» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6969 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697140 នាក់

ចៅអធិការ​វត្តមាន​ស្រី​ខឹង​រឿង អ្នករត់ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!

 

​ឧ​ត្ត​រ​មានជ័យ​៖​សង្ឃ​ជា​ចៅអធិការ​វត្ត​មួយអង្គ​ត្រូវបាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើការ​ឃាត់ខ្លួន​នា​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​ពាក់ព័ន្ធ​ថា បានសម្លាប់​អ្នករត់ម៉ូតូឌុប មូលហេតុ​ខឹង​ជនរងគ្រោះ​ទារប្រាក់​ជំពាក់​ចំនួន​៤ ៥០០​ដុល្លារ​អាមេរិក និង​ដឹង​រឿង​ព្រះចៅអធិការ​វត្ត​អង្គ​នោះ​មាន​ស្រី​ញី​។​a monk kill1 

​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី បាន​ប្រាប់​សារ​ពត៍​មាន​ឲ្យ​ដឹងថា ថា​ករណី​ឃាត​កម្មនេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​១៤ ខែសីហា​មក​ម្លេះ ប៉ុន្ដែ​ទើប ក ម្លាំ​ង​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​បាន និង​ឈានទៅដល់​ឃាត់ខ្លួន​ជនដៃដល់ ដែលជា​ព្រះសង្ឃ​នាម ឆាយ ឡុង ព្រះជន្ម​២៧​វស្សា តែម្តង​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាត​កម្មនេះ គឺ​បណ្ដាលមកពី​ព្រះសង្ឃ ខឹង​ជនរងគ្រោះ​ដែលជា​អ្នករត់ម៉ូតូឌុប​ដឹងថា​ខ្លួន​លួច​មាន​ស្រី​ស្នេហ៍ ដែលជា​ទង្វើ​ខុស​នឹង​វិន័យ​របស់​សង្ឃ​។ ហេតុផល​មួយទៀត គឺ​ព្រះសង្ឃ​ឃាតក ក៏បាន​ខ្ចីលុយ​ជនរងគ្រោះ​ជាង​៤០០០​ដុល្លារ ប៉ុន្ដែ​គ្មាន​លុយ​សង​ផងដែរ​។​
​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ គឺ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល បានទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែលជា​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ថា គាត់​បាន​បាត់​ប្តី​របស់គាត់​ចេញទៅ​រត់​ម៉ូតូឌុប មិនឃើញ​ត្រឡប់មកវិញ​។​

​លុះ​នៅ​ព្រឹក​ថ្ងៃ​១៥ ខែសីហា បាន​រកឃើញ​ម៉ូតូ​របស់​ជន​គ្រោះ និង​សម្លៀកបំពាក់​របស់​ជន​រងគ្រោះ ត្រូវបាន​គេ​យកទៅ​បោះចោល​នៅ​ស្ពាន​ខាង លិច​ទីរួមស្រុក​អន្លង់វែង តាម​បណ្តោយ​ផ្លូវ​ហាយ​វេ​ក្នុង​កំពត​ព្រៃ ម៉ូតូ​មាន​ប្រឡាក់​ទៅដោយ​ឈាម ។​​ក្រោយមក​កម្លាំង​ជំនាញ បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូតមកដល់​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ ចំនួន​២​នាក់ ដោយ​ម្នាក់​ជា​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត និង​ម្នាក់ទៀត​ជា​ប្អូនបង្កើត​របស់​ព្រះសង្ឃ​។​
​ជនសង្ស័យ ជា​សង្ឃ​ព្រះនាម ឆាយ ឡុង ព្រះជន្ម​២៧​វស្សា បាន​សារភាពថា លោក​ពិតជា​បាន​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ដា​ត់ ហាត់ ជា​អ្នករត់ម៉ូតូឌុប​ស្លាប់​ពិតប្រាកដ​មែន វាយ​ដោ​ញញួ​ត្រង់​កញ្ចឹងក និង​បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ​សាកសព​នៅក្នុង​ព្រៃ​។ ទោះជា​យ៉ាងណា​ជនសង្ស័យ​សារភាពថា លោក​ប្រព្រឹត្ត​តែ​អង្គឯង​ពុំ​ពាក់​ព​ន្ធ័​និង​ប្អូន​លោក​នោះទេ​។​​កម្លាំង​នគរបាល​ជំនាញ​បាន​សុំ​មន្ទីរ​ធម្មការ​និមន្ត​ព្រះ សង្ឃ​ធ្វើ​ពិធី​ផ្សឹក​តាមបែប​ពុទ្ធសាសនា​រួច​ធ្វើការ​ឃាត់ខ្លួន​តាម​នីតិ​វិធី​៕a monk kill a monk kill2 a monk kill3 

​