» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5841 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696012 នាក់

កាយ​ច​ន្ទ័​រីកថ្លើម​នៅ​អូស្ត្រាលី​ពេល​ទទួលបាន​កិត្តិយស​ជា​ពិធីការនី​កម្មវិធី Miss Cambodia Australia 2019

​អូស្ត្រាលី​៖​ជា​លើកដំបូង​ក្នុង​ការងារ​សិល្បៈ​របស់​កញ្ញា​ព្រះកាយ​ច​ន្ទ័ ក្នុងការ​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ដែល​ទទួលបាន​ការចាប់​អារម្មណ៍ និង គាំទ្រ​ខ្លាំង​ពី​សំណាក​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ។ ព្រោះ​មិន​ត្រឹមតែ​បានចេញ​ទៅ​សម្តែង​ចម្រៀង​ទេ ព្រះកាយ​ច​ន្ទ័ ថែមទាំង​បានក្លាយ​ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី​ធំ​មួយ​របស់​យុវវ័យ​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​ធ្វើឱ្យ​នាង​រំភើបចិត្ត​ជាខ្លាំង ។g kay chan1  


​ព្រះកាយ​ច​ន្ទ័ បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​កាលពីដើម​ខែសីហា​រួមជាមួយ​តារាចម្រៀង សៅ ឧ​ត្ត​ម និង តារា​មួយចំនួនទៀត ។ បើតាម​គម្រោង ព្រះកាយ​ច​ន្ទ័ នឹង​សម្តែង​នៅ​ទីនោះ រយៈពេល​ប្រមាណ​ជា​ពីរ​ខែ ។ អ្វីដែល​ចាប់អារម្មណ៍​មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​នៅក្នុង​ការ​ច្រៀង​ប៉ុណ្ណោះ​ទេ ព្រះកាយ​ច័ន្ទ ក៏មាន​ឱកាស​បានក្លាយ​ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី Miss Cambodia Australia 2019 នៅ​ទីក្រុង Sydney ដែល​ធ្វើឱ្យ​នាង​រំភើបចិត្ត​ជាខ្លាំង ។


ព្រះកាយ​ច័ន្ទ បាន​លើកឡើងថា «​ថ្វីដ្បិតតែ​ខ្ញុំ​ធ្លាប់​ធ្វើជា​ពិធីការនី​នៅ​វេទិកា​ផ្សេងៗ​ច្រើន​មែន តែ​លើក​នេះ​ខ្ញុំ​ពិតជា​ភ័យ​ណាស់ ព្រោះថា​នេះ​ជា​លើកទីមួយ​ដែល​ខ្ញុំ​ធ្វើជា​ពិធី​ការិនី​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​កម្មវិធី Miss Cambodia Australia​។ តែ​យ៉ាងណា​គ្រប់យ៉ាង​ក៏បាន​ល្អ ក្រោម​ការខិតខំ និង តស៊ូ គ្មាន​អ្វីដែល​ធ្វេ​ី​មិនបាន​នោះទេ​»​។​

សូម​បញ្ជាក់ដែរថា​ក្នុង​ពេលចេញ​សម្តែង​ម្តង​នៅ​ស្រុក​ខ្មែរ​ព្រះកាយ​ច​ន្ទ័​មាន​​ឪពុក​របស់​នាង​ជា​អ្នក​ផាត់មុខ​ឱ្យ​នាង ។ មូលហេតុ​ឪពុក​ព្រះកាយ​ច័ន្ទ ផាត់មុខ​ឱ្យ​កូនស្រី​ដោយសារ​លោក​ជា​តួល្ខោន​ស្រាប់ ដូ​នេះ​លោក​មាន​ជំនាញ​ក្នុងការ​ផាត់មុខ​បែបនេះ ។​មិន​ថា​ទៅ​សម្តែង​នៅ​ទីកន្លែង​ណា ព្រះកាយ​ច័ន្ទ តែង​ទទួល​បានការ Take Care ពី​សំណាក់​ឪពុក​របស់​នាង ។ មិនមែនជា​លើកទីមួយ​ទេ​នៅពេល​ទៅ​សម្តែង​នៅតាម​កម្មវិធី​នីមួយៗ ព្រះកាយ​ច័ន្ទ តែង​ត្រូវបាន​ឪពុក​របស់​នាង​ដើរ​តាម​រហូត ។ តែ​សម្រាប់​ការ​ចេញទៅ​អូស្ត្រាលី​លើក​នេះ​គេ​មិនឃើញ​មាន​លោកឪពុក​នាង​ទៅតាម​ឡើយ​។

ព្រះកាយ​ច័ន្ទ កាន់​តែមាន​សម្រស់​ស្រស់ស្អាត និង មានការ​តែងខ្លួន​យ៉ាង​ទាន់សម័យ មាន​បុរស​មិនតិច​ទេ​លួច​ក្នាញ់​នឹង​សម្រស់​របស់​នាង តែ គេ​មិនទាន់​ដឹងថា​បុរស​ណា​អាច​នឹង​ក្លាយជា​ម្ចាស់​បេះដូង​របស់​ស្រី​ស្អាត​ដែលមាន​ទេ​ព្យ​កោសល្យ​រូបនេះ​ទេ ៕g kay chan2 g kay chan3 g kay chan4 g kay chan5 g kay chan6 g kay chan g kay chan2 

​