» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11577 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701748 នាក់

ជីវប្រវត្តិ​សង្ខេប​ឯកឧត្តម ម៉ៅ អាយុទ្ធ បុគ្គល​ឆ្នើម​ខាង​សិល្បៈ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​!




​ភ្នំពេញ​៖​ឯកឧត្តម ម៉ៅ អាយុទ្ធ​អាយុ​៧៧​ឆ្នាំ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ផលិតករ អ្នកនិពន្ធ ព្រម​ជា​អ្នកដឹកនាំ​រឿង​ដ៏​មាន​ស្នាដៃ បាន​បាត់បង់​ជីវិត​ទៅហើយ ដោយសារ​កូ​វីដ ១៩​កាលពី​ថ្ងៃ​ទិ​១៥​មេសា​។a ayuth4

ឯកឧត្តម​ម៉ៅ​អាយុទ្ធ ត្រូវ​បានទទួល​ការគោរព​ជាទូទៅ​នៅក្នុង​សង្គម​សិល្បៈ​របស់​ខ្មែរ​ពី​បណ្ដា​សិល្បករ​ខ្មែរ​គ្រប់​ជំនាន់ និង​ជា​ធនធាន​ដ៏​ល្អ និង​កម្រ​ក្នុងសង្គម​សិល្បៈ​របស់​ជាតិ ដោយ​ឯកឧត្តម គឺជា​អ្នកនិពន្ធ អ្នកដឹកនាំ ផលិតករ​ភាពយន្ត និង​ផលិតករ​កម្មវិធី​ទូរទស្សន៍​ឆ្នើម​មួយរូប​ដែល​ស្នាដៃ​របស់លោក​ត្រូវបាន​ទទួលស្គាល់​គ្រប់​សម័យកាល​។​

​ជីវប្រវត្តិ​សង្ខេប​របស់​ឯកឧត្តម​ម៉ៅ​៖​ឯកឧត្តម ម៉ៅ អាយុទ្ធ កើត​នៅ​ថ្ងៃទី ០៨ កក្កដា ១៩៤៤ នៅ​ភូមិ​អូរ​ឡេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ជា​កូនទោល​នៅក្នុង​គ្រួសារ​។​លោកឪពុក​មានឈ្មោះ "​ម៉ែន ធឿ​ង​" គេ​ហៅថា "​មេស្រុក​ម៉ែន​" នៅ​កោះអណ្ដែត មុខរបរ​ជា​មន្ត្រីឃុំ​។ ម្ដាយ​ឈ្មោះ "​តៃ ស៊ី​ង​" មុខរបរ​ជា​អ្នកលក់ដូរ​។ អ្នកមានគុណ​ឯកឧត្តម បាន​អនិច្ចកម្ម​ហើយ​(​មិនមាន​កាលបរិច្ឆេទ​)​។​

​លោក​បាន​ចូលរៀន​ថ្នាក់បឋមសិក្សា​ក្នុង​ឆ្នាំ​១៩៥០ នៅ​សាលាបឋមសិក្សា​ពាមជីកង ទីរួមស្រុក​កងមាស នៅ​ខេត្តកំពង់ចាម​។ លុះ​ពេល​បាន​អាយុ​១០​ឆ្នាំ កុមារា ម៉ៅ អាយុទ្ធ បាន​ចាក​ចេញពី​ស្រុកកំណើត មក​រស់នៅ​ជាមួយ​អ្នកនិពន្ធ​បទ​ភ្លេង លោក ពៅ ស៊ី​ផូ ដែលជា​ឪពុកមា​ខាង​ម្ដាយ នៅ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ដូច្នេះហើយ លោក​ក៏បាន​ក្លាយជា​អ្នកចម្លង​អត្ថបទ និង​អក្សរ​ឲ្យ​ឪពុកមា ហើយ​នោះ​ជា​បុព្វហេតុ​នាំ​ឲ្យ​លោក ម៉ៅ អាយុទ្ធ បាន​ដើរ​លើ​គន្លង​សិល្បៈ​រហូតមកដល់​បច្ចុប្បន្ន​។​

​នៅ​ភ្នំពេញ លោក ចូលរៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ហើយ​ទទួលបាន​សញ្ញាបត្រ​បាក់​ឌុប​នៅ​ឆ្នាំ​១៩៦៥​។ នៅ​ឆ្នាំ​១៩៦៥​នោះដែរ លោក​បានទទួល​វិញ្ញាបណ្ណបត្រ «​សម្បទា​ខាង​វិជ្ជាជីវៈ​និពន្ធ​រឿងភាពយន្ត​» បន្ទាប់ពី​បាន​ចូលរៀន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស នៅ​ក្រសួង​ឃោសនាការ ចំនួន​២​ឆ្នាំ​។​​លោក ម៉ៅ អាយុទ្ធ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ កញ្ញា សូ សា​ម៉ូ​នី នៅ​ឆ្នាំ​១៩៦៣ ហើយ​ផ្លាស់​មក​រស់នៅ​សង្កាត់​លេខ​៦ រហូតដល់​ដើមឆ្នាំ​១៩៧៥​។ នៅក្នុង​សម័យ​ប៉ុលពត លោក​ត្រូវ​ពួក​បន​អាវខ្មៅ ជន្លៀស​ឲ្យ​ទៅ​នៅ​ភូមិ​ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ហើយ​ក្រោយពី​នោះមក លោក​បាន​វិល​ត្រឡប់មក​នៅ​ភ្នំពេញ​វិញ ដោយ​បម្រើ​ការងារ​នៅ​ក្រសួង​ព័ត៌មាន​រហូតមកទល់​បច្ចុប្បន្ន​។​

​លោក ម៉ៅ អាយុទ្ធ បានទទួល​ការបណ្ដុះបណ្ដាល​រយៈពេល​៣​ឆ្នាំ​នៅ​មជ្ឈមណ្ឌល​អប់រំ​វិជ្ជា​ជី​រៈ​សម្បទា លើ​មុខវិជ្ជា​ជា Scenarist ដែល​នាំ​ឲ្យ​លោក​ក្រេបជញ្ជក់​បាន​នូវ​ចំណេះដឹង​ទាក់ទង​ទៅនឹង​ការនិពន្ធ ដឹកនាំ​រៀបចំ​ឆាក និង​កាន់​កម្មវិធី​សិល្បៈ​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ ផលិតករ​ភាពយន្ត និង​និពន្ធ​បទ​ចម្រៀង​។ ក្រោយមក លោក​បាន​និពន្ធ​បទ​ចម្រៀង​ឲ្យ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ហួយ មាស និង​តារាចម្រៀង​មួយចំនួនទៀត​ចន្លោះ​ឆ្នាំ ១៩៦០-១៩៧០​។​

​ឆ្នាំ ១៩៦៣-៦៥ បានទទួល​ការបណ្ដុះបណ្ដាល​បន្ថែម​លើ​វិជ្ជាជីវៈ​តែង​និពន្ធ​អត្ថបទ​ភាពយន្ត​នៅ​មណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ឯកទេស ក្រោម​ការឧបត្ថម្ភ​រប​ស់​ក្រសួង​ព័ត៌មាន និង​ឃោសនាការ​។​​លោក​បានចាប់ផ្ដើម​ចូល​បម្រើ​ការងារ​ជា​ប្រធាន​អ្នកដឹកនាំ​ឆាក​នៅ​ទូរទស្សន៍​ជាតិ ហើយ​នៅ​ឆ្នាំ ១៩៧០ បាន​ក្លាយជា​នាយក​កម្ម​វិធី​ទូរទស្សន៍​ជាតិ​។ ស្របពេល​ជាមួយគ្នានេះ លោក​ត្រូវបាន​ព្រះ​ករុណ​ព្រះ​បទ​សម្ដេចព្រះ​នរោត្តម សីហនុ បំពាក់​ជូន​មេដាយ​មុនី​សា​ភណ្ឌ ដែលជា​រង្វាន់​ការងារ​ដ៏​សកម្ម​ក្នុង​ភារកិច្ច​បម្រើ​ប្រទេសជាតិ​។ លោក​បាន​បន្ត​ភា​រិ​កិច្ច​នេះ​រហូតដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ​។​

​ឆ្នាំ ១៩៧២ លោក​ត្រូវបាន​រដ្ឋាភិបាល​សេនាប្រមុខ លន់ នល់ ចាត់​ប​ញ្ចូ​ន​ឲ្យ​ទៅធ្វើ​កម្មវិធីសិក្សា​នៅ​ប្រទេស​បារាំង​រយៈពេល ៩​ខែ លើ​មុខជំនាញ​ទូរទស្សន៍​។ ពេល​ត្រឡប់មកវិញ លោក​ត្រូវបាន​ឡើង​តំណែង​ជានា​យក​ខាង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​សាធារណរដ្ឋ​ខ្មែរ​(T.V.R.E.K)​។​សម័យ​សាធារណរដ្ឋ​នោះដែរ លោក ម៉ៅ អាយុទ្ធ បាន​ផលិត​ខ្សែភាពយន្ត​ពណ៌​ធម្មជាតិ​ទំហំ ១៦​មី​លី​ម៉ែត្រ​ជា​លើកដំបូង​ក្នុង​ឆាកជីវិត​របស់លោក ហើយ​លោក​ក៏បាន​ចូលរួម​សម្ដែង​ជា​តួ​បន្ទាប់ពី​តួអង្គ គង់ សំអឿន​ផង​។​a ayuth5 

​ក្រោយ​ឆ្នាំ ១៩៧៩ លោក​បាន​ក្លាយជា​អនុប្រធាននាយកដ្ឋាន​ភា​ពយ​ន្ត នៅ​ក្រសួង​វប្បធម៌ និង​ព័ត៌មាន​។ លោក​កាន់តំណែង​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​
លោក​ត្រូវបាន​រដ្ឋាភិបាល​ផ្ដល់​តំណែង​ជា​អគ្គនាយករង​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ឆ្នាំ ១៩៩២ ហើយ​១​ឆ្នាំ​ក្រោយមក​បាន​ឡើង​តំណែង​ជា​អគ្គនាយក​ថែមទៀត​។​បន្ត​ពី​នោះ​រហូតមកដល់​បច្ចុប្បន្ន​លោក​មាន​ឋានៈ​ជា​រដ្ឋ​លេខ​ធិ​ការ​ក្រសួង​ព័ត៌មាន ជា​សមាជិក​គណៈកម្មកា​រ​កណ្ដាល​-​អចិន្ត្រៃយ៍​នៃ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​គណៈកម្មាធិកា​រណសិរ្ស​ផង​។​

​អំពី​ស្នាដៃ និង​សមិទ្ធផល​៖​ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ផលិតករ​ភាពយន្ត និង​ជា​អ្នកនិពន្ធ​ដ៏​ឆ្នើម​តាំងពី​ទសវត្សរ៍​ទី ៦០ ជាហេតុ​ធ្វើ​ឲ្យ​ឯកឧត្តម សម្រេចបាន​នូវ​សមិទ្ធផល ក៏ដូចជា​ស្នាដៃ​សិល្បៈ​ជាច្រើន​ទាំង​ភាពយន្ត និង​ល្ខោននិយាយ​។ ស្នាដៃ​ខ្លះៗ​របស់​ឯក​ឧ​ត្ត​មាន​មានដូចជា​៖

១.​ល្ខោននិយាយ និង​ភាពយន្ត​៖
​ល្ខោននិយាយ​រឿង "​ស្រមោល​អពមង្គល​" និពន្ធ​ឆ្នាំ ១៩៧១-៧២​។​
-​រឿង "​បិទ​ភ្នែក​ហែក​ទ្រូង​" ឆ្នាំ ១៩៧៣(​សម័យ​សាធារណរដ្ឋ​ខ្មែរ​) ក្នុង​ផលិតកម្ម​បូព៌ា​-​រឿង "​ចិត្ត​ចងចាំ​" ថត​នៅ​អំឡុង​ឆ្នាំ ១៩៨៨-៨៩​របស់​នាយកដ្ឋាន​ភាព​យន្ត​-​រឿង "​ចុងស្រល់​" ឆ្នាំ ១៩៩០.។-​រឿង "​ឆ្អឹង​អណ្ដែត​" ថត​នៅ​អំឡុង​ឆ្នាំ ១៩៩០-៩១ របស់​នាយកដ្ឋាន​ភាព​យន្ត​។-​រឿង "​ក្លិន​ដែល​រសាយ​" ឆ្នាំ ១៩៩១
-​រឿង "​អណ្ដាត​ដុះ​ឆ្អឹង​" ជា​អ្នកដឹកនាំ និង​កែសម្រួល​ក្នុង​ផលិតកម្ម​បន្ទាយ​ភាពយន្ត​ឆ្នាំ ១៩៩២។-​រឿង "​សំឡេង​ជួង​" មិនដឹង​កាលបរិច្ឆេទ​
-​រឿង "​ជើងមេឃ​ដាច់ស្រយាល​" ឆ្នាំ ១៩៩២។-​រឿង "​សំដី​ចុងក្រោយ​" ឆ្នាំ ១៩៩២។

-​រឿង "​នេសាទ​ក្រពើ​" ទទួលបាន​ពានមាស​ចំណាត់ថ្នាក់​លេខ​១ ក្នុង​មហោស្រព​ភាពយន្ត​វីដេអូ​ជាតិ​ទី​២ ឆ្នាំ ២០០៥(​ឯកសារ​ខ្លះ​ថា ២០០៦)
-​រឿង "​កិលេស​" ឆ្នាំ ២០១០។-​រឿង "​ហ្លួង​ព្រះស្ដេច​កន​" ដែល​ចំណាយពេល​ថត​២​ឆ្នាំ​(២០១៥-១៧)

​នៅមាន​ខ្សែភាពយន្ត​ភាគ​មួយទៀត ដែល​ឯកឧត្តម​ទទួលបាន​ការចាត់តាំង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ឲ្យ​ដឹកនាំ​ផលិត​ដែរ គឺ​រឿង "​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូរ​មី​"​។ ប៉ុន្តែ​មិនទាន់​បានចេញ​ថត​ផង លោក​ក៏បាន​ចែក​ឋាន​ទៅ ដោយសារ​មេរោគ​កំណាច កូ​វីដ​-១៩ កាលពី​ល្ងាច​ថ្ងៃទី ១៥ មេសា ២០២១ ត្រូវជា​ថ្ងៃ​ចូលឆ្នាំ​ថ្ងៃទី​២​។​

២.​ស្នាដៃ​ចម្រៀង និង​កំណាព្យ​៖-​សំឡេង​សាដៀវ ទទួលបាន​ជយលាភី​តែង​និពន្ធ​ក្របខណ្ឌ​អាស៊ាន ២០០៦
-​បទ "​វាលស្រែ​វាលស្រូវ​" "​ស្ទឹង​គគីរ ឬ​ស្ទឹង​សម្ងាត់​" របស់​ផលិតកម្ម​អង្គរវត្ត​-​បទ "​កំណែន​ស្នេហ៍​" ក្នុង​រឿង "​ភ្នំភ្លើង​ស្នេហា​" ច្រៀង​ដោយ​អ្នកស្រី ហួយ មាស​
-​កំណាព្យ​និយាយ​ពី "​លុយ​" ដកស្រង់​ពី​រឿង "​ស្រមោល​អពមង្គល​"។-​និពន្ធ​ទំនុកច្រៀង "​លា​ហើយ​ស្នេហា​" ច្រៀង​ដោយ​អ្នកស្រី ហួយ មាស​
-​និពន្ធ​ទំនុកច្រៀង​បទ "​វិប្បដិសារី​សម្ផស្ស​ភួង​" ច្រៀង​ដោយ​អ្នកស្រី ហួស មាស និង​បទ​ចម្រៀង​ជាច្រើន​ទៀត​។​
​ប្រភព​សារ​ពត៍​មាន​សប្បាយ​!a ayuth a ayuth2 a ayuth3 
​