» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 232 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745567 នាក់

ជំទាវ​ឧកញ៉ា​លីម​សុ​ផា​ប្រាប់ថា​ចាក់​វ៉ាកសាំង​ដុស​ទី​៣​ដេក​យំ​!

​ភ្នំពេញ​៖​ថ្មីៗ​នេះ​មនុស្ស​ជួរមុខ​មួយចំនួន​ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាតិ​ឲ្យ​មន្ត្រី​ជួរមុខ​និង​ភរិយា​ដែល​ចាក់​វ៉ាកសាំង​ចិន​អាច​ចាក់​វ៉ាកសាំង​ដូ​ស​ទី​៣​ប្រភេទ​អា​ស្ត្រា​ហ្សេ​នី​ការ​ផលិតផល​របស់​អង់គ្លេស​ធ្វើជា​ដូ​ស​ជម្រុញ​។ ក្នុងពេលដែល​មន្ត្រី​យោធា​និង​គ្រួ​សារបាន​ចាក់​រួច​ជាច្រើន​នាក់​ហើយ​នោះ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា មាស អា​នី​តា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​លោកជំទាវ ភរិយា​របស់លោក​ឧក​ញ៉ា លីម សុ​ផា បាន​សរសេរ​បង្ហោះ រៀបរាប់​ឆ្លើយតប​ជាមួយ​បងប្អូន​មួយចំនួន ដែល​បាន​ចោទសួរ​លោកជំទាវ​ថា​ម៉េច​ដែរ​ក្រោយពី​បាន​ចាក់​?​។a anita2

លោកជំទាវ មាស អា​នី​តា​ដែលជា​អ្នកលក់​អន​ឡាន​កាលី​ប បានបញ្ជាក់​ដូច្នេះ​ថា​៖​សុំ​ឆ្លើយតប​សំនួរ បងប្អូន​យើង​បន្តិច​! សរុប​លិទ្ធ​ផល ម្សិលមិញ បន្ទាប់ពី​ចាក់​ថ្នាំ អា​ស្ត្រា​ហ្សេ​នេ​កា ដូ​ស​ទី​៣ យប់មិញ​នេះ ម៉ា​យប់​ទល់​ភ្លឺ ចុក​ដៃ ចង់​បាក់ នៅ​បរិវេណ​ដែល​ចាក់ ឈឺក្បាល​ចង់​ផ្ទុះ ហត់ ញ៉ាប់​ញ​រ័ ក្តៅ​សាច់ បុក​ទ្រូង បេះដូង​លោត​ញ៉ាប់ ចុក​ឆ្អឹងខ្នង ចុក​រោយ​កញ្ចឹងក ទ្រោម​ខ្លួន ឈឺ​ក ចង់​ក្អួត វិលមុខ​តិចតួច ក្តៅខ្លួន​ញ៉ាក់ ដេក​យំ ចង់​ផ្តាំ​ថា​ចាក់​រួច ហើយ ២​ម៉ោង គួរ​លេប Doliprane ២ គ្រាប់​ភ្លាម ដើម្បី​ទប់​កុំអោយ​ធ្វើ​ទុក ដូច​ខ្ញុំ​។ ចាក់​២​ដង​អត់​អី តែ​លើក​ទី​៣ អី​បណ្តោយ មនុស្ស​ខ្ញុំ​មិន​ងាយ​ឈឺ​ទេ​តែ​ផ្តាស​ទេ ដល់​អញ្ចឹង​ចង់​សើច អគុណ​សន្តិភាព​! រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩​ទាំងអស់គ្នា​៕​មាស អា​នី​តា​

សូមបញ្ជាក​ដែរ​ថាបើ​គិត​ត្រឹម​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល បានប្រកាសថា បាន​ចាក់​វ៉ា​សាំង​សរុប ជូន​ប្រពល​រដ្ឋ​កម្ពុជា បាន​ចំនួន ៨,៣៤០,៣៦៦​នាក់​ហើយ ក្នុងនោះ មាន​វ៉ាក់សាំង ដូចជា ស៊ី​ណូ​ហ្វា​ម , ស៊ី​ណូ​វ៉ា​ក់ ដែលជា​វ៉ាក់សាំង​ផលិត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​, អា​ស្ត្រា​ហ្សេ​នេ​កា ដែលជា​ជំនួយ​វ៉ាក់សាំង​របស់​ប្រទេស​អង់គ្លេស ជប៉ុន និង វ៉ាក់សាំង​មួយទៀត​ប្រភេទ​ទៀត ឈ្មោះថា Johnson & Johnson ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​។ ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំង​រដ្ឋ និង​ឯកជន ដល់​មន្ត្រីរាជការ​នៅតាម​ខេត្ត មន្ត្រី​ជាប់កិច្ចសន្យា កងទ័ព គ្រួសារ​កងទ័ព នគរបាល​ខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់​និង​ខេត្តព្រះវិហារ​ត្រូវ​ចាក់​វ៉ាកសាំង​ដូ​ស​ទី​៣​នេះ​។a anita a anita3 a anita5 a anita6