» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4095 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668735 នាក់

វៀតណាម​បង្ក្រាប​ល្បែង​អន​ឡាញ​និង​ក្លឹប​ស្រី​ស្អាត​

 

​វៀតណាម​៖ នា​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា នេះ ប៉ូលិស​ខណ្ឌ​៥ ក្រុង​ហូ​ជី​មីង បាន​ឆ្មក់​ចូលក្នុង​ភោ​ជនី​ដ្ឋា​ន​មួយកន្លែង​ឈ្មោះ Dragon-K ស្ថិតនៅ​លើផ្លូវ​ត្រឹង​ហុង​ដាវ សង្កាត់​១៤ ហើយ​បាន​ឃាត់ខ្លួន​បុគ្គលិក​នារីៗ​ចំនួន ៧០​នាក់​សុទ្ធសឹងតែ​ជា​នារី​វ័យក្មេង មាន​អាយុ​ចាប់ពី ១៣​ឆ្នាំ​ឡើងទៅ យកទៅ​សាកសួរ​ករណី​យ៍​ស្លៀកពាក់​ស៊ិ​ស៊ី​ពេក ។a club vn 

​យោងតាម​សម្ដី​របស់​ប៉ូលិស​ខណ្ឌ​៥ ម្នាក់​បាន​ឲ្យ​ដឹងថា ភាគច្រើន​នៃ​បុគ្គលិក​ស្រីៗ​ទាំង ៧០​នាក់​នោះ គឺ​សុទ្ធ​តែមាន​ផ្ទុក​នូវ​សា​ធាតុ​ញៀន ។ លោក​បន្តថា កន្លងមក​ប៉ូលិស​ក៏​ធ្លាប់បាន​ចុះមក​ឆែកឆេរ​ក្នុង ភោ​ជនី​ដ្ឋា​ន Dragon-K នេះដែរ​តែ​ពុំមាន​អ្វី​ជា​បញ្ហា​ចោទ​ឡើយ ហើយ​សម្រាប់​បុគ្គលិក​ទៀតសោធ ក៏​
​ស្លៀកពាក់​សមរម្យ​ដែរ មិន​ដូចជា​ពេលនេះ​ទេ ។

គួរ​បញ្ជាក់ថា ទីតាំង​ភោ​ជនី​ដ្ឋា​ន​ខាងលើនេះ ត្រូវបាន​រកឃើញថា លួចលាក់​បើក​ខារ៉ាអូខេ ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញា​ត្តិ ព្រមទាំង​ជួញដូរ​ផ្លូវភេទ​អនីតិជន​ថែម​ទៀតផង ។​មានការ​កត់សម្គាល់ថា​ការចុះ​បង្ក្រាប​នេះ​គឺ​ក្រោយពី​ប៉ូលីស​វៀតណាម បាន​ចាប់​ជនជាតិ​ចិន​ជាង ៣៨០​នាក់ ពាក់ព័ន្ធ​ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត នៅក្នុង​ទីក្រុង​ហៃ​ហ្វុ​ង​ចម្ងាយ​១០០ គីឡូម៉ែត្រ ពី​ភាគ​ខាងកើត​នៃ​ទីក្រុង​ហាណូយ​។​នេះ​បើតាម​ការចុះផ្សាយ​ដោយ Aljazeera នៅ​ថ្ងៃទី​៣០ ខែកក្កដា​នេះ​។​

​ក្រសួងមហាផ្ទៃ​វៀតណាម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​ថា ជនជាតិ​ចិន​ដែល​ត្រូវបាន​ចាប់ខ្លួន មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៤​ឆ្នាំ​។ ប្រតិបត្តិការ​នេះ ប៉ូលីស​វៀតណាម​បាន​រកឃើញ ម៉ាស៊ីន​និង​ឧបករណ៍​ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​សកម្មភាព​លេងល្បែង​តាម​អ៊ិន​ធើ​ណែ​ត​រួមមាន​ទូរស័ព្ទ ជិត ២,០០០​គ្រឿង កុំព្យូទ័រ​យួរដៃ ៥៣៣​គ្រឿង សាច់ប្រាក់ និង​អេ​ធី​អឹម​ជាច្រើន​ផងដែរ​។​

​ករណីនេះ​ជាការ​បំបែកសំណុំរឿង​ដ៏​ធំ របស់​ប៉ូលីស​វៀតណាម ដែល​បាន​រកឃើញ​ការ​ភ្នាល់​ល្បែង ប្រព្រឹត្តិ​ដោយ​ជនបរទេស ជាមួយ​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​។ កាលពី​ខែវិច្ឆិកា និង​ខែតុលា​ឆ្នាំមុន វៀតណាម​បាន​ដាក់គុក​មន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​ពីររូប​ដែល​បាន​រកឃើញថា​ជាប់​ពាក់ព័ន្ធ​បើក​ការលេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ដែល​កាល​នោះបាន​រៃអង្គាសប្រាក់​បាន​រាប់លាន​ដុល្លារ​៕ a club vn china a club vn1 
​