ចំនួន​មនុស្ស​ចាស់​នៅ​កម្ពុជា​នឹង​កើនឡើង​ស្ទើរ​ទ្វេដង​នៅ​ឆ្នាំ​២០២៥

old_people_large

​រាជធានី​ភ្នំពេញ ៖ ចំនួន​មនុស្ស​ចាស់​ក្នុងប្រទេស​កម្ពុជា​នឹង​កើនឡើង​ស្ទើរ​ទ្វេដង​នៅ​ឆ្នាំ​២០២៥ ពោលគឺ​ប្រមាណ​១,៥​លាន​នាក់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឱកាស​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​

ជួបជុំ​មនុស្ស​ចាស់អតីតមន្ត្រី​រាជការ កងកម្លាំង​ចូលនិវត្តន៍ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។  
​លោក​អភិបាល​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​ប្រើប្រាស់​ឯកសារ គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​ចាស់ ២០១៧-២០៣០ ដែលជា​ឯកសារ​ដ៏​មាន​សារៈសំខាន់​សំដៅ​ជួយ​កសាង​សំណាញ់​សុវត្ថិភាព​មួយ និង​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ដល់​មនុស្ស​ចាស់ ក្នុងប្រទេស​កម្ពុជា​។ 
​លោក​បន្ថែមថា ជាមួយគ្នានេះ​ក្នុង​ក្របខណ្ឌ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្កើត​ឲ្យ​មាន​សមាគម​មនុស្ស​ចាស់​នៅតាម​បណ្ដា​សង្កាត់​ទាំងអស់ ក្នុង​រាជធានី ដោយ​ក្នុងនោះ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​គឺជា​សេនាធិការ​ដ៏​សំខាន់​ក្នុង​ការងារ​នេះ​៕

old_people_large