» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11336 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701507 នាក់

ស្រី​នី​ត​ក្មេងស្រី​លក់​ចេកឆាប​មុន​ទៅ​មណ្ឌលគិរី​វិញ ទទួលបាន​ការគាំទ្រ​ជាច្រើន​


​ភ្នំពេញ​៖ ក្មេងស្រី យ៉ង់ ស្រី​នី​ត អាយុ ១១ ឆ្នាំ អ្នករស់នៅ​និង​ប្រកប​របរ​លក់​ចេកឆាប​នៅ​ឃុំ​ដាក់​ដាំ​ខេត្តមណ្ឌលគិរី​ដែលមាន​សម្រស់​ទាក់ទាញ កំពុង​ទទួល​ការចាប់អារម្មណ៍ និង​តាមដាន​ពី​សំណាក់​មហាជន​នៅឡើយ ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​អាណិត​ខ្លាំង​នោះ នៅពេល​ដឹងថា​គ្រួសារ​របស់​នាង​ពិតជា​ក្រក្សត់​ខ្លាំងរកបាយហូបស្ទើមិនចង់បាន ខណៈ​ផ្ទះ​ក៏​គ្មាន​នៅ​ឲ្យ​ប្រាកដ​។​a srey nit1 

​បន្ទាប់ពី​ទទួល​អំណោយ​ពី​ឧកញ៉ា​ស្រី​ចាន់ថន​កុមារី​យ៉ុង​ស្រី​នី​ត​អាយុ​១១​ឆ្នាំ​អ្នកលក់​ចេកឆាប​នៅ​ឃុំ​ដាក់​ដាំ​ខេត្ត​មណ្ឌល​គី​បាន​មកដល់​ភ្នំពេញ​ហើយ​ជាមួយ​ម្តាយ​និង​ប្អូន​តូច​។​នាង​កំពុងស្នាក់នៅ​និង​ថត​ឃ្លិប​ឲ្យ​នាយ​ពែ​កមី​និង​សំអាងការ​ព្រមទាំង​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ផងដែរ​ដែល​ធ្វើ​ឲ្យ​នាង​ទទួលបាន​ការ​ឧ​ប​ន្ថ​ម្ភ​សម្រាប់​ដោះស្រាយ​ជីវភាព​និង​រៀនសូត្រ​។​

មុន​រៀបចំ​ដំណើរ​ចេញទៅ​ផ្ទះ​ឯ​មណ្ឌលគិរី​វិញ ស្រី​នី​ត ក៏​ត្រូវបាន​គ្លីនិក​ពេទ្យធ្មេញ​មួយកន្លែង ហៅ​ទៅ​ព្យាបាល​ធ្មេញ និង​ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន សម្រាប់​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់​នាង​ទៀតផង​។​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chun Soursdey នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ថ្ងៃនេះ​ក្មួយ​ស្រី យ៉ង់ ស្រី​នី​ត បាន​មកជួប​ខ្ញុំ​ផ្ទា​ល់ហើយ នៅក្រៅ​គាត់​គួរ​ឲ្យ​ស្រឡាញ់​និង​រួសរាយ​ណាស់​។ ខ្ញុំ​បានធ្វើ​ការសម្អាត​ធ្មេញ និង ពិនិត្យ​ធ្មេញ​ជូន​ក្មួយ​ស្រី ព្រមទាំង​ឧបត្ថម្ភ​ថ​រិ​កា​មួយចំនួន​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​។ ថ្ងៃនេះ​គាត់​ត្រឡប់​ទៅ​មណ្ឌលគិរី​វិញ​ហើយ ជូនពរ​ក្មួយ​ស្រី​រៀន​ពូកែ ដើម្បី​សម្រេច​បំណង​នាពេល​អនាគត​»​។

ទន្ទឹម​នឹងមាន​ការជួយ​ជ្រោមជ្រែង ដើម្បី​ឲ្យ​ជីវិត​របស់​នាង​មាន​ពន្លឺ​រស្មី និង​ឆ្លើយតប​តាម​សេចក្តីប្រាថ្នា​របស់​នាង ក្រៅពី​នាយ​ពាក់​មី ក៏មាន​លោក​ឧកញ៉ា ស្រី ចាន់ថន ផងដែរ ដែល​លោក​ពុំ​ត្រឹម​នាំយក​សម្ភារ​ប្រើប្រាស់ និង​គ្រឿ​ប​ឧបភោគបរិភោគ ចុះទៅ​ផ្ទះ​ក្មួយ​ស្រី​ប៉ុណ្ណោះ​ទេ តែ​លោក​ឧកញ៉ា​ក៏បាន​ប្រកាស​ជ្រើស​យក​នាង​ចូលក្នុង​ផលិតកម្ម​របស់លោក Jet Production និង​ថែមទាំង​ថែមទាំង​ឲ្យ​ស្រី​នី​ត បាន​រៀន​រហូតដល់​ចប់​ដូច​ក្តី​ប្រាថ្នា​របស់​នាង​ផងដែរ​។​

ដោយ​ឡែ​ក​បងស្រី​ម្នាក់​ជា​ម្ចាស់​គ្លីនិក​ស្បែក BC ដែល​គាត់​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ratchhavy BC ក៏បាន​ចូលមក​ខ​មិន​ក្នុង​ផេ​កមួយ ក្នុង​បំណង​ចង់យក​ស្រី​នី​តម​ក​ចិញ្ចឹម និង​ផ្ដល់​ការសិក្សា នៅ​ទីក្រុង​ភ្នំពេញ រហូតដល់​រៀន​ចប់​ថែម​ទៀតផង​។ ក្នុងនោះ បងស្រី​ខាងលើ​បាន​ផ្តាំផ្ញើ​ទៅដល់​នាយ​ពាក់​មី​ថា​៖ «​នាង​ខ្ញុំ​ជា​ម្ចាស់​គ្លីនិក​ស្បែក​BC ចង់​ទទួល​ចិញ្ចឹម​ក្មេងស្រី​ដ៏​កម្សត់​ម្នាក់នេះ ឲ្យ​រៀនសូត្រ​បន្ត​នៅ​ភ្នំពេញ បាន​រហូតដល់​ចប់ នាង​ចង់​រៀន​ធ្វើ​គ្រូ​ក៏បាន ចង់​រៀន​ធ្វើ​គ្រូពេទ្យ​ក៏បាន សូមជួយ​ប្រាប់​លោក​ពាក់​មី​ជួយ​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ នាង​ខ្ញុំ 077844777 , 012844777 ទីតាំង​ជិត​ស្តុ​ប​បូកគោ​»៕a srey nit a srey nit2 a srey nit3 a srey nit4 a srey nit5 a srey nit6 a chan thon3 

​