» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8869 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659376 នាក់

បងប្រុស​​បាន​ស្លាប់​ក្រោយពី តស៊ូ​ការពារ​ប្អូនស្រី​ក្នុងករណី​ផ្ទុះ​ហ្គាស​ឆេះ​ផ្ទះ នៅ​ខណ្ឌ​៧​មករា

 

​ភ្នំពេញ​៖ យុវជន​ម្នាក់ ត្រូវ​រង​រលាក​ខ្លោច​ពេញ​ខ្លួន ព្រោះ​ការពារ​ប្អូនស្រី ក្នុងអំឡុងពេល​អគ្គិភ័យ​កំពុងតែ​ឆាបឆេះ​ខ្លាំង ទាំង កណ្តាលយប់ ថ្ងៃទី​២២ ខែធ្នូ បានទទួល​មរណភាព​ហើយ កាលពី​ម៉ោងជាង​១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែត ។​យុវជន​រងគ្រោះ​មានឈ្មោះ ឡាញ់ ឈុនលី អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​a die fire 

​ក្រុមគ្រួសារ​សព​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្អែក​នេះ​នៅវេលា​ម៉ោង​៣​រសៀល​នា​ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០២០ សព​នឹងត្រូវ​ដង្ហែ​ទៅ​តម្កល់ទុក​ធ្វើបុណ្យ នៅ​វត្ត​សង្វរ ក្នុងភូមិ​សង្វរ ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ហើយ​ត្រូវ​បូជា​នៅវេលា​ម៉ោង​៧​យប់​ផងដែរ ។​គ្រោះ​អគ្គិភ័យ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងជើង​វិទ្យាល័យ​បាក់​ទូក តាម​បណ្តោយ​ផ្លូវ​១៦៩ ក្រុមទី​២១ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ ឈ្មោះ​ម៉ៅ រ័ត្ន​ដា​រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជាម​ន្រី្ត​នគរបាល ។ ចំណែកឯ​យុវជន​រងគ្រោះ ជា​អ្នក​មកជួយ​ស្នាក់នៅ​ជាមួយ​ប្អូនស្រី ដើម្បី​រៀនសូត្រ​នៅ​ភ្នំពេញ ។​​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខាងលើនេះ គេ​ឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​មួយ បណ្ដាល​ឲ្យ​មាន​ជា​អណ្តាតភ្លើង បណ្ដាលឱ្យ​ឆាបឆេះ​រាលដាល​ផ្ទះ​នៅ​ជា​ន់ទី​២ ភ្លាមៗ អណ្តាតភ្លើង ក៏បាន ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ថែមទាំង​មាន​ជាប់​មនុស្ស​នៅក្នុង​ផ្ទះ​ទាំង​ជាន់​ទី​១ និង​ជាន់​ទី​២ ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​អោយ​ចុះមក​អន្តរាគមន៍​បាញ់​ពន្លត់ ។​

ក្នុង​ហេតុការណ៍​នេះដែរ យុវជន​រងគ្រោះ​បាន​ព្យាយាម​ការពារ​ប្អូនស្រី​ពី​អគ្គិភ័យ សុខចិត្ត​ឆេះ​ខ្លោច​ខ្លួនឯង លូកដៃ​ដ​ង្ហើ​យ​ហៅ​គេ​ឲ្យ​ជួយសង្គ្រោះ ដោយសារតែ​ផ្ទះកើតហេតុ ត្រូវ​ចាក់សោ​.​ពី​ក្នុង ហើយ​ត្រូវ​ចំណាយពេល​យក​ក​ន្ទ្រៃ​កាត់​ជាង​២០​នាទី ទើប​អាច​ចូល​ទៅយក​បុរស​ម្នាក់ ដែល​រងរបួស​រលាក​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ ជាមួយ​ប្អូនស្រី​បាន​របួសស្រាល​ដោយសារតែ​ភ្លើង​ឆេះ​(​ស្នាក់នៅ​ជាន់​ទី​២) ។ ចំណែក​នារី​៣​នាក់​ផ្សេងទៀត (​ស្នាក់នៅ​ជាន់​ទី​១) រងរបួស​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​a die fire1 

​