» លោកពូ​ទីន​ត​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​រហូត​ជិត ៩០% ក្រោយពី​កម្ចាត់​បេក្ខជនប្រឆាំង​! » មូលហេតុ​ឆេះ​រោងចក្រ​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​គឺ​ផ្តើម​ពី​ការឆ្លង​ចរន្ដអគ្គិសនី​លោកសសុខាសោកស្តាយ » ឆេះ​ហាង​លក់​គ្រឿង​រថយន្ត​នៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ចៅហ្វាយ​ខេ​ត្ព​ព្រៃវែង​និង​ស្នងការ​នគរបាល​ចុះ​ផ្ទាល់​ » ទស្សនកិច្ច លោកជំទាវ ផេ​ថង​ថា​ន ស៊ីណាវ៉ាត្រា​មេបក្ស​កាន់អំណាច​ថៃ​នៅ​កម្ពុជា បង្ហាញ​ពី​ការពង្រឹង​សាមគ្គីភាព​ » អាមេរិក​បារាំង​បាត់​សម្ពន្ធមិត្ត​ទៀត​មួយ​នៅ​ទ្វីបអាហ្វ្រិក​ដោយសា​រុស្ស៊ី​ » បុណ្យ​ទន្លេ​នៅ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ៥៥​ម៉ឺន​នាក់​សម្តេច​ធិបតី​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ទន្លេ » អ្នកនាំពាក្យ​៖ លោក​ផ្កាយ​២ ប៊​ន សំអាត ពាក់​ស្បែកជើង​មិន​ស្ថិតនៅក្នុង​វត្ត​ទេ​! » ការស្នើសុំ ការអនុគ្រោះ​ពី ឯកឧត្តម​អភិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជួយ​សម្រួល​ពិនិត្យ​សារធាតុ​ញៀន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន គារ ឡើងវិញ​លទ្ធផល​សូន្យ​!? » បន្ទាប់ពីគម្រាមបីទច្រកក្រុម​ប៉ូលីស​អន្តោប្រវេសន៍​និង​ទាហាន​ថៃ​ប្រហែល​៣០​នាក់​នាំគ្នា​សំរុកចូល​ក្នុង​បរិវេណ​អគារ​កាស៊ីណូ​រ៉ូយ៉ាល់​ហៀ​ល​នៅ​ច្រក​អូរ​ស្មាច់​បង្ក​ការភ្ញាក់ផ្អើល​ » អាជ្ញាធរ​ហ្វាំ​ង​ឡង់​នឹង​រឹបអូស​រថយន្ត​ដែលមាន​ស្លាក​លេខ​រុស្ស៊ី​! » អាជ្ញាធរ​ខ្មែរ​អត់​ហ៊ាន​ក្អក​ជាមួយ​ជនជាតិ​វៀតណាម​ដែល​ចូល​លួចរ​កមាស​នៅ​តំបន់​កន្ទុយ​នាគ​ » អតីត​អភិបាលក្រុង​ស្វាយរៀង​ដែលជាប់គុកព្រោះបាញ់កម្មករត្រូវបានតែងតាំង​តំណែង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​ » ចាប់បាន​ហើយ​បុរស​យក​សាំង​ចាក់​ដុត​ប្រពន្ធ ទាំង​រស់​ » ស្នងការ​សហភាព​អឺរ៉ុប​មក​ស្រុក​ខ្មែរ​យាយ​និង​ជួយ​អី​ខ្លះ​? » ករណី​យ៍​ឈ្មោះ ដួង អក្ខរា ឆបោក​ប្រាក់​យុវជន​កំពុង​រៀន​នៅ​អាមេរិក​មិន​ទុក​ឲ្យ​យប់​យូ​សុ​បិ​ន្ត​ច្រើន​តុល​ការចាត់ការ​តាម​សំណើរ​រដ្ឋមន្ត្រី​យុ​ត្តិ​ធ​មិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5886 នាក់

ម្សិលមិញ 6001 នាក់

សរុប 13878716 នាក់

ទទួលបាន​សិទ្ធ​កាប់​ឈើ​សំអាត​បាត​អាង​វ៉ា​រី​អគ្គិសនី​សេសា​ន​២​លោក​ឧកញ៉ា​គិត​ម៉េង​ចំណេញ​ពី​ជំនួញ​ឈើ​រាប់លាន​ដុល្លារ​អាមេរិក​?!

​ស្ទឹងត្រែង​៖​ឧកញ៉ា គិត ម៉េង​ប្រធានសភា​ពាណិជ្ជកម្ម​និង​ជា​ប្រធាន​ក្រុមហ៊ុន​យក​រ៉ូយ៉ាល​គ្រុប​ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង ស្គាល់​ថា​ជា​មេ​ឈ្មួញ ព្រៃឈើ​យ៉ាង ធំ​ក្រោយពី​បានទទួល​សិទ្ធ​វិនិយោគ​កសាង​ទំនប់​វ៉ា​រី​អគ្គីសនី​សេសា​ន​២​នី​ង​ទទួលបាន​សិទ្ធ​កាប់​ស​ម្អា​ត់​ព្រៃឈើ​នៅ​បាត​អាង​នៅក្នុង​ឃុំ​ស្រែគ ក្រោម​ឈ្មោះ​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូ​ស៊ី​អែ​ត ឡ​យ័រ​! ។​oknha kit meng1 

រយះពេល​៧​ឆ្នាំ​កន្លងមកនេះ​ច្បាប់​អនុញ្ញាត​ក្នុងការ​កាប់​ប្រមូល​ឈើ​ពី​បាន​អាង​ទំនប់​វ៉ា​រី​អគ្គិសនី​សេសា​ន​២​បានធ្វើ​ឲ្យ​លោក​ឧកញ៉ា​គិត​ម៉េង​រកចំណូលបាន​ច្រើន​លាន​ដុល្លារ​អាមេរិក​។​ការពិត​លោក​ឧកញ៉ា​គិត​ម៉េង​មិនបាន​អនុវត្តន៍​ផ្ទាល់​ទេ​តែ​លោក​បាន​ប្រើ​កូនជឹង​ឲ្យ​ធ្វើ​ជំនួញ​ឈើ​មួយ​នេះ​។​

ក្រោយពី​ផ្អាក​សកម្មភាព​មួយ​ដង្ហើម​ចង្រឹត​ដើម្បី​ការបោះឆ្នោត​សកល ថ្មីៗ​នេះ ឧក​ញ្ញ៉ា គិត ម៉េង​ត្រូវបាន​គេ​រាយការណ៍​ថា បានប្រគល់​សិទ្ធ​ទៅអោយ​បងថ្លៃ​របស់ខ្លួន​ឈ្មោះ លុច ជា​តំណាង និង​ជា​មេការ ព្រមទាំង​ដៃជើង​មានឈ្មោះ សេង , ប្រពន្ធ និង​ផ្កាយ​៣​យោធា​អង្គរក្ស​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ​ឧកញ៉ា ជ័យ )​ឲ្យ ចាប់ផ្តើម​ប្រមូល​កាប់បំផ្លាញ ព្រៃឈើ​ពី​ក្រៅ​តំបន់​បាត​អាង ដឹក​យកមក​បន្លំ​ដាក់​ក្នុង​ក្រុមហ៊ុន​យ៉ាង​អនាធិបតេយ្យ​បំផុត ដើម្បី​បន្លំ​ដឹក​ចេញ​អោយគេ​ហៅថា ៖ ពីបទ​ល្មើស​ព្រៃឈើ ក្លាយទៅជា​ឈើ​ស្របច្បាប់ ! ។​

​ជំនួញ​ឈើ​ដែល​លំបាក​ទប់​ស្គា​ត់របស់​ឧកញ៉ា​គិត​ម៉េង សូម្បីតែ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ប្រចាំ​តំបន់ ក៏បាន​ក្លាយទៅជា​អង្គរក្ស​យាម​ការពារ​ការពារ​មើលផ្លូវ​រងចាំ​តែ​លើកដៃ​ទទួល​កញ្ចប់​លាភសក្ការៈ​ពីបទ​ល្មើស​ព្រៃឈើ​តាមរយៈ​លោក​មេការ​ឈ្មោះ លុច និង​កូនជឹង​ឈ្មោះ​សេង នឹង​ប្រពន្ធ យ៉ាង​រលូន​ជាប្រចាំ​ជើង ប្រចាំខែ ប្រចាំថ្ងៃ​យ៉ាង​អ​សី​លធ​មិ​បំផុត ដោយ​មិន​ខ្ចី​ខ្វល់​ពី​តួនាទី​ដែល​រដ្ឋាភិបាល​ដាក់ចុះ​អោយ​ខ្លួន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ។

​មានការ​ទំលាយ​ពី​របាយការណ៍​ស្រាវជ្រាវ​បានអោយដឹងថា ៖ តាម​កិច្ចសន្យា​នៃ​ការចុះ​កុងត្រា​ប្រមូល​ស្តារ​បាត​អាង ដែលមាន​ចំនួន ៧០ ទៅ ៧៥ លាន​ដុល្លារ ។ ប្រភព​ផ្ទៃក្នុង​ខ្សឹប​ថា ៖ គ្រាន់​មួយឆ្នាំ ក្រុមហ៊ុន អាំង អែន អាសូ​ស៊ី​អែ​ត ឡ​យ័រ របស់​ឧក​ញ្ញ៉ា គិត ម៉េង បាន​ចំណេញ​កប់​ក្តោង រាប់សិប​លាន​ដុល្លារ ពី​ការស្តារ បាត​អាង​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​ពីរ គុណ​នឹង​ដប់​ដង មិនចាំបាច់​ដល់​សព្វថ្ងៃ​រយៈពេល​៧​ឆ្នាំ​នោះទេ ។​

សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខាងក្រៅ​តំបន់ បាត អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន ក្រោម​ពីរ បាន​ចាប់​កក្រើក​ឡើងវិញ​យ៉ាង​គ្រឹក​គគ្រេង​សារជាថ្មី​ទៀត ហើយ​បន្ទាប់ ពី​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ត​ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដែល​បានមកពី​ការ​ឈូសឆាយ ។​

​លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ​លិខិត​មួយច្បាប់​លេខ​៩៥២ សជណ កស​ចេញ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ​និង​ថាមពល​ថា ៖ រាជរដ្ឋាភិបាល​បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ត ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ហើយ​។​

ប្រភព​អ្នកដឹង​រឿង​បាន​បង្ហើប​អោយដឹងថា កាលពី​ពាក់កណ្ដាល​ខែសីហា​កន្លង​ទៅនេះ ឈ្មួញ និង​មន្ត្រី ដែល​ទទួលបាន​ប្រ​យោ​ជ​ន៏​ពីបទ​ល្មើស​ព្រៃឈើ​នេះ បាន​ឃុបឃិត​គ្នា​ធ្វើ​របាយការណ៍ មួយ​រាយ​ការ​ណ៏​ទៅ​ក្រសួងកសិកម្ម​ធ្វើ​របាយការណ៍ ស្នើ​ទៅ​រាជរដ្ឋាភិបាល​ផ្ដល់​ច្បាប់​អនុញ្ញាតអោយ​ក្រុមហ៊ុន​ទទួល បាន​សិទ្ធិ​ស្ដារ​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ មាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ដែល​ស្ថិតនៅ ក្នុង​ស្តុក​ទាំង​ឈើ​បង់​សួយ​សារ​ហើយ និង​មិនទាន់​បង់​ចេញ​ដូចដើម​វិញ​។​

​ក្នុងនោះ​យោងតាម​របាយការណ៍ របស់​រដ្ឋបាល​ព្រៃឈើ​រាយ​ការ​ណ៏​ជូន​គណៈកម្មការ ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ការចំណាយ​ក្នុងការ​សម្អាត​អាង​ស្តុក​ទឹក​គម្រោង វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ខេត្តស្ទឹងត្រែង ដែល​ចេញ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ លោក អ៊ុង សំអាត កាល​នៅ​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​អះអាងថា​ឈើ​ដែល បង់​សួយ​សារ​និង​បុព្វលាភ រួច​នៅសល់​ក្នុង​ស្តុក មាន​ឈើ​ជ្រុង​ប្រណីត ១៥១,១២៣​ម៉ែត្រគូប​, ឈើ​អារ​សរុប ៣,៩៧៣,០៤១​ម៉ែត្រ​គូ និង​ឈើ​មិនទាន់​បង់​សួយ​សារ និង​បុព្វលាភ បន្ទាប់ពី​រាជរដ្ឋាភិបាល បានសំរេច​ផ្អាក​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ មាន​ឈើ​ហ៊ុ​ប​មូល ចំនួន ២០,៥៩១,១៤២ ម៉ែត្រគូប និង​ឈើ​ជ្រុង​ចំនួន ៤,២០៩,១១៨​ម៉ែត្រគូប​។​
​ដូច្នេះ តាម​ការប៉ាន់ស្មាន​ឈើ​របស់​ក្រុមហ៊ុន​ស្ដារ​បាត​អាង​ដែល​ស្ថិតនៅក្នុង​ស្តុក​មិនទាន់​ដឹក​ចេញ មាន ចំនួន​ជិត​៣​ម៉ឺន​ម៉ែត្រគូប​ឯណោះ​។​

​ផ្ទុយទៅវិញ​ប្រភព​សហគមន៍​ជនជាតិដើម​ភាគតិច​មួយរូប​រស់នៅ​ឃុំ​ស្ដៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យ​គេហទំព័រ​យើង​ដឹងថា ៖ រយៈពេល​ជាង​ដប់​ថ្ងៃ​មកហើយ​គាត់​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ទឹក និង​បន្ត​ដឹក​តាម​រថយន្ត​ប្រ​កុង​ចូលក្នុង​ទីតាំង​រោង​ម៉ាស៊ីន​អារឈើ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី បានចាប់ផ្តើម​គគ្រឹកគគ្រេង​ឡើងវិញ​ហើយ​។ ហើយ​មិនតែប៉ុណ្ណោះ​ឈើ ទាំង​នោះគេ​កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ស្ថិត​នៅជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​។

តាម​ប្រភព​កម្មករ​អារឈើ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា ៖ លោក​ឧកញ៉ា លឹម ប៊ុណ្ណា​ហៅ​ឧកញ៉ា ខ្នា និង​លោក​ឧ​ត្ត​ម​សេនីយ៍ ឈ្មោះ​ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ បានទទួល​អាជ្ញាសិទ្ធិ​ពិសេស​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េង ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ចូលមកក្នុង​ទីតាំង​ស្តុក​ដ៏​ធំ​មហិមា​មួយកន្លែង​ចម្ងាយ​៣​គីឡូម៉ែត្រ​ខាងជើង​ទំនប់​វា​រី​អគ្គិសនី ដឹក​អារច្រៀក​រួច​លើកឡើង​រថយន្ត​យី​ឌុប​ដឹក​បន្ត​យកទៅលក់​នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​។

ប្រភព​ខាងលើ​បន្តថា ៖ ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ជា​មេការ​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឈ្មោះ ឃុ​យ ជា​មេការ​របស់​ឧ​ត្ត​ម​សេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត បាន​កៀងគរ​ពលរដ្ឋ​រាប់ពាន់នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​រាប់រយ​គ្រឿង និង​រថយន្ត​ប្រ​កុង​រាប់រយ​គ្រឿង ឲ្យ​ចូលទៅ​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រិ​ត្យ​យ៉ាង​អនាធិបតេយ្យ ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​​ទៅជា​ឈើ​ស្របច្បាប់​។​

​បើតាម​ប្រភព​កម្មករ​ដដែល​រូបនេះ​បន្ថែមថា ៖ តាម​ការប៉ាន់ស្មាន​ឈើ​គ្រប់​ប្រភេទ​ដូចជា ធ្នង់ សុ​ក្រំ ស្រឡៅ គគី កកោះ និង​ឈើទាល ឈ្លីក មិនតិចជាង​២​ម៉ឺន​ម៉ែត្រគូប​នោះទេ ដែល​គេ​ស្តុក​ទុក​ក្នុង​បរិវេណ​ដ៏​ធំ​រាប់​គីឡូ​ដី​ខាងលើ បន្ទាប់ពី​រាជរដ្ឋាភិបាល​បិទ​មិន​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​កាលពី​អំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៨ កន្លងទៅ ។ ហើយ​ដែល​បរិវេណ​នេះ ត្រូវបាន​គេ​ដាក់​កម្លាំងប្រដាប់អាវុធ​យាមកាម​គ្រប់​ច្រក​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ បច្ចុប្បននេះ ។​


លោក សឹង សែន​ករុណា​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) សម្ដែង​ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​កម្ពុជា​មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដែលមាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ អនុលោម​តាមច្បាប់​កំណត់ ក៏ប៉ុន្តែ​ធាតុពិត ការលប់បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នកមាន​ឥទ្ធិពល នៅតែ​មានឱកាស​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដដែលៗ​។​

​លោក​បន្តថា​៖ «​បើ​ថ្នាក់ ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់នោះ នៅតែ​បំផ្លាញ​ធ្វើ​ឲ្យ​ធនធាន ធម្មជាតិ​ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់​កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។​ពាក់ព័ន្ធ​បញ្ហា​នោះ ប្រជា​សហគមន៍​បាន​លើកឡើងថា ៖ ព្រៃឈើ​ដែលជា​ប្រភព​ផល អនុផល​របស់​ជនជាតិ​ដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ ទីផ្សារ​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​គួរតែ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ពី​ការ​អសមត្ថភាព​របស់​ក្រុមហ៊ុន អាំង អែន អាសូ​ស៊ី​អ៊ែត ឡូ​យើ ឧកញ៉ា គឹ​ត ម៉េង នេះ​ផង ។​


​គួររំលឹកថា​៖ ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ទំហំ ៣៦.០០០ ហិកតា ឋិត​ក្នុងស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែលមាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។​


ពាក់ព័ន្ធ​និង​ព័ត៌មាន​ខាងលើ ភាគី​គ្រប់​ពាក់ព័ន្ធ​ព្រមទាំង​លោក​ឧក​ញ្ញ៉ា គិត ម៉េង ការិយាល័យ​របស់​យើង មិនអាច​សុំ​ការទំនាក់ទំនង​ពន្យល់​បានទេ​ករណីនេះ ៕se san kit1 se san kit2 se san kit3 sesan car2 sesan cart2