» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1503 នាក់

ម្សិលមិញ 5304 នាក់

សរុប 14141029 នាក់

សេដ្ឋី​ចិន​ដែល​ហ៊ាន​រិះគន់​ប្រធានាធិបតី​ចិន​មួយជីវិត​លោក​ស៊ី​ជិ​ង​ពីង​ត្រូវ​ជាប់គុក​១៨​ឆ្នាំ​

 


​ប្រទេស​ចិន​៖​នៅ​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា​នេះ​មហាសេដ្ឋី​អចលនទ្រព្យ​ម្នាក់ ដែល​ធ្លាប់​ចេញមុខ​រិះគន់​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ត្រូវបាន​តុលាការ​ក្នុង​ប៉េកាំង​សម្រេច​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ ១៨​ឆ្នាំ និង​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ជាង ៥​សែន​អឺរ៉ូ​ក្រោម​បទចោទប្រកាន់ ប្រព្រឹត្ត​អំពើពុករលួយ ទទួល​សំណូក​សូកប៉ាន់ កេង​បន្លំ​លុយ​រដ្ឋ និង រំលោភ​អំណាច​។a china sy

តុលាការក្រុង​ប៉េកាំង​ចោទ លោក​ហ្សិ​ន ឈឿ​ឈាំ​ង ក្នុងនាម​ជា​បុគ្គល​មាន​ប្រជាប្រិយភាព​ក្នុង​ពិភព​អ្នកជំនួញ​អចល​ទ​ព្រ​ព្យ បាន​រំលោភ​អំណាច សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បាន​កេង​បន្លំ​លុយ​រដ្ឋ​ប្រមាណ ១១១ លាន​យ័ន ដែល​ស្មើនឹង​ជាង ១៦​លាន​ដុល្លារ​។​​គ្មាន​ស្ថាប័ន​ឯករាជ្យ​ណា​ដើម្បី​ផ្ទៀងផ្ទាត់ ថា តើ​លោក​ហ្សិ​ន ឈឿ​ឈាំ​ង​ពិតជា​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដូច​ការចោទប្រកាន់រ​បស់​តុលាការ​ដែរ​ឬ​យ៉ាងណា​នោះទេ​?​។​

​ទោះជា​យ៉ាងណា​លោក​ហ្សិ​ន ឈឿ​ឈាំ​ង​បានទទួល​សារភាព​កំហុស បទឧក្រិដ្ឋ​របស់ខ្លួន និង​មិន​ប្តឹង ឧទ្ធរណ៍​នោះទេ​។ មហាសេដ្ឋី​អចលនទ្រព្យ​ចិន រូបនេះ បាន​យល់ព្រម​ទទួល​សាលក្រម​របស់​តុលាការ ដែល​សម្រេច​រឹបអូស​យ​ក​ទ្រព្យសម្បត្តិ​របស់លោក ដែល​បានមកពី​សកម្ម​ភាពខុស​ច្បាប់​កន្លងមក​។​

​តាម​ប្រវត្តិ​ដែល​កាសែត​ក្នុងស្រុក​បាន​សរសេរ​រៀបរាប់​កន្លងមក លោក ហ្សិ​ន ឈឿ​ឈាំ​ង ជា​កូន​របស់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ធ្លាប់​ចូល​បម្រើកងទ័ព និង​ក្លាយជា​សមាជិក​របស់​ប​ក្ស​កុ​ម្មុយ​និ​ស្ត​ចិន តាំងពី​ឆ្នាំ ១៩៧៤​មក​។ នៅក្នុង​អត្ថបទ​ចុះផ្សាយ​ប្រវត្តិ​ផ្ទាល់ខ្លួន​កន្លងមក លោក​ហ្សិ​ន ឈឿ​ឈាំ​ង បាន​ធា្ល​ប់​លើកឡើងថា លោក​ស្គាល់​ជិតដិត​មន្ត្រីជាន់ខ្ពស់​រប​ស់​បក្សកុម្មុយនិស្ត ជាពិសេស អតីត​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ធ្លាប់ជា​អនុប្រធាន របស់​លេខាធិការដ្ឋាន​បក្សកុម្មុយនិស្ត ប៉ុន្តែ លោក​មិនដែល​ធ្វើ​នយោបាយ​នោះទេ​។ តាមរយៈ​បក្សកុម្មុយនិស្ត​ចិន លោក​បាន​ឡើង​តំណែង​ជា​បន្តបន្ទាប់ រហូត​ក្លាយជា​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ របស់​រដ្ឋ ឈ្មោះ Hua Yuan ដែល​លោក​បាន​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៥​។​

​ការផ្តន្ទាទោស​ទៅលើ​មហាសេដ្ឋី​អចលនៈទ្រព្យ​ចិន​លោក ហ្សិ​ន ឈឿ​ឈាំ​ង នៅពេលនេះ បញ្ជាក់​ពី​យុទ្ធនាការ​បង្ក្រាប​អ្នកប្រឆាំង​នឹង​លោក​ស៊ី ជីន​ពីង នៅក្នុង​ចំណោម​ជួរ​ថ្នាក់​នាំ​ជាន់ខ្ពស់​របស់​ប្រទេស​ចិន ព្រោះថា លោក​ហ្សិ​ន ឈឿ​ឈាំ​ង​ត្រូវបាន​ចាប់ខ្លួន និង​រង​ការស៊ើបអង្កេត នៅក្រោយ លោក​ចេញមុខ​និយាយ​រិះគន់ លោក​ស៊ី ជីន​ពីង ក្នុង​រឿង​គ្រប់គ្រង​ជំងឺ​កូ​វីដ នៅ​ប្រទេស​ចិន​….។​ក្រុមប្រឆាំង​អំពើពុករលួយ បាន​សើរើ​ស៊ើបអង្កេត​ប្រឆាំង មហាសេដ្ឋី​អចលនទ្រព្យ លោក​ហ្សិ​ន ឈឿ​ឈាំ​ង គឺ​នៅ​បន្ទាប់ពី លោក​បាន​សរសេរ​លិខិត​ចំហរ​មួយ រិះគន់ បក្សកុម្មុយនិស្ត​ចិន និង​លោក​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង​។​

​នៅ​ខែ មីនា នៅក្នុង​លិខិត​ផ្សាយ​នៅលើ​បណ្តាញ​សង្គម របស់លោក ដែលមាន​អ្នកតាមដាន ជាង ១០​លាន​នាក់ លោក​ហ្សិ​ន ឈឿ​ឈាំ​ង​បាន​សរសេរ​ឌឺដង​ថា លោក​មិន​បានឃើញ​អធិរាជ​បង្ហាញ​គ្រឿង​តែង​កាយ​ថ្មី​នោះទេ​។ ប៉ុន្តែ គឺ​ត្លុក ដែល​ស្រាត​ននលគក ដែល​នៅតែ​ទាមទារ ចាត់ទុក​ខ្លួន​ជា​អធិរាជ​។ នៅក្នុង​ដាក់​លិខិត មហាសេដ្ឋី អចលនទ្រព្យ​ចិន មិនបាន​និយាយ​ចំឈ្មោះ លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង ប៉ុន្តែ លោក​បាន​សរសេរ​លិខិត​រិះគន់​នេះ​ឡើង នៅក្រោយ លោក​ស៊ី ជីន​ពីង កាលពី​ខែ ចុងខែ​កុម្ភៈ លើក​ថ្លែង​សរសើរ​ការគ្រប់គ្រង បាន​ដោយ​ជោគជ័យ លើ​វិបត្តិ​កូ​វីដ នៅ​ប្រទេស​ចិន​។​

​លោក​ហ្សិ​ន ឈឿ​ឈាំ​ង​បាន​សរសេរ​បន្ថែមថា វិបត្តិ​កូ​វីដ​បាន​បើកភ្នែក​ឲ្យ​គេ​ឃើញ ការពិត​មួយ​ដែលថា គណបក្ស​ការពារ​ផលប្រយោជន៍​របស់ខ្លួន មន្ត្រី​រដ្ឋាភិបាល​ការពារ​ផលប្រយោជន៍​របស់ខ្លួន ចំណែក ព្រះរាជា គិតតែ​ពី​ការពារ ផលប្រយោជន៍ និង​អំណាច​ស្នូល​របស់ខ្លួន​។​​នៅក្រោយ​ចេញផ្សាយ​លិខិត​រិះគន់​ជា​សាធារណៈ លោក​ហ្សិ​ន ឈឿ​ឈាំ​ង បាត់​មុខ រហូតដល់​ខែមេសា នៅពេល​ប៉ូលិស​សម្រេច​បើក​ការស៊ើបអង្កេត​ប្រឆាំង​លោក ពីបទ​រំលោភ​ធ្ងន់ធ្ងរ​វិន័យ​របស់​បក្ស ដែលជា​ពាក្យ​ប្រើ​ទូទៅ សម្រាប់ ការប្រព្រឹត្ត​អំពើពុករលួយ​។​

​នៅ​ខែកក្កដា គណ​បក្សកុម្មុយនិស្ត​ចិន​បានសម្រេច​ដក​កាត​សមាជិក បក្ស​ពី​លោក​ហ្សិ​ន ឈឿ​ឈាំ​ង ដែល​គណបក្ស​បាន​ចោទប្រកាន់ថា មិន​ស្មោះស្ម័គ្រ ចំពោះ​បក្ស​។ ការដក​អភ័យឯកសិទ្ធិ​របស់​ប​ក្ស​ជាការ​បើកផ្លូវ​ឲ្យ​មានការ​ចោទប្រកាន់​នៅ​តុលាការ ដែល​តាមពិត​សម្រេច​ចេញ​សាលក្រម​តាម​ខ្សែ​គូសវាស​របស់​បក្សកុម្មុយនិស្ត​។​

​សូមបញ្ជាក់ថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​បង្កើត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​អំពើពុករលួយ ដើម្បី បង្ក្រាប បោសសម្អាត​ក្រុម​អ្នកប្រឆាំង នៅក្នុង​ជួរ​បក្ស និង​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​មុននឹង​លោក​ធ្វើសន្និបាតប្រកាស​ជា​ប្រ​ធានា​ធិ​ប​តី​មួយជីវិត​របស់​ចិន​។​a china vacin2