
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9125 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699296 នាក់
ភ្នំពេញ៖ បន្ទាប់លេចរឿងតារាសម្តែង សិចស៊ី អៀ ម៉េងលិ ប្រកាសបែកពីសង្សាបានមួយរយៈឡូវលេចរឿងថ្មីមួយទៀតគឺរឿងអតីតសង្សាររបស់ខ្លួនលង់ខ្លួននឹងល្បែងស៊ីសងនិងជាប់បំណុលប្រមាណ៨ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការប្រកាសតាមហ្វេប៊ុកកញ្ញាអៀម៉េងលិ ។
គេចាំបានថាកន្លងទៅ តារាសិចស៊ី អៀ ម៉េងបានសាងចំណងស្នេហាផ្អែមល្ហែមចាក់ទឹកមិនលេចជាមួយ នឹងសង្សារមុខមាត់ស្រស់សង្ហាមិនចាញ់តារាៗដែលគេដឹងថាជានិស្សិតនៅប្រទេសឥណ្ឌានោះ ។ ស្រាប់តែប៉ុន្មានខែមុននេះនាងបានប្រកាសបែកស្នេហាផ្អែមល្ហែមស្រលាញ់គ្នា៥ឆ្នាំមកហើយណើទៅវីញ។ពេលនេះនាងកំពុងតែធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ម្តងទៀតក្រោយពីការចេញប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកឲ្យអតីតសង្សារនាងចេញមុខដោះស្រាយបំណុលប្រមាណ៨ម៉ឺនដុល្លារអាមេរិក រួមទាំងយកសម្ភារៈមានតម្លៃរបស់នាងត្រឡប់មកវិញ។
តាមសារនៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់នាងនៅថ្ងៃនេះថា”នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ញើញចេញមុខដោះស្រាយលុយបំណុល ចំនួន 80000ជាងដុល្លា កុំស្ងាត់បាត់ឈឹងចឹង ហើយ និងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែល សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលអោយយូរ មែនទែន ដោយបុគ្គលម្នាក់នេះ មិន មានដំណោះស្រាយ ហើយបានគេចខ្លួន ខ្ញុំមិនចង់បង្ហោះជាសារធាណ:ទេ តែវាអស់កំណត់ហើយ ។ ជួយយស៊ែរអោយបុគ្គលនោះមើលផង ថោកទាបណាស់ ហើយលុយដែលនាងខ្ញុំបានចាញ់បោកបុគ្គលនេះគឺ ដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកស៊ី និង យកទៅលេងភាគហ៊ុន តែតាមការពិត គឺ ប្រព្រឹក្តល្បែងស៊ីសង បានយកលុយពីនាងខ្ញុំទៅតាំងពី ដើមឆ្នាំ២០២០ រហូត មកដល់ថ្ងៃនេះគឺគ្មានដំណោះស្រាយទេ។ ខ្ញុំអស់ការទ្រាំមែនបងប្អូនទើបនាងខ្ញុំដាច់ចិត្តបង្ហោះ អ្នកដឹងបានដឹងថាមិច”។
មានការចែករំលែក និងបញ្ចេញយោបល់ព្រោងព្រាតជុំវិញការបញ្ចេញសារដ៏ក្តៅគគុកនេះ ដែលមានអ្នកបញ្ចេញយោបល់ជាច្រើនលើកឡើងថា ដើមឡើងផ្អែមល្ហែមដូចទឹកឃ្មុំ ខណៈដែលពេលនេះល្វីងជូចត់ដូចទឹកខ្មេះទៅវិញ។ ជាមួយគ្នានេះគេក៏បានឃើញនាងបញ្ចេញសារបន្ថែមតបទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឲ្យប្រើប្រាស់ពាក្យសម្តីឲ្យបានសមរម្យជាងនេះព្រោះតែគ្មានអ្នកណាចង់ជួបរឿងនឹកស្មានមិនដល់បែបនេះឡើយ។