បញ្ឈប់​ព្រះសង្ឃ​ហ៊ុន​សារ៉ាត់​មិន​ឲ្យ​គង់នៅ​វត្ត​ព្រោះ បួស​ក្នុង​សាសនា​ព្រះ​ជិនស្រី តែ​បំរើ​សាសនា​ផ្សេង !?

sim-monk1

​សៀមរាប​៖​គួ​ឲ្យ​សោកស្ដាយ​ណាស់ មាន​គ្រហស្ថ​និង​សង្ឃ​មួយចំនួន​តូច​បន្លំ​ខ្លួន​ធ្វើ​ឈ្លើង ធ្វើ​ព្រូន​របស់​ព្រះពុទ្ធសាសនា​មិន​ប្រតិបត្តិ​ត្រូវ​តាម​ធ​ម៏​វិន័យ ដែល​ព្រះ​ជិនស្រី​បាន​សម្ដែង​ទុក្ខ​ក្នុង​ព្រះ​បិដក​ឡើយ ។​​ករណីយ៍ដូចព្រះអង្គ​ហ៊ុន​សារ៉ាត់ គង់នៅ​វត្ត​ពោធិញ្ញាណ​អារញ្ញ​សោមនស្ស​ហៅ​វត្ត​ចក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ហេតុតែ​ចង់​ល្បី​ខ្លាំងពេក​

ព្រះអង្គ​សារ៉ាត់ បាន​បង្ហោះ​រូប​ស្ដ្រី​ដោះអាវ​ចេញ​ហើយ​ចាក់​ស​ក្ក័​ខាង​ខ្នង​កាលពី​ថ្ងៃទី​២២​ខែធ្នូ ២០១៧ ភ្ញាក់ផ្អើល​ដល់​អ្នកលេង​បណ្តាញ​សង្គម និង​អ្នកកាសែត ។​បន្ទាប់មក​ឭ​ដល់​ព្រះអង្គ​ជុំ​គឹម​ឡេង ព្រះ​មេគណ​ខេត្ត បាន​មាន​សង្ឃ​ដិ​កា​ទៅ​មន្ត្រី​សង្ឃ​ប្រជុំ​និមន្ដ ព្រះអង្គ​ហ៊ុន​សារ៉ាត់​ចេញពី​វត្ត​ថ្ងៃទី​២៣ ធ្នូ ។​

​ព្រះអង្គ​ហ៊ុន​សារ៉ាត់​ក្នុងនាម​ជា​សង្ឃ​បាន​ប្រកបមុខរបរ ចាក់ទឹក កាត់​គ្រោះ ទោះ​ទាយ ក្សែ កថា ចាក់​ស​ក្ក័ ដែល​ព្រះពុទ្ធ​សម្ដែង​ទុក​ហើយ​មិន​អនុញាត​ឲ្យ​ប្រព្រឹត្ត​ជាដាច់ខាត​។​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ឲ្យ​ឈ្មោះថា មិ​ច្ចា​ទិដ្ឋិ តិរច្ឆាន​វិជ្ជា ការចិញ្ចឹម​ជិវិត​ខុស  សាវក​ព្រះ​ជិនស្រី ត្រូវ​ខំរៀន​សូត្រ​សិក្ខាបទ​វិន័យ ៨​ម៉ឺន ៤ ពាន់​ព្រះ​ធម្ម​ខាន់ ចេះ​ចាំ​ហើយ​យក​ព្រះ​ធ​ម៏​នោះៗ ទៅ​ផ្ស​ព​ផ្សាយ​ដល់​ឧបាសក​ឧបាសិការ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចំ​ចាត់​ចោល​កី​លេស​អំពើ​បាប​ផ្សេងៗ ចាប់យក មេត្តាករុណា រស់នូវ​ជា​សុខ  ព្រះ​សម្ដែង​ថា​ឲ្យ​ជឿ​កម្ម​និង​ផល ។

​តែ​ព្រះអង្គ​សារ៉ាត់​តាំងខ្លួន​ជា​សាវ​ក័​ព្រះសម្មាសម្ពុទ្ធ​បែ​ជា ខំ​អនុវត្ត សីលកថា ឲ្យ​មនុស្ស​ជឿ​លើ​មន្ដអាគម​ន៏​ទៅវិញ​។ ព្រះអង្គ​សារ៉ាត់ ចាក់ទឹក កាត់​គ្រោះ ចាក់​យ​ន្ដ័ ឲ្យ​អ្នក​ដ៏​ទៃ ព្រះអង្គ​ភ្លេច​មើល​អង្គឯង បណ្ដាល​ឲ្យ​ពុទ្ធ​បរិ​ស​ទ័ និង​មន្ត្រី​សង្ឃ​នាំគ្នា​បណ្ដេញ​ចេញពី​វត្ត​យ៉ាង​តក់ក្រហល ។​​ព្រះអង្គ ឡា​ច​លាង ព្រះ​អនុគុណ​ក្រុង​សៀមរាប មាន​សង្ឃ​ដិ​ការ ឲ្យ​ដឹងថា​៖​ព្រះអង្គ​ហ៊ុន​សារ៉ាត់​ប្រ​ព្រឹ​ត​ខុស​ធំ​ណាស់ តែ​មិន​ដល់​ផ្សឹក​ទេ គ្រាន់​និមន្ដ​ឲ្យ​ចេញពី​វត្ត ហើយ​បើ​លោក​មន្ត​ទៅសុំ​វត្ត​ណា​គង់នៅ​ក៏​ស្រេច​តែ​លោក ។

 

​ករណី​យ៍​នេះ​​ព្រះ​តេជគុណ​ហ៊ុន​សារ៉ាត់​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា​៖ វា​ជា​រឿងនេះ​កាច់​កុង​អំពី​ផល​ប្រ​យោ​ជ​ន៏  ព្រោះ​ព្រះអង្គ​មាន​ប្រជាប្រិយ៍ភាព រកចំណូលបាន​ច្រើន​។ តែ​ប្រាក់​នេះ​មួយខែ​យកទៅ​ប្រគេន ព្រះគ្រូ​ចៅអធិការ​ព្រះនាម មី​ពេជ្រ ១ ខែ ១​លាន​ឫ​ជាង​១​លាន​រៀល ទុក​កសាង​វត្ត​។​ព្រះ​តេជគុណ​ហ៊ុន​សារ៉ាត់​បញ្ជាក់ថា​៖ រឿង​កើតឡើង​ដោយ​អ​យុ​ត្តិ​ធ​ម៏​ចំពោះ​ព្រះអង្គ គឺថា​មាន​ព្រះសង្ឃ នាម​ខុង រកមុខរ​បរចាក់​យ​ន្ដ័ ចាក់​ស​ក្ក័​ដែរ​ហេតុ​អី​មិន​ដេញ​ចេញពី​វត្ត​ផង ដេញ​អី​តែ​អាត្មា​។ ធម្មតា​កូនចៅ​តែងតែមាន​កំហុស ឪពុកម្ដាយ​ស្ដីប្រដៅ​ឫ​គួ​ធ្វើ​កិច្ចសន្យា ១​ដង​ឫ​២​ដង​សិន​តែ នេះ​អី​មិនបាន​និយាយ​គ្នា​សោះ​ស្រាប់​ដេញ​តែម្ដង​។ សូម​មន្ត្រី​សង្ឃ​និង​មន្ទី​ធម្មការ​សាសនា​ខេត្តសៀមរាប​ជួយផ្តល់​យុ​ត្តិ​ធ​ម៏​ផង​!

sim-monk1sim-monk