» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11394 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701565 នាក់

ហាង​ពេជ្រ​មួយ​រៀបចំ​ជំនួប​បវរកញ្ញា​ចក្រ​វា​ឡ​នៅ​អូរ​ឡាំ​ព្យា​!

 

​ភ្នំពេញៈ បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា ៤ ជំនាន់​រួមមាន កញ្ញា រឿន ណាត កញ្ញា សំណាង អេ​លី​ណា កញ្ញា រ៉េត ហ្សា​រីតា និង​កញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​ជួបជុំគ្នា​កាលពីពេល​ថ្មីៗ​នេះ​នៅ​ផ្សារ​ទំនើប អូ​ឡាំ​ព្យា​ដើម្បី​ធ្វើការ​ឃោសនា​គ្រឿង​ពេជ្រ ផង​និង​ចែករំលែក បទពិសោធន៍​ប្រកួត នៅក្រៅ​ប្រទេស ផង​ក្រោម​ការជួយឧបត្ថម្ភ​ពី​លោក ចិន សំណាង ម្ចាស់​ហាង​ពេជ្រ CSNJ ។​a miss chak3 

​លោក ម៉ែន និមល​រតន៍​នាយក​ប្រតិ​ប​ត្ដិ ក្រុមហ៊ុន CIM និង​ជា​អ្នករៀបចំ​កម្មវិធី Miss Universe Cambodia បាន​វាយតម្លៃថាៈ នេះ​ជា​ឱកាស​មិន​ធ្លាប់មាន សម្រាប់​បវរកញ្ញា​ចក្រ​វាល​កម្ពុជា ទាំង​៤​ជំនាន់ ជួប​ជជែក​គ្នា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​អនុ​ស្សវ​រី​យ៍ ទៅកាន់​អ្នក​បេក្ខភាព តំណាង​កម្ពុជា សម្រាប់​ឆ្នាំក្រោយ​ទៀតៗ ព្រមទាំង ប្រាប់​ទៅកាន់​អ្នកគាំទ្រ​ពួកគេ តាមរយៈ​ការ Live ផ្ទាល់​របស់ Page Miss Universe Cambodia និង​តាម​បណ្ដាញសារព័ត៌មាន ជាច្រើន​ទៀត​។​

លោក ម៉ែន និមល​រតន៍ ម្ចាស់​មកុដ​តំណាង​ជាតិ​ទាំង ៤ រូប នឹងចូលរួម​យ៉ាងសកម្ម ជាមួយ​កម្មវិធី​លើក​ក្រោយៗ​ទៀត ជាពិសេស ពួកគេ​នឹង​ធ្វើជា​គណៈកម្មការ ជ្រើសរើស បេក្ខភាព​ក្រោយៗ ព្រមទាំង​ចូលរួម​ផ្ដល់​បទពិសោធន៍ ដែល​ខ្លួន​ធ្លាប់​ទទួលបាន ទាំង​ការប្រកួត នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ដើម្បី​ចែករំលែក ដល់​បេក្ខភាព​តំណាង​ជាតិ ក្រោយ​ទៀត​។​បន្ថែម​ពី​នោះ គឺ​ការបង្ហាញ​ពី​គម្រោងការ ធ្វើ​ម្កុដ ជូន​ដល់​បវ​កញ្ញា​ចក្រ​វា​ឡ ២០២២ ដែលមាន​តម្លៃ រហូត ជាង ១០ ម៉ឺន​ដុល្លារ ដើម្បី​លើកស្ទួយ​ដល់ វិស័យ​កញ្ញាឯក​ចក្រ​វា​ឡ កម្ពុជា និង​លើក​កំពស់​ពី​តម្លៃ​ត្បូង​រតនៈគីរី ដ៏​មានតម្លៃ​របស់​កម្ពុជា ។​

​ក្រៅពីនោះ បើ​កញ្ញាឯក​ចក្រ​វា​ឡ ចេញទៅ​ប្រកួត នៅ​បរទេស លើ​ឆាក​អន្តរជាតិ គឺ កញ្ញាឯក ទទួលបាន​ចិញ្ចៀនពេជ្រ ១​វង់ និង​ថវិកា ៥.០០០ ដុល្លារ ។ ចំណែក​អ្នក​ជាប់​ការប្រកួត ក្នុងស្រុក ជាប់​ចំណាត់ថ្នាក់​ទាំង ២០ នាក់ គឺ​ទទួលបាន​ចិញ្ចៀនពេជ្រ ម្នាក់ៗ ១​វង់ ផងដែរ ហើយ​ហាង​ពេជ្រ CSNJ នៅតែ​ជួយ​ជ្រោមជ្រែង ដល់​ការប្រកួត Miss Universe ជា​រៀងរហូត ។​

សូម​រំលឹកថា កញ្ញា រឿន ណាត គឺជា​បវរកញ្ញា​ចក្រវាល តំណាង​ជាតិ​កម្ពុជា ឆ្នាំ​២០១៨ ហើយ​ធ្លាប់​ចេញទៅ​ប្រកួត ថ្នាក់​អន្ដរជាតិ នៅ​ប្រទេស​ថៃ​។ កញ្ញា សំណាង អេ​លី​ណា គឺជា​បវរកញ្ញា​ចក្រវាល តំណាង​ជាតិ​កម្ពុជា ឆ្នាំ​២០១៩ ហើយ​ធ្លាប់​ចេញទៅ​ប្រកួត កម្រិត​អន្ដរជាតិ ដូច​កញ្ញា រឿន ណាត ដែរ​។ រីឯ​កញ្ញា រ៉េត សារី​តា ជា​បវរកញ្ញា​ចក្រវាល តំណាង​ឲ​ជាតិ​កម្ពុជា ឆ្នាំ​២០២០ ធ្លាប់​ចេញទៅ​ប្រកួត នៅ​សហរដ្ឋអាមេរិក​។​
​ចំណែក​កញ្ញា ងិន ម៉ា​រ៉ា​ឌី វិញ គឺជា​បវរកញ្ញា​ចក្រវាល ឆ្នាំ​២០២១ ធ្លាប់​ចេញទៅ​ប្រកួត នៅ​ប្រទេស​អ៊ីស្រាអែល​។ ទោះ មិន​ទទួលបាន​ជ័យលាភី ថ្នាក់​អន្ដរជាតិ​មែន​តែ បវរកញ្ញា​ទាំង​៤​ដួង បាន​យកឈ្នះ បេះដូង​កូន​ខ្មែរ​ជាច្រើន តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ពួកគេ ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​កម្ពុជា ទៅកាន់​ពិភពលោក​៕(ប្រភពរស្មីកម្ពុជា)a miss chak a miss chak1 a miss chak2 

​