» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6500 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696671 នាក់

កម្ពុជា ឥណ្ឌា​រួមក្នា សម្តែង​សិល្បៈ​របាំ​អន្តរជាតិ​លើក​ទី​១០ ក្នុង​តំបន់ "​ឧទ្យាន​អង្គរ​"

 


​សៀមរាប​៖ ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​"​ឧទ្យាន​អង្គរ​" នា​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២៤​ន​សិល្បករ សិល្បការិនី​កម្ពុជា និង​ឥណ្ឌា ជិត​១០០​នាក់ បាន​សម្តែង​សិល្បៈ​របាំ​បុរាណ​រួមគ្នា ក្នុង​កម្មវិធី​មហា​ស្រព​សម្តែង​សិល្បៈ​អន្តរជាតិ​លើក​ទី​១០​ន្រី​យិន​ណា​លី​-​កម្ពុជា (Nrithyanjali -Cambidia) ដើម្បី​ជាការ​ផ្លាស់ប្តូរ​វប្បធម៌ និង​បង្កើន​នូវ​កិច្ចទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​២​។​a india khmer dance4 (1) 


​លោក មេ សំបូរ អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កន្លងមក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ធ្លាប់មាន​កិច្ចសហការ​ល្អ ជាមួយ​ភាគី​ឥណ្ឌា​លើ​ការផ្លាស់ប្តូរ​វប្បធម៌​នៅក្នុង​ខេត្តសៀមរាប ហើយ​នេះ​គឺជា​លើ​ទី​៤​ហើយ នៃ​កិច្ចសហការ​រៀបចំ​កម្ម​វិធី​បង្ហាញ​វប្បធម៌ គឺ​មហោស្រព​សម្តែង​សិល្បៈ​របាំ អន្តរជាតិ​លើក​ទី​១០ -Nrithyanjali - Cambodia នៅ​ទឹកដី​សៀមរាប​អង្គរ ។

​លោក ឲ្យ​ដឹងថា ជា​ប្រវត្តិសាស្ត្រ​តាំងពី​យូរយារ​ណាស់​មក ហើយ​ពោលគឺ​តាំងពី​សតវត្សរ៍​ទី​១ នៃ គ​.​ស ក្នុងសម័យ​ហ្វូណន​មកម្ល៉េះ ប្រទេស​កម្ពុជា​បានទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​នូវ​សាសនា​ធំ​ពីរ គឺ​សាសនា​ហិណ្ឌូ និង​សាសនាព្រះពុទ្ធ ក្នុងនោះ​ប្រាសាទអង្គរវត្ត​ជា​ភស្តុតាង​ស្រាប់ រីឯ​ព្រះពុទ្ធសាសនា​ត្រូវ​ប្រជាជន​កម្ពុជា​គោរពបូជា​រហូតដល់​ស​ព្វ​ថ្ងៃ​។​ក្រៅពីនោះ​នៅមាន​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​នូវ​ទំនៀមទម្លាប់ ប្រពៃណី​មួយចំនួនទៀត ដែល​ដូនតា​ខ្មែរ​បាន​ច្នៃប្រឌិត​មកជា​អត្ថ​សញ្ញាណ​របស់ខ្លួន​រហូត​ដល់​បច្ចុប្បន្ន​។

​ក្រៅពី​មាន​ទំនាក់ទំនង​យ៉ាងយូរ​អង្វែង​មកហើយ​នោះ ប្រទេស​ឥណ្ឌា​ក៏​ធ្លាប់បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ជាច្រើន ក្នុងនោះ​ក៏មាន​វិស័យ​វប្បធម៌​ដែរ ដែល​កន្លងមក​ប្រទេស​ឥណ្ឌា​ក៏​បាននិងកំពុង​ជួយ​ជួសជុល​ប្រាសាទ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​ផងដែរ ។​លោក មេ សំបូរ រំពឹងថា តាមរយៈ​ការផ្តួចផ្តើម និង​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ពី​ភាគី​នៃ​ប្រទេស​ឥណ្ឌា វា​នឹង​ជួយ​បង្កើន​ទំនាក់ទំនង​រវាង​កម្ពុ​ជា ឥណ្ឌា កាន់តែ​ល្អ​ថែមទៀត​។ ជាមួយគ្នានេះ តាមរយៈ​ព្រឹត្តិការណ៍​នេះ លោក ក៏​រំពឹងថា ជា​ចំណែក​មួយ​ក្នុងការ​ទាក់ទាញ​អ្នកទេសចរ​ពី​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​ផងដែរ​៕a india khmer dance a india khmer dance3 a india khmer dance5 

​