» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6511 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696682 នាក់

តារា​សម្ដែង​ស្រី​តៃវ៉ាន់ អ្នកនាង Barbie Hsu ដែល​កម្ពុជា​ស្គាល់​ថា​នាង​សាន់ ឆាយ ស្លាប់​ហើយ​


​ប្រទេស​ជប៉ុន ៖​ប្រភពពី​សារព័ត៌មាន​ជាច្រើន រួមទាំង Focus Taiwan និង The Straits Times នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បានឱ្យដឹងថា តារា​សម្ដែង​ស្រី​ដ៏​ល្បី​របស់​តៃវ៉ាន់ អ្នកនាង​បា​ប៊ី​សឹ​( Barbie Hsu) ដែល​ល្បីល្បាញ​ខ្លាំង​បំផុត តាមរយៈ​ការសម្តែង​តួអង្គ សាន់ ឆាយ នៅក្នុង​រឿង Meteor Garden ឆ្នាំ ២០០១(​ខ្មែរ​ហៅថា​F4) បានទទួល​មរណភាព នៅក្នុង​អាយុ​៤៨​ឆ្នាំ​ដោយសារ​ជម្ងឺ នៅក្នុង​ប្រទេស​ជប៉ុន​។​a san chhay 

​ដំណឹង​ដ៏​សោកស្តាយ​នេះ ត្រូវបាន​បញ្ជាក់​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្ញើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់ ដោយ​ប្អូនស្រី​តារា​សម្តែង​ស្រី​រូបនេះ​ផ្ទាល់​តែម្តង ដែលជា​ពិធីករ​តៃវ៉ាន់​ដ៏​ល្បី​ឈ្មោ​ថា​ឌី​សឹ​( Dee Hsu) អាយុ​៤៦​ឆ្នាំ​។​​សារព័ត៌មាន​តៃវ៉ាន់ Star ETToday បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​នោះ ដែល​បានសរសេរថា «​សូម​អរគុណ​សម្រាប់​ការព្រួយបារម្ភ​។ នៅក្នុង​ឱកាស​ចូលឆ្នាំ​ចិន គ្រួសារ​របស់​យើង​ទាំងមូល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​សម្រាប់​ថ្ងៃ​វិស្សមកាល ហើយ​បងស្រី Barbie Hsu ជាទី​ស្រឡាញ់​បំផុត​របស់ខ្ញុំ​បានកើត​ជំងឺ​រលាក​សួត ដែល​បណ្តាលមកពី​ផលវិបាក​នៃ​ជំងឺ​ផ្តាសាយ ហើយ​ជា​អ​កុស​សល គាត់​បាន​ចាក​ចេញពី​ពួកយើង​»​។​

​អតីត​ស្វាមី​របស់​អ្នកនាង Barbie Hsu ដែលជា​អ្នកជំនួញ​ជនជាតិ​ចិន​ដែលមាន​កូន​ពីរ​នាក់​ជាមួយគ្នា លោក Wang Xiaofei ក៏បាន​ប្តូរ​រូបភាព Profile លើ​បណ្តាញ​សង្គម​ទៅជា​ពណ៌​ខ្មៅ ហាក់ដូចជា​បង្ហាញថា​កំពុងកាន់​ទុក្ខ​។​​អ្នកនាង Barbie Hsu ដែល​តារា​សម្តែង តារាចម្រៀង និង​ជា​ពិធីករ​ទូរទស្សន៍​ដ៏​ល្បី​របស់​តៃវ៉ាន់ បាន​បន្សល់ទុក​កូន​ចំនួន​ពីរ​នាក់​គឺ កូនស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ និង​កូនប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់ គឺជា​ចំណង​ជាមួយ​អតីត​ស្វាមី លោក Wang Xiaofei ដែល​បាន​លែងលះគ្នា កាលពី​ឆ្នាំ ២០២១​។ បន្ទាប់ពី​ការ​បែក​គ្នា​បាន​បី​ខែ សាន់ ឆាយ បាន​ត្រលប់​ទៅ​ជួបជុំ​ជាមួយ​មិត្ត​ប្រុស​ចាស់​របស់​នាង លោក Koo Jun-yup ដែលជា​ឌី​ជេ និង​អ្នក​ផលិត​តន្ត្រី​ជនជាតិ​កូរ៉េ​ខាង​ត្បូ​ត ហើយ​បាន​រៀបការ​ជាមួយគ្នា កាលពី​ឆ្នាំ ២០២២៕a san chhay1 a san chhay2 a san chhay3 

​