វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2283 នាក់
ម្សិលមិញ 2184 នាក់
សរុប 13422157 នាក់
ភ្នំពេញ៖ តារាចម្រៀង កញ្ញា រតនៈ ពិសី ដែលមានឈ្មោះពិតថា កែវ ពិសី កំពុងតែលេចនូវពត៍មានថា សមត្ថកិច្ចនគរបាលធ្លាប់កោះហៅឲ្យចូលបំភ្លឺ ជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ (សែកស្អុយ) តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ ក្នុងការដោះស្រាយបន្ទុកតារាចម្រៀងរូបស្រស់ រតនៈ ពិសី អះអាងថា រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាងរាប់ម៉ឺនដុល្លារ ក៏កំពុងរត់គេចខ្លួនអស់ ពោលគឺទុកឲ្យរូបនាងរ៉ាប់រងសងតែម្នាក់ឯង។
យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន សូរិយា, លោកឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាន បានចេញលិខិតកោះ អញ្ជើញតារាចម្រៀង កែវ ពិសី ហៅ រតនៈ ពិសី ចំនួន២លើក ឲ្យចូលមកបំភ្លឺនៅនាយកដ្ឋាន កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ជុំវិញករណីមិនបំពេញកាតព្វកិច្ច លើឧបករណ៍ដែលជួញដូរបាន (សែកស្អុយ), រំលោភលើទំនុកចិត្ត។មហាជនមានការភ្ញាក់ផ្អើលរឿងនេះ ខណៈដែលរឿងរ៉ាវជំពាក់ប្រាក់តៗគ្នា ព្រោះតែការលេងតុងទីននេះ គឺកំពុងតែកើតមានឡើង ក្នុងសង្គមសព្វថ្ងៃ។ ក្នុងសង្គមសិល្បៈមានតារាល្បីៗជាច្រើននាក់មកហើយ បានជួបនូវបញ្ហានេះ ព្រោះតែការក្បត់ទំនុកចិត្ត និងការបោកប្រាស់គ្នា រហូតដល់មានអ្នកសិល្បៈខ្លះ កំពុងជាប់ឃុំក៏មាន។
តារាចម្រៀង រតនៈ ពិសី បាន ប្រាប់កាសែតថា ជុំវិញបញ្ហាបំណុលទាំងអស់នេះ គឺនាងនឹងប្រឈមមុខដោះស្រាយ ពោលគឺមិនគេចវេសនោះទេ ប៉ុន្តែនាងក៏ទទូច និងអង្វរដល់ម្ចាស់បំណុល មេត្តាទុកពេលវេលាដល់រូបនាង នៅក្នុងការរកប្រាក់សង ព្រោះតែរូបនាងក៏ចាញ់បោកគេដូចៗគ្នា ហើយក៏កំពុងដាក់ពាក្យប្ដឹង កោះហៅអ្នកជំពាក់មកចូលខ្លួនដោះស្រាយ នៅអគ្គស្នងការនគរបាលជាតិ ខណៈដែលអ្នកទាំងនោះកំពុងរត់គេចខ្លួនអស់។
រតនៈ ពិសី ថា ព្រោះតែនាងបានធ្វេសប្រហែស ផុងលង់ខ្លួនចាញ់បោកគេនេះហើយ ទើបរហូតមកដល់ពេលនេះ នាងត្រូវអស់ផ្ទះ, អស់ឡាន, អស់ខុនដូ, អស់អ្វីៗគ្រប់យ៉ាង ដោយត្រូវបង្ខំចិត្តលក់ ដើម្បីសងបំណុលគេ ដើរស្នាក់នៅជាមួយបងប្អូន ហើយការរកចំណូលក៏ត្រូវបាត់បង់។ ពិសីបង្ហើបថា អ្នកដែលគេចវេសជំពាក់ប្រាក់របស់នាង ហើយមិនសងនោះ គឺមានទាំងតារាល្បីឈ្មោះ អ្នកមានមុខមានមាត់ក្នុងសង្គម ដែលសរុបគឺប្រមាណជិត ៤០ម៉ឺនដុល្លារឯណោះ។តែសម្រាប់ម្ចាស់បំណុលវិញ បានឲ្យដឹងថា តាមដីកាកោះហៅរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌទាំង២លើកនោះ តារាចម្រៀងរូបនេះ មិនដែលបានចូលបំភ្លឺនោះឡើយ។បើចឹងមែននោះកញ្ញារតនៈពិសីប្រឈមមុខនឹងការចាប់នាំខ្លួនជាមិនខាន។