» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11462 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701633 នាក់

បាត់​មុខ​ជិត​១០​ឆ្នាំ​ព្រោះរឿងឆបោកនាងក្អ​យ​លេចមុខ​ក្នុង​មង្គលការ​ប្តី​ស្រស់ជាងមុន

 

​ភ្នំពេញ​៖​សុខៗ​កាលពី​ថ្ងៃទី​១០ ខែ មិថុនា អតីត​តារា​កំប្លែង​ក្រុម​នាយ​ក្រឹម​នាង​ជួន​ចាន់​រតនា​ហៅ ស្រី​អយ បានបង្ហាញ​មុខ​ចូល​រោងការ​នៅ​ហាង​ឌឺ​ព្រី​មៀ​សែន​សុខ ដោយមាន​ការចូលរួម​អបអរសាទរ​ពី​សំណាក់​តារា​សម្តែង​ស្រី​ប្រុស​ជាច្រើន ។​វត្តមាន​លើក​នេះ មហាជន​ជាច្រើន​ស្ទើរ​ចំណាំ​មុខ ស្រី​អយ មិនបាន ដោយសារ​នាង​មាន​សម្រស់​ស្រស់ស្អាត និង ប្រែប្រួល​ជាខ្លាំង បន្ទាប់ពី​បាត់​មុខ​ពី​រង្វង់​សិល្បៈ​អស់​រយៈ​ច្រើន​ឆ្នាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយសារ​មានរឿង​អាស្រូវ​ផ្ទាល់ខ្លួន ។ g oiy 
​

អតីត​តារា​កំប្លែង​ស្រី​រូបនេះ​បាន​រៀបការ​យ៉ាង​អធិកអធម ដោយមាន​ការចូលរួម​ពី​សំណាក់​តារា​ស្រី​ប្រុស​ជាច្រើន​ដែលជា​មិត្ត​ចាស់​រួមមាន​ដូចជា​៖​អ្នកនាង ខាត់ សុ​ឃីម ច​ន ច័ន្ទ​លក្ខិណា លី ចាន់​សីហា ប៉ុប​ពី ស្រី​ពៅ​មុខ​ឈើ លោក​អ៊ឹម ជីវ៉ា ខេង រតនៈ និង នាយ ចាប​ចៀន ជាដើម ។ មិនតែប៉ុណ្ណោះ​ក៏មាន​ភ្ញៀវ​ជា​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​ច្រើន​ដែរ ធ្វើ​ឲ្យ​ពិធី​អា​ពា​ហ៍​ពី​ពា​ហ៍​នេះ​មាន​ភាព​អធិកអធម ។​

​សូម​រំលឹក​ឡើងវិញ​ថា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកា​សាលក្រម​កំបាំងមុខ​ក្នុង​សំណុំរឿង​ទី​២ ពាក់ព័ន្ធ​នឹង​ករណី​ដែល​នាង​ជួន ចាន់​រតនា ហៅ​ក្អ​យ ឆបោក​យក​រថយន្ដ​ម៉ាក​ហាយ ឡេ​ន​ឌ័​រ​១​គ្រឿង​ទៀត ។ ដើមបណ្ដឹង​ទី​២​គឺ លោក ហ៊ី ប៉េង​គ្រី បាន​ប្ដឹង​នាង​ក្អ​យ​និង ឈ្មោះ​លីវ រ៉ា​ម៉ូ ពីបទ​ឆបោក ។​

​ចៅ ក្រម ស៊ិន វិសាល សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ប្រកាស​សាលក្រម​ចំពោះ ក្អ​យ ដោយ ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៣ ឆ្នាំ​៦​ខែ​និង​បុរស​ឈ្មោះ​លីវ រ៉ា​ម៉ូ ជាប់ពន្ធនាគារ​២​ឆ្នាំ​ពីបទ​ឆបោក និង ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ។​

​កន្លងទៅ​ក្អ​យ​ធ្លាប់បាន​និយាយថា នាង ចាត់ទុក​ទង្វើ​ដែល​ប្រ​ព្រឹ​ត្ដ​កន្លង​មកជា រឿង​ដែល​គួរឱ្យ​សោកស្ដាយ ហើយ​វា​ជា រឿង​ជ្រុលជ្រួស ដែលនាំឱ្យ​ជីវិត​សិល្បៈ របស់​នាង​ត្រូវ​ខាតបង់ ។ នាង​និយាយថា “​ការពិត​នាង​ខ្ញុំ​ពិតជា​សោកស្ដាយ​ខ្លាំង ណាស់ ព្រោះតែ​ជ្រុល​មួយពេល ស្ទើរតែ រក​ផ្លូវ​ដើរ​គ្មាន ពិសេស​អាជីព​សិល្បៈ របស់ខ្ញុំ ដែល​ប្រឹង​តស៊ូ​តាំងពី​ជំនាន់ ដំបូង​ក៏ត្រូវ​បាត់បង់ ” ។​

​សំណុំរឿង​ទី​១​ត្រូវបាន​សាលាដំបូង រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កំបាំង នាង​ជួន ចាត់​រតនា ហៅ​ក្អ​យ កាលពី ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣ របាយការណ៍​នគរបាល​បានឱ្យដឹងថា ក្អ​យ និង​ឈ្មោះ​លីវ រ៉ា​ម៉ូ បាន​យក​រថយន្ដ អ្នកដទៃ​ទៅ​ដាក់បញ្ចាំ​ដើម្បី​យកប្រាក់​ទៅ លេងល្បែង​ស៊ីសង ហើយ​នៅពេល​ទាល់ ច្រក​ក៏បាន​គេចវេះ​មិន​ព្រម​ចេញមុខ ដោះស្រាយ​ជាមួយ​ម្ចាស់ទ្រព្យ​នោះទេ ទើប​មានការ​ប្ដឹងផ្ដល់ ។

បើទោះជា​យ៉ាង ណាក៏ដោយ ទាំង​នាង​ក្អ​យ និង​ឈ្មោះ​លីវ រ៉ា​ម៉ូ ដែល​អ្នកខ្លះ​ថា​ជា​ប្ដី និង​អ្នកខ្លះ​ថា​ជា ប្រុស​ស្នេហ៍ បើទោះបី​ជាមាន​បណ្ដឹង​ជុំ ខ្លួន​យ៉ាងណា ក៏​គ្មាន​សមត្ថកិច្ច​ណា​ចាប់ ខ្លួន​នោះឡើយ ហើយ​រហូតមក​ដល់ពេល នេះ​បើទោះបី​ជាមាន​ដីកា​ចេញ​ឱ្យ​ចាប់ ខ្លួន​យកទៅ​ឃុំឃាំង​ក៏ដោយ ក៏​គេ​មិន រំពឹងថា អ្នក​ទាំង​២​អាច​នឹង​ជាប់គុក​នោះ ដែរ ។​

​គួរ​បញ្ជាក់ដែរថា សំណុំរឿង​ដែល លោក​ចៅក្រម​ចេញ​សាលក្រម​ដាក់គុក នាង​ក្អ​យ និង​ឈ្មោះ​លីវ រ៉ា​ម៉ូ គឺមាន បណ្ដឹង​២​រួមគ្នា ដែល​ដើមបណ្ដឹង​ទី​១​គឺ ឈ្មោះ ទៀង គង់ និង​បណ្ដឹង​ទី​២​ឈ្មោះ​ហ៊ី ប៉េង​គ្រី ។ ដើមបណ្ដឹង​ទី​១​បាន​ចោទ ប្រកាន់​នាង​ក្អ​យ​ថា កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១០ បាន​ជួល​រថយន្ដ​របស់គាត់​១ គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 សម្រាប់ ជិះ​ផ្ទាល់ខ្លួន និង​បានធ្វើ​កិច្ចសន្យា​រយៈ ពេល​៤​ខែ ។ លុះដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១១ នាង​ក្អ​យ រួមគំនិត​ជាមួយ​ឈ្មោះ លីវ រ៉ា​ម៉ូ បាន​យក​រថយន្ដ​នោះ​ទៅ​បញ្ចាំ ក្នុងតម្លៃ​៨​ពាន់​ដុល្លារ ។​

​ចំណែក​ដើមបណ្ដឹង​ទី​២ ក៏បាន​ឱ្យដឹង ដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ ២០១០ នាង​ក្អ​យ និង​លីវ រ៉ា​ម៉ូ បាន​ទៅ ជួល​រថយន្ដ​១​គ្រឿង​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពី​ឈ្មោះ​ហ៊ី ប៉េង​គ្រី ដែល​បានចេញ​មូល ប្ប​ទា​នប​ត្រ​ដែលមាន​ទឹកប្រាក់​១៥.៤៥០ ដុល្លារ​តម្កល់​ទុកឱ្យ​ម្ចាស់​រថយន្ដ​ជឿ​ទុក ចិ​ត្ដ ប៉ុន្ដែ​មូល​ប្ប​ទា​នប​ត្រ​នោះ​គ្មាន​សាច់ ប្រាក់​ទេ ។ ករណី​ជួល​រថយន្ដ​យកទៅ បញ្ចាំ​នេះ នឹងត្រូវ​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ ដូច ទៅនឹង​សំណុំរឿង​ទី​១​នោះដែរ ។​

​សរុបមក​ជីវិត​សិល្បៈ​របស់​នាង​ក្អ​យ អាច​នឹងត្រូវ​បញ្ចប់ ព្រោះ​នាង​បាន​ឆបោក រថយន្ដ​របស់គេ​ស៊ីដាច់​អស់​ជាង​១០ គ្រឿង ដែល​ក្នុងនោះ​មាន​បណ្ដឹង​តែ​២ ប៉ុណ្ណោះ​ដែល​បានដាក់​ចូលដល់​សាលា ដំបូង​រាជធានី ។g oiy2 g oiy3 g oiy4 g oiy1 g oiy5 

​