» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11628 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701799 នាក់

បាត់​មុខ​មួយរយៈ​ធំ​ពី​ធី​ការ​រិ​នី​ឌួង​ហ្សូ​លីដា​បង្ហាញ​ភាព​ក្រអឺតក្រទម​បង្ក​ឲ្យ​មានកា​រិះគន់​ពី​អ្នកលេង​បណ្តាញ​សង្គម​

​ភ្នំពេញ​៖ កញ្ញា ឌួង ហ្សូ​រី​ដា ជា​ពិធី​ការិនី​ជើងចាស់​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​តែ​តារា​រូបនេះ បាន​ដកឃ្លា​ពី​ការងារ​សិល្បៈ​មួយរយៈ​ធំ បន្ទាប់ពី​ផ្ទុះ​រឿង​ដឹកញីបន្ស៊ីឈ្មោល​។ ថ្មីៗ​នេះ​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ ស្រាប់តែ​គេ​ឃើញ​កញ្ញា ឌួង ហ្សូ​រី​ដា បានបង្ហាញ​វត្តមាន​លើ​វេទិកា​ប្រកួត​បវរកញ្ញា​លំដាប់ថ្នាក់​អន្តរជាតិ Miss Planet International 2023 ដែល​ធ្វើ​ឡើងលើ​ទឹកដី​ប្រទេស​កម្ពុជា​។a zolidaa2

​កម្មវិធី​ល្បី​ពាសពេញ​ពិភពលោក ដែល​ប្រឡង​សម្រស់​ប្រកួត​ប្រ​ជែក​លើ​សមត្ថភាព​នោះ គឺ Miss Planet International 2022 នេះ​ឃើញថា ហាក់ដូចជា​កំពុងតែ​ដំណើរការ​ទៅ​យ៉ាង​រលូន​សម្រាប់​ការប្រកួត​ដែល​ស្ថិតនៅលើ​ទឹកដី​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា​យើង​នេះ​តែម្ដង ដោយបាន​ធ្វើឡើង នេះ​។​តែ អ្វីដែល​ធ្វើអោយ​មហាជន​ជាច្រើន​ហាក់​មានការ​ភ្ញាក់ផ្អើល​ជាងនេះទៅទៀត​នោះ ភ្លាមៗ​នោះ ស្រាប់តែ​គេ​បាននាំគ្នា​ប្រទះឃើញ​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​មួយរូប មាន​រូប​សម្រស់​ស្រស់ស្អាត​មិនចេះ​ចាស់​នោះ គឺ​កញ្ញា ឌួង ហ្សូ​រី​ដា បានចេញ​មុខមក​ប្រកាស​ស្ម័គ្រចិត្ត​ធ្វើជា​ពិធី​ការិនី​ម្នាក់ នៅក្នុង​កម្មវិធី Miss Planet International 2022 នេះ ដោយ​មិន​គិតពី​ប្រាក់​អ្វី​នោះទេ​។​

នាង​បាន​និយាយ​ពោល​ពាក្យ​ប៉ុន្មាន​ឃ្លា​ដ៏​សែន​ថា «​អ្វីដែល​ខ្ញុំ​សប្បាយចិត្ត​មិន​ស្ទើរ​នោះ គឺ​ខ្ញុំ​បានធ្វើ​ការងារ​តបស្នង​សងគុណ​ប្រទេស​កំណើត​របស់ខ្ញុំ​វិញ ដោយ​យក​បេះដូង និង​ការបរិច្ចាគ​ពេលវេលា សម្លៀកបំពាក់​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ផ្សព្វផ្សាយ វប្ប​ធ៌​ម ទេសចរណ៍ និង​បរិស្ថាន​ពី​ប្រទេស​កម្ពុជា​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់ដឹង​ពី​វប្បធម៌​នៃ​ការចែករំលែក ជួយ​គ្នា និង​គាំទ្រ​នូវ​អ្វី​ជា​ស្នាដៃ​កូន​ខ្មែរ​អ្នករៀបចំ និង​បង្កើតឡើង​ពី​កម្មវិធី Miss Planet International ដែលមាន​ស្ថាបនិក​ជា​អ្នកបង្កើត​កម្មវិធី​នេះ ជា​ជនជាតិខ្មែរ ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​។​

​អរគុណ​គណៈ​ធិបតី​ភ្ញៀវ​កិ​ត្ត​យស​នៃ​កម្មវិធី Miss Planet International 2023 បាន​ចូលរួម​បរិច្ចាគ និង​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់មក​កម្មវិធី​តាមរយៈ​ការអំពាវនាវ​របស់​អ្នករៀបចំ​កម្មវិធី តាមរយៈ​នាង​ខ្ញុំ​ជា​ពិធី​ការិនី​។ អរគុណ​នូវ​ទឹកចិត្ត​ប្អូនៗ​រាប់ពាន់នាក់​ដែលជា Fan ទៅ​ចូលរួម​គាំទ្រ​រហូតដល់​ចប់​ហើយ ចូលរួម​បរិច្ចាគ​កម្មវិធី​ជា​បន្តបន្ទាប់​ទៀត​។ 1$ មិន​ច្រើន​ទេ តែ​នេះ​ជា​ទឹកចិត្ត​ខ្មែរ ជួយ​ខ្មែរ​»​។​ទោះបីយ៉ាងណា​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​អ្នកលេង​បណ្តាញ​សង្គម​រិះគន់​ផ្អើល​ពេញ​ហ្វេ​ប៊ុ​ក​គឺ​ដោយសារ​នាង​ឌួង​ហ្សូ​លីដា​បំពេញការងារ​ជា​ពិ​ធិ​ការ​រិ​នី​ដោយ​ភាព​រំលោភបំពាន​គ្មាន​សី​លធ​ម៍​លើ​តួនាទី​ពិ​ធិ​ការ​រិ​នី​ម្នាក់ទៀត​ដែល​បង​ប្រែជា​ភាសារ​អង់គ្លេស​។​

​ក្រោយ​បានឃើញ​អ្នកនាង​និយាយ​ដូច្នេះ​នៅក្នុង​កម្មវិធី​រួចមក ក៏​ឃើញថា ក្នុងនោះ​ង​ដែរ ក៏​ស្រាប់​តែមាន​មហាជន​ទប់ចិត្ត​មិន​ជាប់​ក៏បាន​នាំគ្នា​សម្រុក​ទៅធ្វើ​ការ​ប្រតិកម្ម និង​រិះគន់​គ្មាន​សំចៃមាត់​ខ្លាំងពេក អស់​ការអត់ធ្មត់​តទៅទៀត គេង​មិន​លក់​បក់​មិន​ល្ហើយ ស្រាប់តែ​អ្នកនាង ឌួង ហ្សូ​រី​ដា ក៏បាន​ចេញ​មុខមក​ឆ្លើយតប​បក​ទៅវិញ​ចំៗ​ថា «​អរគុណ អ្នក​រិះគន់​ទាំងឡាយ ហើយ​អូនៗ​មានបាន​ជួយ​អ្វីខ្លះ​ដល់​សង្គម​ខ្មែរ ក្រៅពី​ការចែករំលែក​តែ​ភាពអវិជ្ជមាន​? បង​មិនល្អ​គ្រប់ ១០ ទេ ប៉ុន្តែ​បង​សប្បាយចិត្ត ដែល​បង​បាន​រកលុយ​ឱ្យ​អ្នករៀបចំ​កម្មវិធី តាមរយៈ​ការចូលរួម​បរិច្ចាគ​ពេលវេលារ​បស់បង ការអំពាវនាវ​រកថ​វិកា ដើម្បី​បន្ត​កម្មវិធី​ទៅមុខទៀត ដើម្បី​មុខមាត់​ប្រទេសជាតិ​។ អ្នកធ្វើ​គឺ​តែងតែ​ខុស មានតែ​អ្នក​មិនដែល​ធ្វើ​ទេ បាន​មិន​ខុស​។ អរគុណ​រាល់​ការរិះគន់​ដើម្បី​ស្ថាបនា ដោយ​ពាក្យ​សុជីវធម៌​ថ្លៃថ្នូរ​ក្នុងនាម​ជា​ខ្មែរ​មានចំណេះដឹង​»​។​បានសេចក្តីថានាងបានស្គាល់ចំណុចខ្វះខាតដែរ៕a zolidaa a zolidaa1 a zolidaa3 


​