» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7865 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698036 នាក់

បង្ហាញមុខ​អ្នកក្លាហាន​ដាវ​សាំ​ម៉ូ​រ៉ៃ និង​អ្នកក្លាហាន​ដំបង​វ៉ៃ​ឆ្កែ មុន​បញ្ជូនទៅ​តុលាការ​

 

​កំពង់ស្ពឺ ៖ ស្ទាវ​ចំនួន ២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បង្ហាញ​មុខជា​សាធារណៈ ក្រោយ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ពាក់​ព​ន្ថ័​និង​ការប្រើប្រាស​អាវុធ​បង្ក​អសន្តិសុខ​។a boy beat 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល ខេត្ដ កំពង់ស្ពឺ បានឱ្យដឹងថា កម្លាំង​នគរបាល​ស្រុក​ឧដុង្គ បានចេញ​ប្រតិ​ប​ត្ត​ការ​ប្រ​ម៉ាញ់​ក្រុម​អ្នកក្លាហាន​មួយក្រុម​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ និង​ដំបង ចេញ​អុកឡុក​បង្ក​ការភ័យខ្លាច​ដល់​ក្រុម​អ្នក​បង់​ត្រី​នៅក្នុង ភូមិ​តា ឡក ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ​។

​អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន​ភ្លាមៗ​ចំនួន ២​នាក់ ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​ផ្សេងទៀត បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ក្នុងចំណោម ២​នាក់ ដែល​ចាប់ខ្លួនបាន ឈ្មោះ អូន រក្សា ភេទ​ប្រុ ស អាយុ ២៣​ឆ្នាំ រស់នៅ ភូមិ​ត្រាច​ទង ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ (​អ្នកក្លាហាន​ដាវ សាំ​ម៉ូ​រ៉ៃ​) និង​ឈ្មោះ អូន លី​យ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ ភូមិ​ត្រាច​ទង ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្ដ​កពង់​ស្ពឺ (​អ្នកក្លាហាន​ដំបង​វៃ​ឆ្កែ​)​។

​បច្ចុប្បន្ន អ្នកក្លាហាន​ទាំងពីរ​នាក់​បងប្អូន ត្រូវបាន​សមត្ថកិច្ច ជំនាញ​បញ្ជូនទៅ​សាលាដំបូង​រួចហើយ នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ចំណែក​បក្ខពួក​ដែល​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​៕a boy beat1 a boy beat2 
​