» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8970 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699141 នាក់

កញ្ញា​ហេង សុទ្ធ​និស្ស័យ​បេ​ក្ខ​នារី​កញ្ញាឯក​ផែនដី​ពិភពលោក​២០២០ ទទួលបាន​ពានរង្វាន់​ក្នុង​វិញ្ញាសារ​ចម្រៀង​

 

​ភ្នំពេញ​៖ ​បេ​ក្ខ​នារី​បវរកញ្ញា​ផែនដី​២០២០​កញ្ញា ហេង​សុទ្ធ​និស្ស័យ​ទទួលបាន​ពានរង្វាន់ បញ្ចេញ​សមត្ថភាព​ល្អផ្ដាច់គេ​ក្នុង​ទ្វីប អាស៊ី នៅក្នុង​វិញ្ញាសារ​ចម្រៀង​។​​នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​វិស័យ​កញ្ញាឯក​បន្ទាប់ពី​នាង​ទើបនឹង​ទទួលបាន​មេដាយមាស​ម្តង​រួចមកហើយ​លើ​ការប្រកួត​នេះ​តាមរយៈ​កម្មវិធី Earth Talk លើ​ប្រធានបទ​”​វិទ្យាសាស្ត្រ​ធម្មជាតិ​” នោះ​។a missa2

លទ្ធផល​ត្រូវបាន​បញ្ចេញ​កាលពី​ថ្មីៗ​នេះ​បន្ទាប់ពី​នាង​បានបង្ហាញ​សមត្ថភាព​តាមរយៈ​ការផ្ញើ​ឯកសារ និង​តាម​បណ្តាញ​សង្គម​កន្លងមក​និង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​គណកម្មការ​អន្តរជាតិ​នោះ​។ ក្នុងចំណោម​បេ​ក្ខ​នារី​ជាច្រើន​នាក់​មកពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​នាង​ទទួលបាន​ពានរង្វាន់​បញ្ចេញ​សមត្ថភាព​ល្អផ្ដាច់គេ​ប្រចាំ​ទ្វីប អាស៊ី ក្នុងការ​ប្រកួត​បវរ​កញ្ញា​ផែនដី Miss Earth ឆ្នាំ​២០២០​។​ខណៈដែល​ទ្វីប អាហ្វ្រិក បាន​ទៅលើ​បេ​ក្ខ​នារី​Lungo Katete មកពី​ប្រទេស អាហ្វ្រិក​ខាងត្បូង​ស្រប​ដែល​បេ​ក្ខ​នារី​មកពី​ទ្វីបអឺរ៉ុប បាន​ទៅលើ​បេ​ក្ខ​នារី Anette Muursepp មកពី​ប្រទេស អេ​ស្តូ​នី និង​ទ្វីបអាមេរិក បាន​ទៅលើ​បេ​ក្ខ​នារី Lindsey Coffey មកពី​សហរដ្ឋអាមេរិក​។ នៅមាន​ពានរង្វាន់ ជាច្រើន​ទៀត​ដែល​គណកម្មការ​នឹង​បន្ត​ប្រកាស​ខណៈដែល​កម្មវិធី​ប្រកួត​សម្រស់​និង​សមត្ថភាព​ឆ្នាំនេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​បណ្តាញ​សង្គម​ប៉ុ​ណ្នោះ​។​

កញ្ញា ហេង និស្ស័យ​ក៏​ជា​អ្នកគាំទ្រ​បរិស្ថាន​ម្នាក់​ផងដែរ​។​នាង​និយាយថា​៖«​ខ្យល់​ពិត ជាសំខាន់ ណាស់​សម្រាប់ សុខភាព​ប្រជាជន​របស់​យើង ទាំង​ផ្លូវចិត្ត និង រាងកាយ ជាពិសេស​សម្រាប់​កូន ៗ របស់​យើង លើសពីនេះ ទៀត​ដោយ ពិចារណា លើ​ការពិត​ដែលថា​ប្រទេស​កម្ពុជា​គឺ ជា​តំបន់​ត្រូពិច ដែល​ទទួលបាន​អារ​កាស​ធាតុ ក្តៅ​ហើយ​សើម វា​អាចបង្កើត បរិយាកាស​រស់ នៅ​មិនមាន​ផាសុខភាព​ល្អ​» ។​កញ្ញា​និស្ស័យ​កំពុងតែ​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​«​សង្វៀន​គំនិត​» បំផុស​ឱ្យ​យុវជន​រៀន​នៅ​ថ្នាក់​ទី​១០ និង​ទី​១១​ជជែក​ពិភាក្សា​ពី​បញ្ហា​បច្ចេកវិទ្យា និង​បរិស្ថាន​។ អ្នក​ដែល​ឈ្នះ​កម្ម​វី​ធី​ប្រកួតប្រជែង​នេះ នឹង​ទទួលបាន​រង្វាន់​ចំនួន​១៧ ០០០ ០០០ រៀល​។​

​និស្ស័យ ប្តេជ្ញា​ជំរុញ ឱ្យមាន​ការយល់ដឹង និង ចូលរួម​ការពារ​បរិ​ស្ថាន​ពី​សំណាក់​មហាជន​កើនឡើង​ថែមទៀត​។​​កញ្ញា ហេង និស្ស័យ​៖«“​ខ្ញុំ គិតថា ការ​ក្លាយ ជា​បវរកញ្ញា​ផែនដី គឺជា​អ្នកតស៊ូ​មតិ ដើម្បី ការយល់ ដឹង​អំពី​បរិស្ថាន​។​អ្នក មិនចាំបាច់ ក្លាយជា អ្នកវិទ្យាសាស្ត្រ ឬ ជា​អ្នក​បរិស្ថាន ទើប​អាចមាន សមត្ថភាព ដើម្បី​ជួយ​បរិស្ថាន​របស់​អ្នក​បាន​»​។​

​កញ្ញា ហេង សុទ្ធ​និស្ស័យ មាន​អាយុ ២៤ ឆ្នាំ​កម្ពស់ ១,៧០​ម៉ែត្រ នាង​បានបញ្ចប់​ការសិក្សា​លើ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​។ បាន​ក្លាយជា​កញ្ញាឯក​ផែនដី​កម្ពុជា​ឆ្នាំ​២០២០ និង​ក្លាយជា​បេក្ខភាព​ដំណាង​កម្ពុជា​ក្នុងការ​ចូលរួម​ប្រកួត​កម្មវិធី​សម្រស់​កញ្ញាឯក​ផែនដី​ពិភពលោក​២០២០ ៕a missa a missa1 a missa3 

​