» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7847 នាក់

ម្សិលមិញ 7482 នាក់

សរុប 18544828 នាក់

ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ជម្រុញ​ឲ្យ​ពង្រឹង​ការងារ​សន្ដិសុខ សណ្ដាប់ធ្នាប់​បង្កា​អំពើ​ភេ​វរ​កម្ម នៅតាម​អាកាសយានដ្ឋាន របស់​កម្ពុជា​


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងា​រយៈពេល​១​ឆ្នាំ លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សន្ដិសុខ អាកាសចរណ៍​ស៉ី​វិល បាន​ដាក់ចេញ​ការណែនាំ​ដាច់ខាត​ឲ្យ​គ្រប់​បណ្ដា​អង្គភាព ស្ថាប័ន​ទាំងអស់​ដែលមាន​កម្លាំង​ឈរជើង​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ ត្រូវ​បន្ដ​ពង្រឹង​ការងារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​គ្មាន​អំពើ​ភេ​វរ​កម្ម​។​a net saveun 

​លោក​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គ្រប់​បណ្ដា​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​រួម​សហការគ្នា​បំពេញ​តួនាទី ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ និង​ជោគជ័យ​នាពេល​កន្លងមក​។​​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ជម្រុញ​គិតគូរ​អំពី​ការធ្វើ​សមយុទ្ធ​ផងដែរ ទាំង​ការធ្វើ​សមយុទ្ធ​លើ​តុ និង​សមយុទ្ធ​នៅ​ទីតាំង​ជាក់ស្ដែង ខណៈ​ការងារ​ធានា​សន្ដិសុខ សណ្ដាប់ធ្នាប់ នៅ​អាកា​សយ​ដ្ឋា​ន​អន្ដរជាតិ​ទាំងអស់ គឺ​មិនអាច​ធ្វេសប្រហែស​បានឡើយ​។ លោក​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ថ្លែង​បញ្ជាក់ថា «​ចំពោះ​ការរក្សា​ដាច់ខាត​នូវ​សន្ដិសុខ និង​គ្មាន​អំពើ​ភេ​វរ​កម្ម ប្រគល់ជូន​ឯកឧត្តម ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ជួយ​ដឹកនាំ​ដោយផ្ទាល់​ដល់​អង្គភាព​ន​គរ​បាល អាវុធ កងយោធពល​ខេមរភូមិន្ទ​។ ត្រូវ​គិត​ទាំង​សមយុទ្ធ​លើ​ស្ថានភាព​ជាក់ស្ដែង កន្លងមក​យើង​ធ្វើ​បានល្អ​ខ្ញុំ​សូម​កោតសរសើរ តែ​យើង​ត្រូវធ្វើ​បន្ដទៀត​»​។​

​ដោយឡែក សម្រាប់​រដ្ឋបាល​រាជធានី​-​ខេត្ត ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​អាកាសយានដ្ឋាន ត្រូវបំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​អង្គភាព​សហការ ហើយ​ក្នុងករណី​ចាំបាច់​ត្រូវ​ផ្ដល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​។​បន្ថែម​ពីនេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ពញ្ញាក់​ស្មារតី​ឲ្យ​គ្រប់​អង្គភាព​ទាំងអស់ ត្រូវ​រួមគ្នា​លើ​កិត្តិនាម​កម្ពុជា តាមរយៈ​ការលុបបំបាត់​ភាព​អសកម្ម ការ​កោស​រួស​តាមរបៀប​ផ្សេងៗ​។ ក្នុងន័យនេះ លោក​បាន​បញ្ជាក់ថា ដើម្បី​លុបបំបាត់​បញ្ហា​នេះ​ត្រូវ​បង្កើន​ឲ្យ​មាន​ស្ដង់ដារ SPO ក្នុងការ​បំពេញភារកិច្ច ដោយ​គិត​ទាំង​ឯកសណ្ឋាន ឥរិយាបថ និង​សកម្មភាព​នៃ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​របស់​មន្ដ្រី ពោល​ត្រូវ «​មាន​សេវា​ល្អ ស្អាត និង​មាន​គុណភាព​»​។​

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ លោក​ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ដ្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៉ី​វិល និង​ជា​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ សន្ដិសុខ​អាកាសចរណ៍​ស៉ី​វិល បាន​ឲ្យ​ដឹងថា ក្រុមការងារ​លេខាធិកា​រដ្ឋា​ន បានធ្វើ​បច្ចុប្បន្នភាព​គណៈកម្មកា​រ​សន្តិសុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​គណៈកម្មការ សន្តិសុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង គណៈកម្មការ​សន្តិសុខ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។​
​លើសពីនេះ បានធ្វើ​បច្ចុប្បន្នភាព​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​អាកាសចរណ៍ ស៊ីវិល និង​បានរៀបចំ​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​សមាសភាព ការរៀបចំ និង​ការ ប្រព្រឹត្តទៅ​របស់​លេខាធិការដ្ឋាន​នៃ​

គណៈកម្មាធិការ​ជាតិ​សន្តិសុខ​អាកាសចរណ៍​ស៊ីវិល​។ ការកំណត់​ចំនួន​បណ្ណ និង​នីតិវិធី​នៃ​ការផ្តល់​បណ្ណ​សន្តិសុខសម្រាប់ ចេញ​-​ចូល អាកាស យានដ្ឋាន​អន្តរជាតិ ជូន​ដល់​គ្រប់​ក្រសួង ស្ថាប័ន ស្ថានទូត អង្គការ​ជាតិ អន្តរជាតិ ក្រុមហ៊ុន​ឯកជន​ផ្តល់​សេវាកម្ម​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ និង អង្គភាព​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​។​​លោកម៉ៅ ហាវ​ណ្ណា​ល់​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំ​កន្លងទៅនេះ លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សន្ដិសុខ​អាកាសចរណ៍​ស៉ី​វិល បាន​បណ្ដុះបណ្ដាល​សន្ដិសុខ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​, អាកាសយានដ្ឋាន​អន្ដរជាតិ​ខេត្ត​ព្រះសីហនុ​, អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​អង្គរ និង​អាកាសយានដ្ឋាន​អន្ដរជាតិ​តារា​សាគរ​(​កោះកុង​)៕a net saveun1 a net saveun2