» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1186 នាក់

ម្សិលមិញ 5020 នាក់

សរុប 14116633 នាក់

ឧ​ត្ត​ម​សេនីយ៍​ឯ​កន​ន្ទ​សុខា​រង​ការ​ចោទ​ពី​ប្រពន្ធ​ថា​មាន​សហាយ​ទើប​ប្តឹង​លែង​គ្នា

​ភ្នំពេញ ៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ​ន​ន្ទ​សុខា​អាយុ​៥៤​ឆ្នាំ​ត្រូវបាន​ភរិយា​បើក​កាយ​រៀង​អាស្រូវ​មាន​សា​ហាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​វេលា​ម៉ោង​៨​និង​៣៦​នាទី​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ។​a nun sokha7 

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​អះអាងថា​ជា ភាគី​​ប្រពន្ធ ដែល​ចេញមុខ​ទម្លាយ​រឿងរ៉ាវ​ប្តី​ប្តឹង​លែងលះព្រោះមានសាហាយ​នោះ មានឈ្មោះ​ហុក បុរី អាយុ ៥៤​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​១ ភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហុក បុរី បាន​បង្ហោះ​សារ​រៀបរាប់​ពី​ទុក្ខសោក​របស់ខ្លួន​ថា “​ពុទ្ធោ​អើយ មើលចុះ​! ប្តី​ប្រពន្ធ​នឹង គ្នា​ជិត​៤០​ឆ្នាំ នៅ​ជាមួយគ្នា​តាំងពី​បាតដៃ​ទទេ តាំងពី​អត់​មាន​ផ្កាយ​ពាក់​នៅលើ​ស្មា​។ ដល់ពេលនេះ វ័យចាស់​ហើយ បែរជា​លោក​ប្តី​ផ្កាយ​បី ហ៊ាន​លើកដៃ​ប្តឹង​លែងលះ​ប្រពន្ធ​ទៅរួច​។ បើ​ថា អស់​និស្ស័យ​ហើយ ក៏​អស់​ចុះ ហេតុ​អី​ក៏​ចោទ​ខ្ញុំ ថា​ខ្ញុំ​បង្កជម្លោះ​? ទេវតា​អើយ​ទេវតា ជាង​២០​ឆ្នាំ​មកនេះ លោក​ប្តី​ធ្វើ​អ្វី​ដាក់​ប្រពន្ធ​កូន​ខ្លះ​? ។

លោក​ប្តី​លួច​មាន​សហាយស្មន់ បូ​ឡែ​ន កូនស្រី​យើង​តាម​ទាន់ លោក​ប្តី​ស្អប់​កូនស្រី​យើង​រហូតមក លួច​ចងគំនុំ​នៅក្នុង​ចិត្ត មក​ផ្ទះ​ម្តងៗ ជេរ​កូន ជេរ​ប្រពន្ធ​គំរាម​សម្លាប់​ផ្សេងៗ​៘ ខ្ញុំ​ទ្រាំ​បាន​រឿង​លោក​ប្តី​លួច​មាន​សហាយស្មន់ តែ​ប៉ុន្មាន​ឆ្នាំ​មកនេះ លោក​ប្តី​ធ្វើ​អ្វីខ្លះ តើ​លោក​ប្តី​ដឹង​ទេ​? លោក​ប្តី​យក​ទ្រព្យ​ដែល​រក​បានមក យកទៅឱ្យ​សហាយស្មន់ លក់​ដីធ្លី លក់​ផ្ទះ លួច​លុយ​យកទៅឱ្យ​សហាយស្មន់ ហើយ​លួងលោម​ខ្ញុំ ខ្ញុំ​ស្មានថា លោក​ប្តី​ចង់​រកស៊ី​មែន ខំ​យកឈ្មោះ​ខ្ញុំ ទៅ​ខ្ចីលុយ​ធនាគារ ទៅ​ខ្ចីលុយ​អ្នក​ក្រៅ យក​ឱ្យ​លោក​ប្តី ឱ្យ​ប្តី​រកស៊ី បែរជា​លោក​ប្តី​ថា រកស៊ី​ខាត​អស់​ដើម អស់​ចុង​។

ទីបំផុត សហាយស្មន់​របស់លោក​ប្តី ស្គាល់​បង​ពីដំបូង ជា​ស្រី​ម៉ាស្សា បាន​ព្រឹក​ខ្វះ​ល្ងាច តែ​វេលា​នេះ គេ​មាន​អ្វីៗ​សព្វ​យ៉ាង​ទាំងអស់​។ លោក​ប្តី​បំផ្លាញ​ខ្ញុំ សម្លាប់​ខ្ញុំ​ទាំង​រស់​។ ខ្ញុំ​មានកូន​បីនាក់ កូន​ទី​១-​ឈ្មោះ​ន​ន្ទ កុសល ជា​កូន​អភ័ព្វ កើតមក​ពិការ​។ កូន​ទី​២-​ឈ្មោះ​ន​ន្ទ បូ​ឡែ​ន ជា​ស្រី​ម៉េ​ម៉ា​យ រស់​ទទួលរង​បញ្ហា​សព្វ​យ៉ាង សុខភាព​ម្តង​ឈឺ​ម្តង​ជា​។ កូន​ទី​៣-​ឈ្មោះ​ន​ន្ទ សំណាង មានគ្រួសារ​រស់​ជាមួយនឹង​គ្រួសារ មិនចេះ​ខ្វល់​ពី​ខ្ញុំ​ទេ ឮថា​ប្តី​ខ្ញុំ​ប្តឹង​លែងលះ​ខ្ញុំ កូន​ម្នាក់នេះ គេ​សើច​សប្បាយ​ទៅវិញ​។ ពេលនេះ ខ្ញុំ​រស់​ឈឺចាប់​ជាមួយ​កូនស្រី​ទាំងពីរ​នាក់​របស់ខ្ញុំ​។

លោក​ប្តី​ខ្ញុំ​បំផ្លាញ​ខ្ញុំ​ឆ្អែត​ហើយ នៅ​ប្តឹង​ទាមទារ​ចែកទ្រព្យ​ពី​ខ្ញុំ​ទៀត ចុះ​កូនស្រី​ទាំងពីរ​របស់ខ្ញុំ ម្នាក់​ពិការ ម្នាក់​ឈឺ​មិន​ឈប់ ចំណែក​ខ្ញុំ​វិញ ជំងឺ​ពេញ​ខ្លួន ឱ្យ​ខ្ញុំ​រស់​យ៉ាងម៉េច​? ហើយ​លោក​ប្តី​ចេញទៅ បាន​ប្រមូល​ប្លង់ដី​១៨​ហិកតារ ភូមិ​ព្រៃ​ហ្លួង និង​ព្រៃ​ឈើទាល ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ដី​១៦​ហិកតារ ស្ថិតនៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ក្រោម​ឈ្មោះ​កូនស្រី ន​ន្ទ បូ​ឡែ​ន យកទៅ​អស់ហើយ នៅសល់តែ​ដី​កៀនស្វាយក្នុង បែរជា​ទាមទារ​ចែក​ទៀត​។

ឋានៈ​ផ្កាយ​បី គាត់​មានអំណាច​ណាស់ ប្រព័ន្ធតុលាការ គាត់​ស្គាល់​ទាំងអស់ តើ​ឱ្យ​ម្តាយកូន​ខ្ញុំ​ពឹង​នរណា​ទៅ​? សូម​ម៉ែ ប៊ុន រ៉ានី អើយ ជួយ​ខ្ញុំ​និង​កូនស្រី ខ្ញុំ​ផង​។ ខ្ញុំ​សូម​ថ្វាយបង្គំ​អ្នក​ម៉ែ ប៊ុន រ៉ានី ពី​ចម្ងាយ​ផង​”​។​

អ្នកស្រី​ហុក បុរី បាន​សរសេរ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បន្តថា “​ជួយ share ខ្ញុំ​ផង ខ្ញុំ​គ្មាន​អំណាច​អី​ទេ ដី​នៅសល់​ប៉ុន្មាន​កន្លែង​ច្រើន​ឆ្នាំ​មកនេះ គាត់​លួច​រត់ការ​សម្ងាត់​យក​ទៅ​អស់ហើយ នៅសល់តែ​ដី​កៀនស្វាយក្នុង បណ្តោយ​៨៥​ម៉ែត្រ ទទឹង​៣៨​ម៉ែត្រ​ប៉ុណ្ណោះ ឥឡូវ​លោក​ប្តី​ខ្ញុំ គាត់​ប្តឹង​ទាមទារ​ទៀត​។ សូមទោស​ផង រូបថត​ទាំងនេះ ខ្ញុំ​បានមក​ប៉ុនណា ខ្ញុំ​បង្ហោះ​ប៉ុណ្ណោះ ខ្ញុំ​អត់​ចេះ​កាត់ចេញ​ទេ ដូច្នេះ រូបថត​ខ្លះ ថត​ដោយ​រូបអ្នក​ដទៃ ដូច្នេះ​សូមកុំ​ប្រកាន់​អី​។ ខ្ញុំ​មានតែ​ម្រាមដៃ​ទាំង​១០ សូម​អង្វរ​ដល់​បងប្អូន ក្នុង​ហ្វេ​ស​ប៊ុ​ក​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង​…”​។​

​ស្ត្រី​ដដែល​បាន​សរសេរ​បន្ថែមថា “​មុននេះ ខ្ញុំ​បាន​លុប​សារ​បង្ហោះ​ចំនួន​បួន​ចោល ដោយសារ​សារ​បង្ហោះ​នោះ ថត​ដោយ​រូប​ក្មួយប្រុស ខាង​សហាយស្មន់​នោះ ក្មួយប្រុស​របស់គេ​នោះ គេ​ឆាត​មកសុំ​លុបចោល ទើប​ខ្ញុំ​លុបចោល​។ ការពិត ខ្ញុំ​បង្ហោះ​រូបថត​ទាំងនោះ គឺ​ចង់ឱ្យ​ពិភពលោក​បានដឹងថា លោក​ប្តី​ខ្ញុំ គាត់​នៅ​ជុំ​នឹង​ញាតិ ខាង​សហាយស្មន់ គឺ​គាត់​សប្បាយ​ខ្លាំងណាស់ ដើរលេង​ច្រើន​ប្រទេស ដើរលេង​ច្រើន​ខេត្ត ទុកឱ្យ​ខ្ញុំ​ជា​ប្រពន្ធដើម និង​កូនស្រី​ឡែ​ន ខ្ញុំរ​ស់នឹង​ទឹកភ្នែក រស់​នឹង​រែក​បំណុល​គេ​…”​។​

​សូមបញ្ជាក់ថា​៖​យោងតាម​ពាក្យបណ្តឹង​លែងលះ ដែលមាន​ស្នាម​មេដៃ​របស់លោក​ន​ន្ទ សុខា ចុះ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ បានដាក់​ចូលទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​នោះ ឲ្យដឹងថា ៖
​ដើមបណ្តឹង ឈ្មោះ​ន​ន្ទ សុខា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ដែលមាន​អាស័យដ្ឋាន បច្ចុប្បន្ន​ផ្ទះ​លេខ​៦ ស្ថិតនៅ​ផ្លូវ​លេខ​១ ភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ចុង​ចម្លើយ ឈ្មោះ​ហុក បុរី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ដែលមាន​អាស័យដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ​៦ ស្ថិតនៅ​ផ្លូវ​លេខ​១ ភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សូម​គោរព​ចូលមក ឯកឧត្តម​ប្រធាន​សាលា ដំបូង​រាជធានី​ភ្នំពេញ​
​ទី I ទាមទារ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ ៖
១-​សូម​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍​ពី​ប្រពន្ធ​ឈ្មោះ​ហុក បុរី ដែល​បាន​រួមរស់​ជាមួយគ្នា តាំងពី​ឆ្នាំ​១៩៨១ កន្លងមក​។​
២-​ទាមទារ​បែងចែក​ទ្រព្យ​សម្បត្តិ​រួម​ជា​ពីរ​ចំណែក​ស្មើគ្នា នៅពេល​លក់ ចំពោះ​ដី និង ផ្ទះ​ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ លេខ ៖ ក​.​ណ ០១៦២០៥ ចុះ​ថ្ងៃទី​១៥ ខែ តុលា ឆ្នាំ​២០០៨ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ធំ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​បច្ចុប្បន្ននេះ ទីតាំង​ដី​នេះ បាន​កាត់​ចូលមកក្នុង​ដែន​រដ្ឋបាល​រាជធានី​ភ្នំពេញ រួចហើយ​)​។​

៣-​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ចែកគ្នា​ជា​ពីរ​ចំណែក​ស្មើគ្នា​។​៤-​បំណុល​ជំពាក់​ធនាគារ ខ្ញុំបាទ​ឈ្មោះ ន​ន្ទ សុខា ជា​អ្នកទទួលបន្ទុក​ទាំងស្រុង​។ ចំណែក​បំណុល​ផ្សេងៗ ក្រៅពី​ធនាគារ គឺ​ឈ្មោះ​ហុក បុរី ជា​អ្នកទទួលបន្ទុក​។​

​ទី II ការបញ្ជាក់​ការទាមទារ​
​ខ្ញុំបាទ​ឈ្មោះ​ន​ន្ទ សុខា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ឈ្មោះ​ហុក បុរី កាលពី​ឆ្នាំ​១៩៨១ ក្រោយពី​រៀបការ​រួចមក យើងខ្ញុំ​ទាំង​២​នាក់ ប្តី​ប្រពន្ធ មានកូន និង​មានទ្រព្យ​សម្បត្តិ​រួម ដូចខាងក្រោម​នេះ ៖
១-​អំពី​កូន​មាន​ចំនួន​៣​នាក់ គឺ​
(​ក​)-​កូន​ទី​១ ឈ្មោះ​ន​ន្ទ កុសល ភេទ​ស្រី ថ្ងៃខែ​ឆ្នាំ​កំណើត ០៦-០៧-១៩៨២ ជា​នីតិភាព​
(​ខ​)-​កូន​ទី​២ ឈ្មោះ​ន​ន្ទ បូ​ឡែ​ន ភេទ​ស្រី ថ្ងៃខែ​ឆ្នាំ​កំណើត ១០-០៩-១៩៨៤ ជា​នីតិភាព​
(​គ​)-​កូន​ទី​៣ ឈ្មោះ​ន​ន្ទ សំណាង ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត ១៧-១២-១៩៨៨ ជា​នីតិភាព​a nun sokha6 

២-​អំពី​ទ្រព្យសម្បត្តិ​មាន​ដូចខាងក្រោម​នេះ គឺ ៖
-​ដី​ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ក​.​ណ ០១៦២០៥ ចុះ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០០៨ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ធំ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ​។​
៣-​អំពី​បំណុល​ជំពាក់​តតិយជន​
(​ក​)-​អំពី​បំណុល​ធនា​ការ ខាង​ខ្ញុំបាទ​ឈ្មោះ ន​ន្ទ សុខា សូម​ទទួលស្គាល់ ដោយសារ​ការខ្ចី​ពី​ធនាគារ​នេះ ខ្ញុំបាទ​បាន​ដឹងឮ ហេតុនេះ​ខ្ញុំបាទ​សូម​ទទួលបន្ទុក​ទាំងស្រុង​ក្នុង​ការសង​ទៅ​ធនាគារ​វិញ ដោយ​មិនឱ្យ​ឈ្មោះ​ហុក បូរី ជា​អ្នក​សង​ធនាគារ​ទេ​។​
(​ខ​)-​ដោយឡែក​សម្រាប់​បំណុល​ផ្សេងៗ ក្រៅពី​ធនាគារ ខ្ញុំបាទ​ឈ្មោះ​ន​ន្ទ សុខា មិន​ទទួលខុសត្រូវ​ទេ ពីព្រោះ​ខ្ញុំបាទ​ពុំបាន​ខ្ចី​ទេ​។ ដូច្នេះ ស្នើសុំ​ឱ្យឈ្មោះ​ហុក បុរី ជា​អ្នកទទួលបន្ទុក​សង​តែម្នាក់ឯង​។​

​ទី III អង្គហេតុ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​អង្គ ហេតុ​ដែលជា​មូលហេតុ​នៃ​ការទាមទារ យើងខ្ញុំ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បច្ចុប្បន្ន​មានការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​ភាគី​ខាង​ប្រពន្ធ​ឈ្មោះ ហុក បុរី ចេះតែ​បង្កទំនាស់ ធ្វើឱ្យ​អស់​មនោ​ស​ញ្ចោ​ត​នា ក្នុងការ​រួមរស់​ជា​ប្តី​ប្រពន្ធ​ជាមួយគ្នា​តទៅទៀត​…​។​

​គេហ​ទំ​ព​រ័​មាតុភូមិ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​សេនីយ​ឯក ន​ន្ទ សុខា ក៏ដូចជា​ស្ត្រី​ដែល​អះអាងថា ជា​ប្រពន្ធដើម​តាម ហ្វេ​ស​ប៊ុ​ក បាន​នៅឡើយ​។ យើង​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕a nun sokha5 a nun sokha4 a nun sokha a nun sokha1 a nun sokha3