» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2136 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141318 នាក់

បិទ​ចរាចរ​ចេញចូល​សង្កាត់​គោកចក​និង​សាលារៀន​ឯកជន​ព្រោះ​រកឃើញ​អ្នក​ឆ្លង​កូ​វីត​១៩​ទី​២

 

​ខេត្តសៀមរាប​៖​អាជ្ញាធរ​ខេត្តសៀមរាប​បានប្រកាស ផ្អាក​ការ​ចរាចរណ៍​ចេញ​-​ចូល ក្នុង​សង្កាត់​គោកចក​ជា​បណ្តោះអាសន្ន ដោយសារ​រកឃើញ បុគ្គល​ទី​២ នៅ​ថ្ងៃទី​២០ ខែមីនា លើ​លោក ម៉ាប់ វុន អាយុ​៣៥​ឆ្នាំ​វិជ្ជមាន​កូ​វីដ​១៩ ដែលមាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប លោក ម៉ាប់ វុន​មាន​ប្រកបមុខរបរ​ជា​កម្មក​របើក​រថយន្ត​ដឹក​ដី នៅ​ភូមិ​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយបាន​វិល​ត្រឡប់មក​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១​។​a co sr 

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ចរាចរ​ចេញ​-​ចូល សង្កាត់​គោកចក ក្រុង​សៀមរាប ចាប់ពី​វេលា​ម៉ោង ១៩:០០​នាទី ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ នេះ​តទៅ​។ ករណី​យ៍​នេះ​អាជ្ញាធរខេត្ត​បាន​អំពាវនាវ​ថា​៖ បងប្អូន​ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​នឹង​បុគ្គល​ដូច​បាន​ជម្រាបជូន​ខាងលើ ឬ​មាន​ករណី​សង្ស័យ ឬ​បានធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​មួយចំនួន​រួមមាន​៖​ពេទ្យ ចាវ ចាន់ នៅ​ផ្សារ​ភូមិភាគ​៤ (​ចាប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១) ពេទ្យ ទូច កូ នៅ​ខាងលិច​ផ្សារ​ដើម​ក្រឡាញ់ (​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១) ពេទ្យ​៧៧៧ នៅ​ផ្លូវជាតិ​លេខ​៦ ខាងលិច​ស្តុ​ប​ទន្លេសាប (​ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១) និង​គ្លីនិក​សុខភាព (​ចាប់ពី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១) សូម​រួសរាន់​មក​យក​សំណាក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សាលា​គរុកោសល្យ និង​អ្នករស់នៅ​ក្បែរ​មន្ទីរពេទ្យ​៧៧៧ សូម​យក​សំណាក​នៅ​មន្ទីរពេទ្យ​៧៧៧ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ រាល់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង​០៦៩ ៧៧៣ ២២៣​។​

​ចំពោះ​ការផ្អាក​ចរាចរណ៍​ចេញ​-​ចូល​បណ្តោះអាសន្ន​នេះ នឹង​ដំណើរការ​ឡើងវិញ ក្រោយ​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ មាន​សភាព​ធូ​ស្រាល និង​វិល​មករក​ប្រក្រតីភាព​ឡើងវិញ ដោយ​រដ្ឋបាលខេត្ត​នឹង​ជូនដំណឹង​នាពេល​ក្រោយ​។​​ដោយឡែក​ទាកទង​និង​រឿង​នេះដែរ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១​នេះ បានសម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩​។ គ្រឹះស្ថាន សិក្សា​ទាំងអស់​ត្រូវ​បន្តដំណើរ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​.​។​

សូមបញ្ជាក់ថា​គិត​ត្រឹម​​ម៉ោង​០៨:៥០​ព្រឹក​ថ្ងៃទី​២០​មីនា​២០២១​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​៥៤​នាក់ (​ឆ្លង​សហគមន៍​៥៣​នាក់​និង​នាំចូល​១​នាក់​)​និង​មាន​ជាសះស្បើយ​១៨​នាក់ ។​ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប​កើន​១៦៣២​នាក់​ចំនួន​សំរាក​ពេទ្យ​៦៩២​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើន​៩៣៥​នាក់​និង​ស្លាប់​ថ្មី​២​នាក់​សរុប​ស្លាប់​៣​នាក់ ។​a co sr1 a co sr2