» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6662 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696833 នាក់

រសើប​រឿង​ចាស់​២០០៣រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី សុំឱ្យ​ឈប់​ជេរ​គ្នា​រឿង​MGI រវាងខ្មែរនិងថៃ?!

 

​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ បញ្ឈប់​ការជជែក​វែកញែក ជេរ​គ្នា​ជាមួយ​ភាគី​ថៃ ជុំវិញ​រឿងរ៉ាវ​ប្រកួត​បរ​វ​កញ្ញា​អន្តរជាតិ​( Miss Grand international )​ដែល​កំពុង​តែមាន​ភាព​ចម្រូងចម្រាស​លើ​បណ្ដាញ​សង្គម​ចាប់តាំងពី​ដើមខែ​តុលា​។​a manet payong 

​ឆ្លើយ​អ្នកសារព័ត៌មាន​ដែល​បាន​ចោទសួរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា នៅក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ តើ​មានបាន​លើក​រឿងរ៉ាវ​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង Miss Grand ដែល​កំពុង​កក្រើក​បណ្តា​ញ​សង្គម​ដែរឬទេ​?

​លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ បាន​អះអាងថា នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ ថ្នាក់ដឹកនាំ​កម្ពុជា និង​ថៃ​មិនបាន​ជជែក​ពិភាក្សា​អំពី​ករណី​វិវាទ​រឿង​MGI នេះឡើយ​។ សម្រាប់​លោក​រដ្ឋមន្ត្រី​ប្រតិភូ​ដែ​លាម​ឈ្មោះ​ល្បី​ផ្តើមចេញពី​អ្នកកាសែត​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​ទាំងពីរ​មិន​ជជែក​ពិភាក្សា​អំពី​វិវាទ​នេះ តែ​មិនមែន​មានន័យថា ថ្នាក់ដឹកនាំ​មិនដឹង​ពី​រឿង​ជម្លោះ​ក្រុមហ៊ុន​ឯកជន និង​អ្នកគាំទ្រ​នេះឡើយ​។​

​លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ ៖ [ ខ្ញុំ​ហ៊ាន​អះអាង​នៅទីនេះ​ថា ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​មិនបាន​យក​រឿងនេះ​មក​ជជែក​នោះទេ តែ​មិនមែន​បានន័យថា​ថ្នាក់ដឹកនាំ​ទាំងពីរ​លោក​មិន​បានដឹង​ពី​បញ្ហា​ដែល​កំពុង​ផ្ទះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះទេ​។ ]​។​

​ទាក់ទង​ភាព​ជម្លើយ​របស់​ភាគី​ថៃ​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យប្រើ​ទឡ្ហីករណ៍ និង​ការពន្យល់​បំភ្លឺ​បែប​ស្ងប់ស្ងាត់ ជាជាង​ការប្រើ​ពាក្យសម្ដី​អសុរ​ស ជេរ​គ្នា នាំឱ្យ​រឿង​របស់​ក្រុមហ៊ុន​ឯកជន នាំឱ្យ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង​យូរថ្ងៃ​តទៅទៀត បើ​ភាគី​ណាមួយ​យក​រឿង​ជាតិនិយម មក​ជជែក​កាន់តែ​ជ្រៅ​។​ត្បិត​ប្រទេស​ទាំងពីរ ជា​ប្រទេស​ដែលមាន​ភូមិ​ផង​របង​ជាប់​គ្នា ដែល​ត្រូវ​រួមរស់​ជាមួយគ្នា​រហូតដល់​ផែនដី​រលាយ​។​

​សូមបញ្ជាក់ថា​ប្រសិនបើ​គេ​ចាំ​មិន​ភ្លេ​វ​ទេ​ព្រឹត្តិការណ៍​ដុត​ស្ថានទូត​ថៃ​កាលពី​ឆ្នាំ​២០០៣​សម័យ​លោក​ថាក់ស៊ីន​នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី​គឺ​ផ្តើ​មេ​ចេញពី​តា​រ៉ា​ភាពយន្ត​ថៃ​នាង​កុក​សុវណ្ណ​យិ​ង​ហៅ​នាង​ផ្កាយព្រឹក​បាន​ប្រមាថ​ប្រជាពលរដ្ឋ​កម្ពុជា​ថា​ប្លន់​យក​អង្គ​វត្ត​។​សម្តី​ហ្នុ​ង​ត្រូវបាន​ផ្សាយ​បន្ត​ដោយ​វិ​ទ្យ​សម្បុក​ឃ្មុំ​របស់លោក​ម៉ម​សុ​ណង់​ដូ​និង​កាសែត​រស្មី​អង្គរ​។​ជា​លទ្ធផល​លោក​ម៉ម​សុ​ណង់​ដូ​និង​ចាងហ្វាង​កាសែត​រស្មី​ង​អង្គរ​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ឃុំខ្លួន​។​ក្រោមលេស​ឆេះ​ស្ថានទូត​នាយករដ្ឋមន្ត្រី​បាន​ដក់​លោក​ជា​សុផារ៉ា​ចេញពី​តំណែង​អភិបាល​រាជធានី​និង​តំំ​ណែ​ង​មេ​ប៉េអឹម​រាជធានី​ផងដែរ​។​ទើប​ស្ថានការណ៍​បាន​ធូ​ស្រាល​និង​មាន​ការបើក​ព្រុំដែន​ថៃ​កម្ពុជា​ឡើងវិញ​។​a mgi no1 a mgi1 a mgi2 a mgi3 

​អតីត Miss Grand Cambodia ឆ្នាំ ២០២៣ កញ្ញា ភឹម ស្រីណូ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ថៃ​តាម​វាយប្រហារ ក្រោយ​នាង​ចេញមក​និយាយ​រឿង​ជម្លោះ​របស់ MGC និង MGI ខណៈនោះ​ក៏មាន​បវរកញ្ញា​ថៃ​ឆ្នាំ ២០២០ រិះគន់​នាង​ផងដែរ​។​​ទោះបីយ៉ាងណា​រឿងចម្រូងចម្រាស​រវាង​ស្ថាប័ន MGC និង MGI អំពី​ការដក​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ និង​ការដកថយ​ពី​ការប្រកួត Miss Grand International របស់​បវរកញ្ញា​កម្ពុ​ជា ប៊ី សុធា​រី បាន​បង្ក​ជា​ជម្លោះ​ពាក្យសម្ដី​ជាច្រើន​ពី​អ្នកលេង​បណ្ដាញ​សង្គម​ថៃ​និង​ខ្មែរ​នៅឡើយ​។ ក្នុងនោះ​ក៏មាន​តារា បវរកញ្ញា និង​ប្រជាពលរដ្ឋ​ជាច្រើន​គាំទ្រ​ពី​សកម្មភាព​របស់​ស្ថាប័ន MGC ក្រោយ​ធ្វើការ​បកស្រាយ​តាមរយៈ​សន្និសីទកាសែត​ស្វែងរក​ខុសត្រូវ​នឹង​សេចក្ដី​ពិត​ជូន​ប្រទេសជាតិ ខណៈ​លោក ណា​វ៉ា​ត់ ប្រធាន MGI និង​បវរកញ្ញា​ថៃ នាង Malin បាន​លើក​រឿងរ៉ាវ​មួយចំនួន​ដែល​មិនមែនជា​ការពិត​ទម្លាក់កំហុស​មកលើ​កម្ពុ​ជា​។​


​ទន្ទឹមនឹង​ជម្លោះ​រវាង​ថៃ​និង​ខ្មែរលើ​វិស័យ​បវរកញ្ញា​លើក​នេះ ស្រាប់តែ​អតីត Miss Grand Cambodia ឆ្នាំ ២០២៣ កញ្ញា ភឹម ស្រីណូ ចេញមុខ​ការពារ និង​និយាយ​ចំៗ​បក​ទៅ​ឲ្យ​បវរកញ្ញា​ថៃ និង​ស្ថាប័ន​MGI​វិញ​ភ្លាមៗ ដោយ​មិន​ក្រែង​ចិត្ត​ខ្លួន​ក៏​ធ្លាប់បាន​ទៅ​ប្រកួត​លើ​ឆាក​មួយ​នេះ​។ ការចេញមុខ​មក​រប​ស់ ស្រីណូ បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​សម្ដែង​ការគាំទ្រ និង​ពេញចិត្ត​ចំពោះ​ការ​ឈឺឆ្អាល​សម្រាប់​ប្រទេសជាតិ​យ៉ាង​ដូច្នេះ ហើយ​អតីត​បវរកញ្ញា​រូបនេះ​ក៏ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ថៃ​វាយប្រហារ​ដូចគ្នា ខណៈ​ក៏មាន​នាង Patcharaporn Chantarapadit Miss Grand Thailand ២០២០ រិះគន់​ទៅកាន់ ស្រីណូ វិញ​ដូចគ្នា​។ អតីត Miss Grand Thailand ២០២០ រូបនេះ បាន​បង្ហោះ​សារ​ឌឺដង​ផ្លែផ្កា​ព្រមទាំង​វាយប្រហារ​កញ្ញា ភឹម ស្រីណូ និង​អ្នកលេង​បណ្ដាញ​សង្គម​ខ្មែរ​ចំៗ​មិន​ញញើត​ដៃ​ថែម​ទៀតផង​។​

 

​គួររំលឹកថា​កាលពី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ ២០២៤ ខាង​ស្ថាប័ន Miss Grand International របស់លោក​ណា​វ៉ាត​បានចេញ​សេចក្ដីប្រកាស​ដកសិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ពី​កម្ពុជា​រួមគ្នា​ជាមួយ​ថៃ ក្រោម​ហេតុផល​មិន​ធ្វើតាម​ស្តង់ដា​កម្មវិធី​។​ជាការ​ឆ្លើយតប ខាង​ស្ថាប័ន Miss Grand Cambodia ដែល​ទទួលបាន​សិទ្ធ​រៀបចំ​ក្នុង​ឆ្នាំ​២០២៤​ក៏បាន​ដកខ្លួន​ពី​ការប្រកួត​ភ្លាមៗ​ដូចគ្នា ព្រមទាំង​ធ្វើ​សន្និសីទកាសែត​បកស្រាយ​នៅ​ពីក្រោយ​រឿងរ៉ាវ​ទាំងអស់នោះ​ផងដែរ​៕a mgi no a mgi no3 a mgi4 a mgi no2 a mgi no3 
​