» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7444 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697615 នាក់

ករណី​យ៍​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ដោយ​ចោទថា​ចោ​លួច​ឡាន​ជនដៃដល់​ចូលខ្លួន​ហើយ​!

 

 

​ព្រៃវែង​៖​លោក ជឺ​ម រតន​: កូនលោក​ឧកញ៉ា ជឹម សុខ ដែល​ល្បី​ពេញ Facebook ថាជាំជនដៃដល់រឿង​បាញ់ប្រហារ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដោយ​ចោទថា​ជា​ចោរលួច​ឡាន បាន​ចូលខ្លួន​មក​ទទួលទោស​ហើយ ​នៅ​ល្ងាច​ថ្ងៃទី ២៦ មីនា ២០១៩ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​។​a police kill3 

សូមបញ្ជាក់ថា​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី អគ្គស្នងការ​នគរបាល​ជាតិ លោក នាយ​ឧ​ត្ត​ម​សេនី​យ៏ នេ​ត​សាវឿន​មកដល់​ថ្ងៃទី​២៦​មិនា​មនុស្ស​ចំនួន​៩​នាក់ ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន ហើយ ។​

​អ្នក​ពាក់​ព​ន្ធ័​សម​ត្ត​កិច្ច​ចែកជា​៣​ក្រុម​។​ក្រុមទី​១​គឺ​ភាគី​ម្ចាស់​ឡាន​អ្នកលក់​,​ក្រុមទី​២​ដៃជើង​ដៃ​បក្ខពួក​មេការ​លោក​ឧក​ញ៉ា​ជឹម​សុខ​,​ក្រុមទី​៣​សុទ្ធតែជា​សមត្ថកិច្ច​នគ​របាល​ខេត្តព្រៃវែង​។​ក្នុងនោះ​រួមមាន​៖​ទី​១,​ឈ្មោះ​សេង​ឈិន ជា​ម្ចាស់​បណ្ដឹង​ផ្ដល់ព័ត៌មាន​មក​ឈ្មោះ ផាន់ សុ​ឌី ឲ្យ​ជួយ​ចាប់ចោរ​លួច​ឡាន​។ ២,​ឈ្មោះ ឈុន ឡាយ អ្នករួមដំណើរ​។​៣​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះ ស្ដេច ខេត្តព្រៃវែង ប​ច្ចុ​ប្បន្ត​ជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ​ដែល​ជួល​រថយន្ត​នោះ​ឲ្យ​ទៅ​ជន​ជាតិចិន សម្រាប់​ជិះ និង​ជា​ម្ចាស់​ដើម​៤,​ឈ្មោះ វ៉ែន ប៊ុន​សារៈ អ្នករួមដំណើរ​។​

៥,​លោក​អនុសេនីយ៍ឯក​ជា​ឡា​ឌី​ន​មេ​ប៉ុស្តិ៍​កំពង់​សឹង ជា​អ្នកដឹកនាំ​កម្លាំង​និង​ផ្ដល់​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។​៦,​ឈ្មោះ អ៊ូ ប៊ុត​ទី​ឃី​យ៉ា​ត់ ជា​មេការ​បេន​ទួល​ខ្លូត របស់លោក​ឧកញ៉ា​ជឹម​សុខ​។​៧,​អនុសេនីយ៍ទោ ជឹម វិ​ន មន្ត្រី​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ជឹម​សុខ និង​ជា​ជនដៃដល់​។​៨,​ឈ្មោះ​ភាព ផានី ជា​ពលរដ្ឋ​ដែល​ផ្ដល់ព័ត៌មាន​មក​ប៉ុស្តិ៍​ថា​ចោរលួច​ឡាន​។​

​ប្រភព​បានឱ្យដឹងថា ជន​ពាក់ព័ន្ធ អាច​នឹង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទៀត គឺ​មិនទាន់​អស់​ទេ ខណៈ​សមត្ថកិច្ច​បានរៀបចំ​ឯកសារ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​សុំ​គោល​ការឃាត់​បន្ត​។​

​សូមបញ្ជាក់ថា អំពើ​បាញ់សម្លាប់ មនុស្ស យ៉ាង​សាហាវ​ឃោ​ឃៅ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២៣,០០​នាទី​យប់ ថ្ងៃទី​២៣​មីនាឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ដោយ​ចោទ​ជនរងគ្រោះ​ថា​ជា​ចោរ លួច​ឡាន ហើយ​ម្ចាស់​ឡាន​បាន ទូ​រស​ព្វ័​ប្តឹង សមត្ថកិច្ច ប៉ូលីស និង​កងរាជអាវុធហត្ថ ចោទ ជនរងគ្រោះ ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​លួច​ឡាន ។​

​កូនលោក​ឧកញ៉ា​ជឹម​សុខ​និង​ក្មួយ​បូក រួមទាំង​មេ​ប៉ុស្តិ៍​កំពង់​សឹង​ដែល​ដេញ​ស្ទា​ក់បាន​និង បាញ់ សម្លាប់​បុរស​ម្នាក់​និង​របួស​ម្នាក់​នៅ​ស្រុក​បាភ្នំ​ត្រុ​វ​បាន​គេ​រាយការណ៍​ថា បើទោះបីជា ជនរងគ្រោះ​លើកដៃ​សំពះអង្វរ​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច​នៅតែ​បាញ់សម្លាប់​ជនរងគ្រោះ​ដដែល ។​

​មូលហេតុ មកពី​ជនរងគ្រោះ ទិញ​រថយន្ត​បង់លុយ​មិនទាន់​គ្រប់ ហើយ​ម្ចាស់​ដើម បាន​យក​រថយន្ត​នោះ​ទៅ​ជួល​ឲ្យ​ជនជាតិ​ចិន​។​ធ្វើ​ឲ្យ​អ្នកទិញ​ខឹង បាន​ស្កាត់​ទៅយក​រថយន្ត​ពី​ជនជាតិ​ចិន ទាំង​ទទឹងទិស រួច​បើក គេច​មក​ស្រុកកំណើត ។​ម្ចាស់​ឡាន​ដើម​ស្រាវជ្រាវ​តាម​ប្រព​ន្ធ័​កំណត់​គោលដៅ​(GPS)​ដេញ​ពីក្រោយ ប្ដឹង​សមត្ថកិច្ច ដោយ​បំភ័ន្ត​ថា​ចោរៗ​ទើប​សមត្ថកិច្ច​ស្ទាក់​បាញ់សម្លាប់​អ្នកទិញ​រថយន្ត​តែម្ដង​។

ព្រោះ​ស្មានថា ចោរលួច​រថយន្ត​ដូច​ពាក្យបណ្ដឹង​។ ម្ដាយ​ជនរងគ្រោះ​អះអាងថា​កូន​គាត់​បាន​ទិញ​រថយន្ត ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ។​ដោយ​បង់​រំ​លោះ នៅ​ខ្វះ​លុយ ៣.០០០​ដុល្លារ​ទៀត​។ ម្ចាស់​ដើម​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ប​ច្ចុ​ប្បន្ត​ជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ​។​

សម្ដេច ស ខេង នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ បាន​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំ​មានការ​សោកស្តាយ​ប្រកបដោយ​សមាណ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្រោយ​ទទួលបាន​ព័ត៌មាន​មក​ថា លោក ម៉ន វុ​ធ បានទទួល​មរណភាព ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ កាលពី​ម៉ោង​២៣:០០​នាទី​យប់​ថ្ងៃទី​២៣​ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​”​។​

​សម្ដេច​បន្ដថា “​ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​គ្រួសារ​សព និង សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោក ម៉ន វុ​ធ បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​”​។​​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា “​ក្នុងនាម​ក្រសួងមហាផ្ទៃ ខ្ញុំ​សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព ក៏ដូចជា​ក្រុមគ្រួសារ ដែលមាន​ការពាក់ព័ន្ធ និង​ជូន​សង្គមជាតិ​យើង​ទាំងមូល​”៕a police kill a a police kill2 a police kill 

​