» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8659 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698830 នាក់

ចាប់​ខ្កួ​ន​ជន​ជាតិចិន​កញ្ចាស់ ៣​នាក់ ករណី​វាយ​កញ្ចក់​ឡាន លួច​យក​សម្ភារៈ​មានតម្លៃ


​ព្រះសីហនុ​៖​ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក សម​ត្ត​កិច្ច​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ជនជាតិ​ចិន នៅ​ចំណុច ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ​ករណី​យ៍​វា​យក​ញ្ចា​ក់ឡាន​យក​ឥ​វ៉ាន់​។​a beat car 

​ករណី​យ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២៣ ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ ស្ថិតនៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ លួច​យក​កាបូប​លុយ​របស់​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​រថយន្ត​។​​ក្នុង​កាបូប​នោះ​មាន​៖ លុយ​ខ្មែរ​ចំនួន ២០,០០០,០០០​រៀល​, លុយ​ប្រទេស​អាស៊ាន​ចំរុះ​គ្រប់​ប្រភេទ​មួយចំនួន​, ប័ណ្ណ​សម្គាល់​យានយន្ត ០១​សន្លឹក​, ប័ណ្ណបើកបរ ០១​សន្លឹក​, កាត​ធនាគារ ០៥​សន្លឹក​, ឯកសារ និង​សម្ភារ​មួយចំនួន​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ០៣​នាក់ រួមមាន ទី​១៖​ឈ្មោះ SHEN AO ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ​, ទី​២៖​ឈ្មោះ JIN CHANGGE ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ទី​៣៖​ឈ្មោះ LI HONGYUAN ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​វត្ថុតាង​ចាប់យក​បាន​៖ លុយ​ខ្មែរ​ចំនួន ២០,០០០,០០០​រៀល (​ផល​នៃ​អំពើចោរកម្ម​), លុយ​ប្រទេស​អាស៊ាន​ចំរុះ​គ្រប់​ប្រភេទ​មួយចំនួន (​ផល​នៃ​អំពើចោរកម្ម​), ផ្លាកលេខ​រថយន្ត ០២​គូ (​ផល​នៃ​អំពើចោរកម្ម​), រថយន្ត ០១​គ្រឿង ម៉ាក TOYOTA CAMRY ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 2BH-1287 (​មធ្យោបាយ​) និង​សម្ភារៈ​មួយចំនួនទៀត​។​

​ជនសង្ស័យ​បាន​សារភាពថា ពួកគាត់​ធ្លាប់ធ្វើ​សកម្មភាព​វាយ​កញ្ចក់​រថយន្ត លួច​យក​កាបូប​លុយ​សម្ភារ និង​លួច​ដោះយក​ផ្លាកលេខ​រថយន្ត សរុប​ចំនួន​៥​លើក ក្នុងនោះ​មាន​៖* វាយ​កញ្ចក់​រថយន្ត លួច​យក​កាបូប​លុយ និង​សម្ភារ ចំនួន​៣​លើក​៖ លើក​ទី​១ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​ឆ្នេរ​ឯករាជ្យ ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​, លើក​ទី​២ នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ឆ្នេរ​អូរត្រេះ ស្ថិតនៅ​ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ និង​លើក​ទី​៣ នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ ស្ថិតនៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​* លួច​ដោះយក​ផ្លាកលេខ​រថយន្ត​ចំនួន ០២​លើក​៖ លើក​ទី​១ នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២៣ លួច​យក​ផ្លាកលេខ​រថយន្ត​មួយគូ (​កែប 2B-2122) នៅ​ចំណុច​ក្រុមទី​៨ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ និង​លើក​ទី​២ នៅ​អំឡុង​ចុងខែ​មីនា ឆ្នាំ​២០២៣ លួច​យក​ផ្លាកលេខ​រថយន្ត​មួយគូ (​បាត់ដំបង 2D-9008) នៅ​ខេត្តបាត់ដំបង​។​a beat car1 a beat car2 a beat car3 

​