ​ការដឹកនាំ​របស់​សម្តេច​តែ​មិនឃើញ​មានការ​បកស្រាយ​ឬ​វាយបក​ពី​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប​ន័ំ​នា​ញ​នានា​របស់​រដ្ឋ​ឡើយ​។​a manet salary 

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ២​ម៉ឺន​នាក់ មកពី​តាម​បណ្តា​រោងចក្រ សហគ្រាស ដែលមាន​មូលដ្ឋាន​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ពន្យល់ថា សម្ដេច​មិនអាច​ចេញមក​បកស្រាយ​គ្រប់​បញ្ហា​ជំនួស​មន្ត្រី​ជំនាញ​ទាំងស្រុង​នោះទេ​។ កិច្ចការងារ​ខ្លះ ត្រូវការ​មន្ត្រី​ជំនាញ​បកស្រាយ ទើប​វា​ល្អ​ជាង​សម្ដេច បកស្រាយ​។ ម្យ៉ាងទៀត​សម្ដេច​ធិបតី ចង់ឱ្យ​មន្ត្រី​ទាំងនោះ ទទួលខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​របស់ខ្លួន ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ​។​​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ទើប​កាន់អំណាច​បាន​៤២​ថ្ងៃ បាន​គូសបញ្ជាក់ថា​៖ «​មាន​អ្នកខ្លះ​ថា​រដ្ឋាភិបាល​អត់​គិត​សោះ​រឿងនេះ ខ្ញុំ​សុំ​ញែក​ឱ្យដាច់ រឿង​វាពីរ​, រឿង​ទី​១ គឺ​រឿង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​សេដ្ឋកិច្ច ពន្ធអាករ​នេះ នេះ​ជា​រឿង​មួយ​ឱ្យដាច់​, រឿង​ទី​២៖ រឿង​សម្តី​របស់​ឯកឧត្តម គង់ វិបុល ដែល​ធ្វើឱ្យមាន​ការជជែក​គ្នា​ញែក​ឱ្យដាច់ […] តើ​ខ្ញុំ​នាយករដ្ឋមន្ត្រី ត្រូវ​ឆ្លើយតប​រឿង​នៅតាម Facebook គ្រប់ពេល ឬ​អត់​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បានផ្តល់ជាំអនុសាសន៍ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី គឺ​យកចិត្តទុកដាក់​ទាំងអស់​ចំពោះ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ សម្រាប់​វិធានការ​ឆ្លើយតប គឺ​សម្តេច​អនុវត្ត​ខុសគ្នា​។ សម្រាប់​រឿង​ជជែក​គ្នា​លើ​បណ្តាញ​សង្គម ត្រូវបាន​ប្រគល់​ភារកិច្ច​នេះ​ឱ្យ​អ្នកពាក់ព័ន្ធ​ពន្យល់ និង​បញ្ជូន​សារ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា រយៈពេល​ជាង​១​ខែ​នេះ គឺមាន​រឿង​ច្រើន ដែល​ត្រូវ​ចាត់វិធានការ ខណៈ​រឿង​ខ្លះ​សម្តេច​បានធ្វើ​ខ្លួនឯង​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ជូន​មហាជន​ឱ្យដឹង​ច្បាស់ រឿង​ខ្លះ​សម្តេច​ទុកឱ្យ​អ្នកទទួលខុសត្រូវ​ដើម្បី​ចេញ​បកស្រាយ និង​ចាត់វិធានការ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ថា ថ្មីៗ​នេះ​មាន​បញ្ហា​ដែល​កើតឡើង​ជាច្រើន​ដូចជា​ការរិះគន់​លើ​ការប្រមូល​ពន្ធ​មូលធន នា​ឆ្នាំ​២០២៤ និង​ការសាងសង​ប្រាសាទ ដែល​យក​លំនាំ​តាម​ប្រាសាទអង្គរវត្ត នៅក្នុង​វត្ត​មួយ​ក្នុងប្រទេស​ថៃ រឿង​ជនជាតិខ្មែរ ចាញ់បោក​ជនខិលខូច​នាំទៅ​ប្រទេស​ឡាវ បូករួម​នឹង​បញ្ហា​មួយចំនួនទៀត ត្រូវបាន​សម្តេច​ណែនាំ​ឱ្យ​ជំនាញ​ពាក់ព័ន្ធ​ចេញ​បកស្រាយ​បញ្ហា​ទាំងនេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​ជាដើម​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​រឿង​ទាំងអស់​ជា​កង្វល់​របស់ខ្ញុំ តើ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ម្ង៉ៃៗ​អង្គុយ​ចេញ​តែ​សារ​ដែលមាន​ការចាប់អារម្មណ៍​ក្នុង Facebook ឬទេ​? បើ​រឿង​ស្អី​ក៏​នាយករដ្ឋមន្ត្រី​ធ្វើ​ដែល​តើ​ស្ថាប័ន​ផ្សេងទៀត មានការ​អី​ធ្វើ បើ​រឿង​ផ្ទុះ​លើ​បណ្តាញ​សង្គម Facebook គឺ​តម្រូវឱ្យ​នាយករដ្ឋមន្ត្រី​ឆ្លើយតប សួរថា​តើ​ស្ថាប័ន​ផ្សេងៗ​ចាំបាច់​ទទួលខុសត្រូវ​ធ្វើ​អី និយាយ​ឱ្យ​ច្បាស់​?»​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា សម្រាប់​រឿង​ធំ​នាយករដ្ឋមន្ត្រី​ត្រូវតែ​ចេញ​មុន​បកស្រាយ​ចំពោះ​ជាតិ តែ​រឿង​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ជំនាញ គួរឱ្យ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ជា​អ្នកទទួលខុសត្រូវ​ដោះស្រាយ​ពន្យល់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​ដែលមាន​នាយក​រដ្ឋ​ម​ន្ត្រិ​ក្មេង​រដ្ឋមន្ត្រី​ភាគច្រើន​ក៏​ក្មេង​បានដាក់់​ចេញ​កម្ម​វិធិ​កែទម្រង់​ការងារ​ជាច្រើន​។​សម្រាប់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​គឺ​បាន​ដក​លោក​ផៃ​ស៊ី​ផាន​ចេញ​ដាក់​លោក​ប៉ែន​ប៊ុន​ណា​ដែលជា​អ្នកកាសែត​ជំនួស​វី​ញ​។​ក្រៅពីនេះ​រាជរដ្ឋាភិបាល​ក៏​បាល​ចេញ​អនុក្រឹត្យ​បង្កើត​ស្ថាប​ន័​មួយ​ដែល​គ្រប់គ្រង​ដោយ​ទេសរដ្ឋមន្ត្រី​ស្វាយ​ស៊ីថា​ដែលមាន​អនុជា​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ជា​ប្រធាន​អង្គភាព​ពត៍​មាន​និង​ប្រតិកម្ម​រហ​ស័​ព្រមទាំង​មកពី​ក្រសួង​យុ​ត្តិ​ធ​ម៍​មហាផ្ទៃ​ជាដើម​ដើម្បី​ធ្វើ​ការងារ​គ្រប់គ្រង​សាធារណៈមតិ​។​ក្រៅពី​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប​ន័​គ្រប់គ្រង​សាធារណៈមតិ​សម្តេច​ម៉ា​ណែ​ត​មាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​ម​មួយចំនួន​ធ្វើការ​ងារ​ពត៍​មាន​និង​ការងារ​គ្រប់គ្រង​សាធារណៈមតិ​ផងដែរ​។​តែ​មិន​យ៉ាងម៉េច​បានជា​ធ្វើការ​បក​ស្រា​យឺតយ៉ាវ​រហូត​បង្ក​ការក្តៅក្រហាយ​ដល់​នាយករដ្ឋមន្ត្រី​បែប​ហ្នឹង​?៕a manet ocm