» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9525 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699696 នាក់

អ្នក​មេម៉ាយ​សេង​សុខ​ឃីម​ប្រកាស​ចែកផ្លូវ​ពី​នាយ​ចឺម​បន្ទាប់ពី​ផ្អែម​ជាមួយគ្នា​បាន​១​ឆ្នាំ​ដោយ​ចាត់ទុកថា​ជា​ព្រាននារី​លាក់​មុខ​?

​ភ្នំពេញ​៖​ទីបំផុត​អ្នក​មេម៉ាយ​សេង​សុខ​ឃីម​បានប្រកាស​ផ្តាច់ទំនាក់ទំនង​ស្នេហ៍​ជា​សាធារណៈ​ពី​តារាចម្រៀង​នាយ ចឺម ហើយ បន្ទាប់​មាន​ភាព​រកាំរកូស​នៅក្នុង​រយះពេល​ចុងក្រោយ​នេះ​។​នាង សេង សុខ​ឃីម បាន​បង្ហោះ​សារ​ពី​ការបែកបាក់​នេះ​នៅលើ​បណ្តាញ​សង្គម​ថា នាង​ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ ថា​នាង​ខ្ញុំ សេង សុខ​ឃីម ជាមួយ​លោក​ចឺម​បាន​បែក​គ្នា​ហើយ ចឹ​ង​សុំ​បងប្អូន​ដែល​ជួប​នាង​ខ្ញុំ​នៅ​ខាងក្រៅ​ឬ​ក្នុង​FB​ទាំងអស់​សូមកុំ​សួរ អំពី​លោក​ចឺម​ពី​នាង​ខ្ញុំ​ទៀត​ខ្ញុំ​ពិតជា​មិនដឹង​។​យ៉ាងណា នាង សេង សុ​ឃីម បានស្នើ​សុំ​មហាជន​កុំ​មានការ​ស្អប់ខ្ពើម​នាង ក្នុងពេលដែល​នាង​តែងតែ​បង្ហោះ​សារ​ពី​រឿងរ៉ាវ​ស្នេហា​ដដែលៗ​នេះ​។​a jeum khim1 

​នាង​ថា សុំ​ចិត្ត ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា កុំ​ថា​អី​ឲ្យ​នាង​ខ្ញុំ បែក​គ្នា​ក៏​ប្រកាស​ដែល ព្រោះ​ពេល​ស្រលាញ់គ្នា​ក៏​ផុស​ជា​សាធារណៈ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ដឹង​ហើយ ចឹ​ង​បែក​គ្នា​ក៏​ផុស​ជា​សាធារណៈ ឲ្យ​ប្អូន​ដឹង​។​​អំពី​មូលហេតុ​នាង សេង សុខ​ឃីម​នាង​ថា ជាង​១​ឆ្នាំ​ត្រូវ​បានបញ្ចប់ មិន​ឈ្លោះ​គ្នា​ដែរ តែ​គេ​សុខៗ​ចង់​បែក​តែម្ដង រួច​លើក​ហេតុផល​ចាស់ៗ​មក​យាយ​ដដែល ឃាត់​ក៏​គេ​មិន​ស្តាប់​មានតែ​បណ្តោយ​ឲ្យ​ទៅ​៤​ខែក្រោយ​នេះ​ថ្ងៃ​ណា​ក៏​ខ្ញុំ​យំ​ដែល​បាន​ហើយ​។​

​ជាការ​កត់សម្គាល់ ក្រោយពេល​សង្សារ​នាយ ចឺម បាន​បង្ហោះ​សារ​ខាងលើនេះ គេ​ឃើញ​មាន​មិត្តភក្តិ​នាង​ជាច្រើន​បាន​ចូលទៅ​ខំ​មិន​ពីក្រោយ​ដោយ​ការលើកទឹកចិត្ត និង​អោយ​នាង​មាន​ភាពរឹងមាំ ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​នាពេលនេះ​។​យ៉ាងណា​វា​មិនមែនជា​រឿង​ថ្មីៗ​ឡើយ​សម្រាប់​តារាចម្រៀង​វ័យក្មេង​នាយ ចឺម បាន​បែកបាក់​ស្នេហា​ជា​បន្តបន្ទាប់ ក្រោយពី​លោក​បាន​ចាប់​ឈោង​ភាពល្បីល្បាញ​លើ​វិស័យ​ចម្រៀង​។​
​កន្លងមក​តារាចម្រៀង​រូបនេះ ក៏បាន​ចេញមុខ​វាយបក​ដោយ​ប្រើពាក្យ​ធ្ងន់ៗ​នៅពេលដែល​ឃើញ​មហាជន​មួយចំនួន​បាននាំគ្នា​រិះគន់ និង​ដាក់​ចំៗ​ទៅលើ​រូបលោក​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្នេហា​នេះ​។​ទោះបីជា​មិន​ហែកហួ​គ្នា​តែ​ថ្មីៗ​នេះ​នាង​សេង​សុខ​ឃីម​បាន​បង្ហោះ​សារ​មួយ​ដៀល​ថា​ព្រាននារី​លាក់​មុខ​បន្ទាប់ពី​ម្តាយមីង​នាយ​ចឺម​ស​សេរ​ដៀមដាម​ក្នុង​បណ្តាញ​សង្គម​ថា​ការ​លែងលះគ្នា​គឺ​មកពី​ខាង​ស្រី​វា​មិនកើត​?​។​

​គេ​ចាំបាន​ថា​មិនមែនជា​លើកដំបូង​ទេ​កន្លងមក នាយ​ចឺម ធ្លាប់​បែកបាក់​ស្នេហា​ជាមួយ​តារា​ស្រី​រូប​ស្រស់​ប្រមាណ​ជា​បីនាក់​មកហើយ​ដែលមាន​ដូចជា អៀ ម៉េង​លិ ពុធ ស្រី​ខួច និង ហ្វា​ហ្វា ហើយ​ចុង​ក្រោយនេះ នាយ បានមក​ភ្ជាប់​ស្នេហ៍​ជាមួយ​តារា​សម្តែង សេង សុ​ឃីម ដោយ​ពួកគេ​ថែមទាំង ទិញ​ផ្ទះ​វីឡា និង រថយន្ត​រូ​ម​គ្នា​ទៀតផង​ហើយ​កន្លងមក​កូនប្រុស​របស់ សេង សុ​ឃីម ក៏បាន​ហៅ នាយ​ចឺម ថា​ជា​ប៉ា​ប៉ា យ៉ាង​ពេញមាត់​ផងដែរ .។សូមបញ្ជាក់ថាមុននិងបែកបាក់គ្នានេះនាយចឺមក៏បានបង្ហាញមុខស្រីថ្មីដែលគេនិយាយថាជាសង្សារនាយចឺមផងដែរ៕a jeu1 a jeu2 a jeu3 a jeu4 a jeu5 a jeum khim (1) a jeum khim2 

 

​