» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5621 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946718 នាក់

រដូវ​បើក​នេសាទ ឆ្នាំ​២០១៩-២០២០​ក្រៅពី​នេសាទ​គ្រួសារ​ត្រូវមាន​៣​លក្ខ​ណ្ឌ័


​ភ្នំពេញ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៦​កញ្ញា ឆ្នាំ​២០១៩​បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី រដូវ​បើក​នេសាទ ឆ្នាំ​២០១៩-២០២០​។a chea san1

សេចក្ដីជូនដំណឹង បាន​ឲ្យ​ដឹងថា រដូវ​បើក​នេសាទ​សម្រាប់ ឆ្នាំ​២០១៩-២០២០ ត្រូវ​បានកំណត់​ដូចខាងក្រោម ៖
* ចាប់ពី​ថ្ងៃទី​០១ ខែតុលា ដល់​ថ្ងៃទី​៣១ ខែឧសភា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង ស្រប​ទន្លេចតុមុខ ដែលមាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប និង​បណ្តា​ខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​មួយផ្នែក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ដែល​នៅ​ប៉ែក​ខាងជើង​ទន្លេចតុម្មុខ​។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពី​ថ្ងៃទី​០១ ខែតុលា រហូតដល់​ថ្ងៃទី​០១ ខែឧសភា​។​ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣០ ខែមិថុនា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែ ស្រប​ទន្លេចតុម្មុខ រួមមាន​៖ ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និង​មួយផ្នែក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​​ខេត្តកណ្តាល ដែល​នៅ​ប៉ែក​ខាងត្បូង​ទន្លេចតុម្មុខ​។​​នៅក្នុង​រយៈពេល​បើ​កនេ​សាទ​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​អាជីវកម្ម​នេសាទ ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដែល​អនុញ្ញាត​នៅក្នុង​ដែន​នេសាទ​ទឹកសាប​។

ក្រៅពីនេះ ការធ្វើ​នេសាទ​ត្រូវ​៖
* មាន​លិខិតអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នេសាទ​
* មាន​កាតព្វកិច្ច​បង់ពន្ធ និង​ថ្លៃឈ្នួល​នេសាទ​ជូន​រដ្ឋ​
* គោរព​តាម​បទបញ្ជា​ដែលមាន​ចែង ក្នុង​លិខិតអនុញ្ញាត​ឲ្យ​ធ្វើ​នេសាទ​។​

​ចំពោះ​អ្នកនេសាទ ដែលមាន​បំណង​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍ «​ម៉ាញ់​» នៅ​ដង​ទន្លេមេគង្គ និង​ដង​ទន្លេសាប ក្នុង​ទីតាំង​ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត ត្រូវ​អញ្ជើញ​មក​ទំនាក់ទំនង​ចុះឈ្មោះ​សុំ​លិខិត អនុញ្ញាត​ឲ្យ​ធ្វើ​នេសាទ នៅតាម​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ពាក់ព័ន្ធ ដើម្បី​បាន​ប្រកបមុខរបរ​នេសាទ និង​ទទួល​ការណែនាំ ពី​សមត្ថកិច្ច​ជំនាញ​ជលផល​អំពី​បច្ចេកទេស និង​បទបញ្ជា​នានា ដែល​ពាក់ព័ន្ធ​ដល់​ការធ្វើ​នេសាទ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ធនធាន​ជលផល​៕
​ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម​៖a chea san