» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11338 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701509 នាក់

អ្នកនាង​សឿ​សុធា​រ៉ា​ប្រកា​សលែង​ប្តី​បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ជំពាក់​លុយ​គេ​?

​ភ្នំពេញ​៖​មហាជន​មាន ការចាប់អារម្មណ៍ ពេល​បានឃើញ​ផ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង សឿ សុធា​រ៉ា ប្រកាស​ពី​ការចែក​ផ្លូវ​គ្នា​ជាមួយ​ស្វាមី​លោក សាពូន មីដាដា ដែលជា​អតីត​តារាចម្រៀង​បច្ចុប្បន្ន​ជា​មន្ត្រី​យោធា ក្រោយពី​អ្នក​ទាំងពីរ​បានរួមរ​ស់​ជាមួយគ្នា​អស់​រយៈពេល​ប្រមាណ​១៥​ឆ្នាំ​មកនេះ​។​a sotheara 

​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សឿ សុធា​រ៉ា បាន​បង្ហោះ​សារ អម​ជាមួយនឹង​រូបភាព​ចាស់ៗ​ជាមួយ​លោក សាពូន មីដាដា ថា «Goodbye for 15years a go, and I’ll never come back to u មានន័យ​ជា​ភាសា​ខ្មែរ​ថា លា​ហើយ​រយៈពេល​១៥​ឆ្នាំ​មកនេះ ខ្ញុំ​នឹងមិន​ត្រឡប់​ទៅរក​អ្នក​ទៀត​ទេ​»​។​

​សឿ សុធា​រ៉ា ក៏បាន​បញ្ជាក់​ចុងក្រោយ​ថា «​សូម​បង​មេត្តា រក្សា​សំដី​ជា​កូនប្រុស​ដើមទ្រូង​ប្រាំ​ហាត់ (​ថា​ប្រគល់​កូនៗ​អូន​) ទាំងពីរ​មកអោយ​អូន​មើលថែរក្សា​»​។​
​ពាក់ព័ន្ធ​នឹង​សារ​ដែល​អ្នកនាង សឿ សុធា​រ៉ា បាន​បង្ហោះ​នាពេលនេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​វា​ជា​រឿង​ពិត​ឬ​យ៉ាងណា​ឡើយ​? ព្រោះ​មិនទាន់​ឃើញ​លោក សាពូន មីដាដា មានប្រតិកម្ម​នៅឡើយ​ទេ​។​

ទោះជា​យ៉ាងណា គេ​ឃើញ​មាន​មហាជន មិត្តភក្តិ ជាពិសេស​ប្រិយមិត្ត​គាំទ្រ​រូបនាង​ជាច្រើន​បាននាំគ្នា​ចូល​ខំ​មិន ដោយបាន​សម្តែង​ការលើកទឹកចិត្ត និង​ឲ្យ​នាង​មាន​ភាពរឹងមាំ​ក្នុង​រឿងនេះ និង​តស៊ូ​បន្ថែមទៀត​សម្រាប់​អនាគត​កូនៗ​។​កន្លងមក មុនពេល​បង្ហោះ​សារ​ចែកផ្លូវ​គ្នា​ជាមួយ​ស្វាមី​លោក សាពូន មីដាដា នាពេលនេះ កន្លងមក អ្នកនាង សឿ សុធា​រ៉ា ក៏​ធ្លាប់បាន​បញ្ចេញ​សារ​ប្លែកៗ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផងដែរ បង្ហាញ​ពី​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​កំពុង​ឈានដល់​ភាព​រង្គោះរង្គើរ​។​

​អ្នកនាង សឿ សុធា​រ៉ា ស​សេ​រថា «​សូម​ផ្សង​ប្រាថ្នា បុរស​ម្នាក់​ស្មោះត្រង់​នឹង​ខ្ញុំ សូម​ផ្ញើ​វាសនា​លើ​តែ​កំលោះ បើ​គាត់​មិន​ប្រកាន់​អតីត​ខ្ញុំ​»​។ មានការ​កត់សម្គាល់ថា​មុន​មានការ​ទម្លាយ​រឿង​បែកបាក់​គ្នា​នេះ​ក៏មាន​លេខ​ពត៍​មាន​ថា​អ្នកស្រី សឿ សុធា​រ៉ា មាន​ជំពាក់​ប្រាក់​បងប្អូន​រាប់ម៉ឺន​ដុល្លារ​ឯណោះ​ហើយ​មាន​អ្នកខ្លះ​ប្រកាស​ទារលុយ​តាម​ហ្វេ​ប៊ុ​ក​ថែម​ទៅទៀត​។​!​បើតាម​ប្រភព​ដែល​ជិតដិត​ជាមួយ សឿ សុធា​រ៉ា បានឱ្យដឹងថា​មិនមែន​ជំពាក់​តែ​អ្នកសិល្បៈ​ប៉ុណ្ណោះ​ទេ សូម្បីតែ​សាច់ញាតិ​ក៏ សឿ សុធា​រ៉ា ជំពាក់​ដល់​ទៅ​រាប់ម៉ឺន ដុ​លា្ល​រ​ដែល​ដឹង​ហើយ​ពិតជា​អាណិត​ជាខ្លាំង ។

​បើតាម​ដឹង​ផ្ទះ​របស់​នាង​ដែលមាន​ទីតាំងនៅ​ម្តុំ​ទួល​ទំពូង​លក់បាន​ក្បែរ​លាន​ដុល្លារ​ឯណោះ​មិន​សមនាង​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ​តែមួយ​រយៈ​ខ្លី​បែបនេះ សោះ ។ ប្រភព​ដែល​ស្និទ្ធ​ជាមួយ សឿ សុធា​រ៉ា បាន​ព្រលយ​ថា​មិន​ត្រឹមតែ​ជំពាក់​អ្នកសិល្បៈ​ទេ​សូម្បីតែ​បងប្អូន​ក៏​នាង​ជំពាក់​ជាច្រើន​ម៉ឺន​ដុល្លារ​ដែរ ។ ខ្លះ​ថា​មូលហេតុ សឿ សុធា​រ៉ា ធ្លាក់ខ្លួន​ដល់​ចំណុច​នេះ​ដោយសារ​មុខ​ជំនួញ​របស់​នាង​មួយចំនួន​ត្រូវ​បរាជ័យ​ជា​បន្តបន្ទាប់​។​​ពេលដែល​អ្នកនាង សឿ សុធា​រ៉ា ជួប​រឿងអាស្រូវ​ជំពាក់​ប្រាក់​គេ​បែបនេះ បើ​មើលទៅ​លោក សាពូន មីដាដា ជា​ស្វាមី​ឯណេះ​វិញ​នៅតែ​បន្ត​បង្ហោះ​រូបភាព​នៅក្នុង​បណ្តាញ​សង្គម​ដូច​មិន​មានរឿង​អ្វី​កើតឡើង ។​

គួរ​បញ្ជាក់ថា តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា បាន​ចូល​រោងការ​ជាមួយនឹង​លោក សាពូន មីដាដា ក្នុងអំឡុង​ពាក់កណ្តាល​ឆ្នាំ​២០០៩ ក្នុងពេល​ពិធី​នោះ បាន​ប្រារព្ធ​នៅក្នុង​សណ្ឋាគារ ណាហ្គា ដែលមាន​ភ្ញៀវ​ជា​សិល្បករ និង​ជា​អ្នកជំនួញ ព្រមទាំង​ញាតិមិត្ត​ប្រមាណ​ជាជាង​មួយ​ពាន់​នាក់​ចូលរួម​អបអរ និង​ជូនពរ​។ រហូតមកដល់​ពេលនេះ (​ឆ្នាំ​២០២២) អ្នក​ទាំងពីរ​ទទួលបាន​ចំណងដៃ​កូន​២​នាក់​គួរ​ជាទី​ស្រឡាញ់​ក្នុងបន្ទុក​ផងដែរ​៕a sotheara1 a sotheara2 a sotheara3 a sotheara5 a sotheara6 

​