» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6729 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666639 នាក់

អ្នកសង្កេតការណ៍អ.ប.ព. ប្រមាណ ៦០០ រូប ត្រៀមចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ឆ្នាំ២០២៦

 

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព.បានដឹកនាំការរៀបចំវគ្គបំប៉ន «តួនាទី ភារកិច្ចមន្ត្រី អ.ប.ព. ដឹកនាំការសង្កេតការណ៍ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦» ជូនក្រុមការងារ អ.ប.ព. ដឹកនាំការសង្កេតការណ៍នៅថ្នាក់កណ្ដាល និងថ្នាក់រាជធានី-ខេត្ត ប្រមាណ ៦០០ រូប ។a scu bakdub 

កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា មន្រ្តី អ.ប.ព. មានតួនាទីសំខាន់ណាស់ ព្រោះជាតំណាងឱ្យភាពស្មោះត្រង់ តម្លាភាព និងភាពយុត្តិធម៌ ដែលត្រូវតែប្រកាន់ខ្ជាប់នូវភាពជាគំរូ ហើយប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ មានសីលធម៌ សុភាពរាបសា រាប់អាន ដាក់ខ្លួន មិនជ្រៀតជ្រែកកិច្ចការបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា តែម៉ឺងម៉ាត់ប្រកបដោយភាពឈ្លាសវៃ បត់បែន សំដៅសម្រេចឱ្យបាននូវគោលបំណង គោលការណ៍គ្រឹះ នៃការចូលរួមសង្កេតការណ៍ប្រឡង គឺធានានូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន តាមស្មារតីកែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា «ចេះ គឺជាប់»។

កន្លងមកមន្រ្តី អ.ប.ព. និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តរាប់ម៉ឺននាក់ បានចូលរួមធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតប្រឡង ពីការគិត និងទង្វើអកម្ម មកជាប្រឹងប្រែងរៀនឱ្យចេះ បើចេះគឺជាប់។ មន្រ្តី អ.ប.ព. ដឹកនាំការសង្កេតការណ៍ ចូរធ្វើកិច្ចការ ២ ឱ្យបានល្អ សម្រាប់ការចូលរួមបង្ការ ទប់ស្កាត់បាតុភាពមិនប្រក្រតីប្រឆាំងនឹងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងច្បាប់នានា ព្រមទាំងបទប្បញ្ញត្តិទាំងឡាយ ដែលចែងដោយក្រសួងអប់រំ យុវជន និងកីឡា អំពីការប្រឡង និងការទទួលខុសត្រូវ និងដឹកនាំក្រុមការងារសង្កេតការណ៍ស្ម័គ្រចិត្តរបស់ អ.ប.ព. ឱ្យបានល្អបំផុត ក្នុងការទប់ស្កាត់បាតុភាពខុសច្បាប់ក្នុងការប្រឡងបាក់ឌុប។

សូមជម្រាបជូនថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ មានបេក្ខជនចំនួន ១៥១ ២៣៨ នាក់ , មណ្ឌលប្រឡងចំនួន ២៤៤ មណ្ឌល និងបន្ទប់ប្រឡងចំនួន ៦១០៤ បន្ទប់។a acu bakdub