» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12438 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702609 នាក់

ភ័យ​រឿង​កូ​វីត​ក្មេង​ញៀន​គ្រឿងញៀន នៅ​មណ្ឌល​កែប្រែ​ភ្នំ​បាក់​ខេត្តបន្ទាយមានជ័យ ៥០​នាក់ នាំគ្នា​រត់ចេញ​

​បន្ទាយមានជ័យ​៖ មាន​ករណី​ក្មេង​ញៀន​គ្រឿងញៀន នៅ​មណ្ឌល​កែប្រែ​ភ្នំ​បាក់ ខេត្តបន្ទាយមានជ័យ បាន​រត់​ចេញពី​មណ្ឌល​ចំនួន ៥០​នាក់ នៅវេលា​ម៉ោង ៧:៣០​នាទី ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ប៉ុន្តែ កម្លាំង​សមត្ថកិច្ច បាន​តាម​ចាប់យក​មកវិញ​បាន​ចំនួន ៤៧​នាក់​ហើយ នៅ​ចំនួន ៣​នាក់ ទៀត​កំពុង​តាម​ចាប់​មក​យក​វិញ​។​a boy drug 

​តែបើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ បានឱ្យដឹងថា ខេត្ត​ភាគ​ខាងលិច​ជាប់​ព្រំដែន​ថៃ​មួយ​នេះ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន ៦៨៩​នាក់​ជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​។ ក្នុង​ចំនួន​នេះ មាន​ក្មេង​បន្សាប​គ្រឿងញៀន​រាប់រយ​នាក់​ឯណោះ បាន​ឆ្លង​កូ​វីដ​-១៩ និង​បណ្តាលឱ្យ​កើតមាន​ជា​ចលាចល​នៅក្នុង​មណ្ឌល និង​រត់​ចេញពី​ម​ណ្ឌ​ចំនួន ៥០​នាក់ ហើយ​បាន​តាម​ចាប់យក​មកវិញ​បាន​ចំនួន ៤៩​នាក់​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​។ នៅ​មណ្ឌល​ជី​វីត​ថ្មី​ភ្នំ​បាក់ ក្រុង​សិរីសោភ័ណ មាន​ជន​បន្សាប​សារធាតុ​ញៀន​ចំនួន ៦៦៣​នាក់ ក្នុងនោះ​មាន​ចំនួន ៦០១​នាក់​ហើយ​បាន​រកឃើញ​ឆ្លង​កូ​វីដ​-១៩ (២៧​នាក់​ឆ្លង​ជំងឺ​បំ​ម្លែ​ង​ថ្មី Delta)​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី លោក ពារ ម៉ានិត ប្រធាន​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​។​

​លោក ពារ ម៉ានិត បានឱ្យដឹងថា ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នេះ បានធ្វើឱ្យ​ក្មេងៗ​ក្នុង​មណ្ឌល​មានការ​ភ័យខ្លាច និង​តក់ស្លុត​យ៉ាងខ្លាំង រហូត​នាំគ្នា​សម្រុក​រត់ចេញ​ក្រៅ តែ​ត្រូវបាន​ចាប់ខ្លួន​ត្រឡប់​មកវិញហើយ​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងធ្វើការ​បញ្ជូន​ពួកគេ​ទាំងនោះ​ទៅយក​សំណាក​បន្ទាន់​នៅ​ក្រុង​ប៉ោយប៉ែត​(Delta) និង​នៅក្នុង​មណ្ឌល​មួយចំនួន ក្នុងថ្ងៃនេះ​ផងដែរ​។​​លោក ពារ ម៉ានិតមិនបាននិយាយទេថាតើក្មេងក្នុងមណ្ឌលនេះទទួលបានការចាក់វ៉ាកសាំងការពារកូវីតហើយឬនៅនោះទេ?។


​សូមបញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​តាម​ចាប់​ក្មេង​ញៀន​ថ្នាំ​នេះ ដឹកនាំ​ដោយផ្ទាល់​ពី លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដែលមាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ​ចំនួន ១៣​នាក់ កម្លាំង​ផ្នែក​សឹក​រង​ក្រុង​សិរីសោភ័ណ​ចំនួន ២​នាក់ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ក្រុង​ផងដែរ​។ ក្នុងករណីនេះ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការរត់​ចេញពី​មណ្ឌល​នៅឡើយ​ទេ​៕a boy drug1 a boy drug2 a boy drug3 

​