សងសឹក​គំនុំ​ចាស់​សង្ឃ​២​អង្គ​បើកឆាក​ប្រយុទ្ធ​គ្នា​បង្ក​ការភ្ញាក់ផ្អើល​

24946231_1967396036832290_1948811222_o

រាជធានី​ភ្នំពេញ ៖ គំនុំ​ចាស់​រវាង​ព្រះសង្ឃ និង​ព្រះសង្ឃ​បាន​ដោះស្រាយ ក្នុង​វត្ត​ទួល​សំរោង​បណ្តាល​ឲ្យ ព្រះសង្ឃ​១​អង្គ​រងរបួស​បែកក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ 


​ព្រះសង្ឃ​រងគ្រោះ​មាន​ព្រះនាម វ៉ា សែម ព្រះជន្ម​៤៦​ព្រះវស្សា ស្នាក់នៅ​ក្នុង​វត្ត​ទួល​សំរោង រងរបួស​ដេរ​១២​ថ្នេរ ចំណែក​ព្រះសង្ឃ​បង្ក​ព្រះនាម អ៊ី វ៉ា​ហៃ ព្រះជន្ម​ប្រហែល​២៥​ព្រះវស្សា ស្នាក់នៅ​ក្នុង​វត្ត​ទួល​សំរោង និង​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ​។​
​ប្រភពពី​ព្រះសង្ឃ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ព្រះអង្គ និង​សង្ឃ​បង្ក​ធ្លាប់​មានទំនាស់​ពាក្យសម្ដី​គ្នា​បន្តិចបន្តួច​ម្តង​រួចមកហើយ ហើយ​មកដល់ពេលនេះ ទើប​ខាង​សង្ឃ​បង្ក​គុំ​គួ​ន ទើប​ធ្វើបែបនេះ​មកលើ​ព្រះអង្គ​តែម្តង​។ 
​ក្រោយពេល​កើតហេតុ ព្រះសង្ឃ​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់៕

24946231_1967396036832290_1948811222_o24891616_1967396046832289_291777014_n