» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5902 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696073 នាក់

សុខៗ​ឆេះ​ហាង​លក់​ឡាន​ក្រុមហ៊ុន​មី​ស៊ុយ​ប៊ី​ស៊ី​ខូច​ឡាន​ជាង​២០​គ្រឿង​!

 

​ភ្នំពេញ ៖ ឃ្លាំង​លក់​រថយន្ត ក្រុមហ៊ុន Mitsubishi ស្ថិត នៅក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​រង​ការឆាបឆេះ​វេលា​ម៉ោង ១៥ រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​នេះ បណ្តា​ឱ្យ​មនុស្ស​៣​នាក់ រងរបួស ខូចខាត​រថយន្ត​ស៊េរី ២០២០ ចំនួន ២៧​គ្រឿង ដែលមាន​តម្លៃ​រាប់សែន​ដុល្លារ​បើទោះជា​សម​ត្ត​កិច្ច​ព្យាយាម​ជួយសង្គ្រោះ​ក៏ដោយ​។​a car mitsu3 

​សេចក្តីរាយការណ៍​ពី​ប្រធានការិយាល័យ​បង្ការ និង​សង្គ្រោះ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ ជួយសង្គ្រោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ទាំងអស់ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣៧​គ្រឿង ប្រើ​ទឹក​ចំនួន ៧០​ឡាន ទើប​អាច​គ្រប់គ្រង និង​បាញ់​ពន្លត់​បាន​ទាំងស្រុង រហូត​១៧​ល្ងាច​។​

​ករណីនេះ មាន​បង្ក​ឲ្យ​របួស​មនុស្ស​ចំនួន ៣​នាក់ រួមមាន​ទី​១ ឈ្មោះ អ៊ិត សុខា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ មន្ត្រី​ការិយាល័យ​អគ្គិភ័យ ទី​២ ឈ្មោះ ព្រហ្ម បញ្ញា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មន្ត្រី​ការិយាល័យ​អគ្គិភ័យ និង​ទី​៣ ឈ្មោះ ផាន់ សំ​អ៊ាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ បុគ្គលិក​អគ្គិភ័យ​ក្រុមហ៊ុន​កោះ​ពេជ្រ​។​ឯ​ម្ចាស់​ឃ្លាំង​រថយន្ត​មានឈ្មោះ ឡៅ សាក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ ចំពោះ​មូលហេតុ​នេះ កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ពុំទាន់​ដឹង​លទ្ធផល​នៅឡើយ​។​a car mitsu a car mitsu1 a car mitsu2 

​