» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10657 នាក់

ម្សិលមិញ 8930 នាក់

សរុប 19707911 នាក់

ដឹក​គ្រឿងញៀន​១​ឡាន​ពាក់​ផ្លាកលេខ​ឡាវ​ចូលដល់​ក្រុងភ្នំពេញ​ជួប​គ្រោះថ្នាក់​ចរាចរ​

​ភ្នំពេញ ៖ ក្រុម​សមត្ថកិច្ច នៃ​អធិការ​ខណ្ឌ​សែន​សុខ បាន​រកឃើញ​គ្រឿងញៀន ចំនួន​១០៣​កញ្ចប់​ស្រោប​ស្បៀង​មាស ស្មើនឹង​១០៣​គីឡូក្រាម នៅក្នុង​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ​ឡាវ កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២៣.​។​a drug lao 

ប្រភពពី​ហ្វេ​ស​ប៊ុ​ក លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង​បាន​ឲ្យ​ដឹងថា អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ វត្ថុ​រកឃើញ​ជា​គ្រឿងញៀន​ចំនួន​១០៣​គីឡូក្រាម ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​លើផ្លូវ​៥៩៨ ដោយមាន​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ស្លាក​លេខ​ឡាវ ៣៧៧៧ បាន​បុក​ឃឿន​ផ្លូវ បណ្តាល​ឲ្យ​ខូចខាត​ទៅមុខ​មិន​រួច​។​ម្ចាស់​ឡាន​បាន​គេចខ្លួនបាត់​។​បន្ទាប់មក​កំលាំង​ជំនាញ បានធ្វើ​ការឆែកឆេរ ក៏​រកឃើញ​កញ្ចប់​ស្បោង​តែ ចំនួន​១០៣​កញ្ចប់ ស្មើនឹង ១០៣​គីឡូក្រាម សង្ស័យ​ជា​គ្រឿងផ្សំ​សារធាតុ​ញៀន ។​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​បានដាក់​ជា​សំណួរ​ថា ហេតុដូចម្ដេច​បាន​គ្រឿងញៀន​ដឹក​តាម​ឡាន​ប្រើ​ផ្លាកលេខ​បរ​ទេសចូល​មកដល់​កណ្ដាល​ក្រុង​យ៉ាង​ងាយស្រួល​ចឹ​ង​? ។​

​នៅ​ថ្ងៃទី​៩​កក្កដា​លោក សាន្ត សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​បាន ប្រាប់​វិទ្យុ​បារាំង​ថា​គេ​មិនទាន់​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​និង​ចំនួន​ឧក្រិដ្ឋជន​បាន​នៅឡើយ​ទេ​ដោយ​នៅពេលនេះ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​។​គួរ​ជម្រាបជូន​ថា ការរកឃើញ​គ្រឿងញៀន​១​ឡាន​កើតមាន​ក្នុង​ថ្ងៃ ដែល​តំណាង​កម្ពុជា​គឺ លោក​អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការបរទេស​ចូលរួម “​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​នៃ​គ្រឿងញៀន​សំយោគ តាម​ប្រព័ន្ធ​និម្មិត​” ដឹកនាំ​ដោយ​លោក Antony J. Blinken រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នា​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២៣​។

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចជាស្រេច​របស់​កម្ពុជា ក្នុង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​គ្រប់​ប្រទេស និង​អ្នកពាក់ព័ន្ធ​ទូទាំង​ពិភពលោក ដើម្បី​ការពារ​ប្រទេស និង​ការពារ​សហគមន៍​សក​លពី​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​សំយោគ និង​ធានា​សុខុមាលភាព​របស់​ប្រជាជន​។a drug lao1