» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7966 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698137 នាក់

តុលាការ​សម្រេច​ឃុំ​កញ្ញា​យិន​ម៉ា​ណា​នៅ​គុក​ប៉េ​ហ្ស៊ី​ពេល​ម្តាយ​ជនរងគ្រោះ ប្តឹង​ទារ​សំណង​២០​ម៉ឺន​ដុល្លារ​អាមេរិក​…


​ភ្នំពេញ​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កក្រើក​រាជធានី​ភ្នំពេញ បង្ក ម​ឡើង​រថយន្ដ​ម៉ាក Rang Rover ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 7777 បើក​លឿន​ដូច​ហោះ​ទៅបុក​និស្សិត​ស្រី​ម្នាក់​ឈ្មោះ ឌុំ រី​ដា​ពេល​ជិះ​ម៉ូតូ​ទៅ​សាលា​ប៉ើង​ស្លាប់​ទាន់ហន់​ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន នៅតាម​បណ្ដោយ​ផ្លូវ​លេខ ៥២៨ កែង​ផ្លូវ​លេខ ៣១៧ ក្នុង​សង្កាត់​បឹងកក​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ រួច​ជនបង្ក​បើកឡាន​រត់គេចខ្លួន​បាន​ស្រមោល​តែ​បន្សល់​រូប​ក្នុងកា​ម៉​រ៉ា​សុវត្ថិភាព​ទើប​បែក​រឿង ។a yin pg 

នៅវេលា​ម៉ោង​ព្រឹក​វេលា​ម៉ោង ៧:៣០​នាទី ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​រ៉ែ​ង​រ៉ូ​វឺ​( Rang Rover) លោក យិន ង៉ិ​ច​ដែលជា​សេដ្ឋី​ម្នាក់​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដែលជា​ឪពុក បាន​នាំ​កូនស្រី​របស់ខ្លួន ជា​អ្នក​បេ​ី​ក​រថយន្ត​បង្ក​( ដែល​គេ​ស្គាល់​អត្តសញ្ញាណ​តាមរយៈ​កា​ម៉េ​រា​សុវត្ថិភាព​)​មក​ប្រគល់ជូន​សមត្ថកិច្ច​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​និតិ​វ​ធី​ច្បាប់​។​

​ក្រោយពី​ធ្វើការ​សាកសួរ​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បា​នប​ញ្ចូ​ន​ខ្លួន​យុវនារី​ដែល​រស់​ស្គាល់​តែ​ភាព​ស្រណុក​ហ៊ឺហារ​បន្ត​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​ប្រមាណ​ជា ១០:៣០​នាទី​ព្រឹក ថ្ងៃ​ដដែល ដើម្បី​បន្ត​និតិ​វ​ធី​ដល់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។

បន្ទាប់ពី​លោកស្រី​កែវ​សុគន្ធា​រាជអាជ្ញា​រង​ចោទប្រកាន់​បញ្ជូន​ឲ្យ​ចៅក្រម​ស៊ើបសួរ​លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩​នេះ បានសម្រេច​ចេញ​ដីការ បង្គាប់​ឲ្យ​ឃុំខ្លួន​កញ្ញា​យិន​ង៉ិ​ច​ម៉ី​ហៅ​យិន​ម៉ា​ណា​នៅ​ពន្ធនាគារ ប៉េ​ហ្ស៊ី (PJ) ជា​បណ្តោះអាសន្ន​រងចាំ​បន្ត​នីតិវិធី​។​a yin 10 

ម្តាយ​ជនរងគ្រោះ​បានដាក់​ពាក្យ​ប្តឹង​ទារ​សំណង​២០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ជនបង្ក​ទៅ​តុលាការ​។​​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់ “Vanneth Dum” ដែលជា​បងស្រី​បង្កើត​របស់ កញ្ញា ឌុំ រី​ដា បាន​បង្ហោះ​សារ​ឲ្យ​ដឹង​ពី​មូល​ហេតុថា​៖ “​ក្នុងនាម​នាង​ខ្ញុំ​ជា​បងស្រី​បង្កើត​របស់​រី​ដា នាង​ខ្ញុំ​នឹង​ពិភាក្សា និង​ស្នើសុំ​មេធាវី​ដើម្បី​ដោះស្រាយ​ជាមួយ​គ្រួសារ​ជនបង្ក ៤​ចំនុច​ដែល​គ្រួសារ​នាង​ខ្ញុំ​ចង់បាន​៖

១៖ កាត់ទោស​ជនបង្ក​ទៅតាម​អ្វីដែល​បាន​ប្រព្រឹត្តិ ដោយ​គោរព​តាមច្បាប់​ដែល​បានចែង​។២៖ ចង់អោយ​ជនបង្ក​មក​អុច​ធូប​សុំ​ខមាទោស​មុខ​ផ្នូរ​ប្អូនស្រី​ខ្ញុំ​(​សូម​បញ្ជាក់ដែរថា​លោក​ផែង​វណ្ណៈ​បានប្រកាសថា​នាំ​លុយ​៥០០០​ដុល្លារ​ជា​លុយ​ជនបង្ក​ទៅ​ចូល​បុណ្យសព​ដែរ​)​។​

៣ ៖​ចង់អោយ​គ្រួសារ​ជនបង្ក​ចេញថ្លៃ​សិក្សា​ចំពោះ​សិស្ស​និស្សិត​ក្រីក្រ​២៣​រូប​ស្មើនឹង​អាយុ​រី​ដា ដែល​ខ្វះ​លទ្ធភាព​ក្នុងការ​សិក្សា ដើម្បី​ជាការ​លើក​កំពស់​ការអប់រំ ។​បើទោះបី​បាត់បង់​រី​ដា​ម្នាក់​ដែលជា​ធនធានមនុស្ស តែមាន​នៅតែមាន​ការបណ្ដុះ​ធនធានមនុស្ស​បន្តទៀត ហើយ​នេះ​ក៏​ចង់បង្ហាញ​ពី​ការចែករំលែក​ទៅ​អ្នក​ដែល​ស្រលាញ់​ការសិក្សា​ក្នុងនាម​រី​ដា​ជា​ឈាម​ខ្មែរ​ដូចគ្នា​។

៤៖ ទាមទារ​ប្រាក់​សំណង​២០​ម៉ឺន​ដុល្លា បើទោះជា​ប្រាក់​សំណង​ច្រើន​លើសលប់​យ៉ាងណា​ក៏​មិនអាច​ស្មើនឹង​ការបាត់​បង់ជីវិត​ប្អូនស្រី​នាង​ខ្ញុំ និង​ភាពឈឺចាប់​របស់​គ្រួសារ​ដែរ​”។

​បងស្រី​បង្កើត​របស់ កញ្ញា ឌុំ រី​ដា ដោយ​បញ្ជាក់ ទាំង​អារម្មណ៍​សោកស្តាយ ថា​៖ “​កាន់តែដឹង​រឿងរ៉ាវ​ច្រើន បន្ទាប់ពី​ប្អូន​លាចាក​លោក​ទៅ ក្នុង​ខែ​៥​នេះ​គាត់​នឹង​ទៅធ្វើ​ការ​នៅ​ខេត្ត​កំពង់សោម​ហើយ​ក្នុង​មុខងារ​យ៉ាង​ល្អ ព្រមទាំង​មាន​គំរោង​ទៅ​ក្រៅប្រទេស​ទៀត ឱ​ទេវតា​កាន់តែ​អោយ​ខ្ញុំ​ពិបាក​កាត់ចិត្ត​ទៀតហើយ មិនដឹង​និយាយ​អ្វី​អោយ​ត្រូវ​ទេ​ពេលនេះ ប្អូន​ទៅ​ចោល​អ្វីៗ​ទាំងអស់​ដែល​បានគ្រោង​ទុក​។

បើ​អាច​ប្តូរ​បាន​ខ្ញុំ​សុខចិត្ត​ស្លាប់​ជំនួស​ប្អូន​វិញ ព្រោះ​អនាគត​កំពុង​លេចឡើង​យ៉ាង​ត្រចង់​ហើយ បែរជា​មច្ចុរាជ​គ្មាន​ប្រណី​ដល់​ក្មេងស្រី​កំសត់​ម្នាក់នេះ​សោះ​។ តើ​អោយ​រពឹង លើ​អ្វី​ទៀត បាត់បង់​ជំហ​ដ៏​ធំ​មួយ​ហើយ មហា​សែនស្តាយ​ប្អូន​។​”​​កញ្ញា​ឌុំ​រី​ដា​ត្រូវបាន​សាច់ញាតិ​ធ្វើបុណ្យ​បញ្ចុះ​កាលពី​ថ្ងៃទី​២៨​មិនា​នៅ​ស្រុកកំណើត​។​a yin pg2 a yin1 a yin11 a yin2 a yin5 a yin6 a yin9 


​