បែក​រឿង​តុលាការ​ក្តៅ​អធិការ​ក្រុង​តាខ្មៅ​បញ្ចប់រឿង​ព្រហ្ម​ទ​ណ្ឌ័​ពាក់​ព​ន្ធ័​និង​គ្រោះថ្នាក់​ចរាចរ​មួយ​មិន​ប្រាប់​!

phorn

ខេត្តកណ្ដាល​៖​លោ​កស កែវ​ពិសិដ្ឋ អធិការនគរបាល​ក្រុង​តាខ្មៅ ត្រូវបាន​គេ​សង្ស័យថា​ទទួលបាន​លាភសក្ការៈ​ដោយសារតែ បានបញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​ករណី​គ្រោះថ្នាក់​ចរាចរ​ថៅកែ​ហាង​កាហ្វេ អ៊ី​ហ្សូ​តិច បើករថយន្ត​បុក​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់ ដោយ​មិន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដែល​ផ្ទុយ​នឹង​

មាត្រា​៨៩​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។
​សូមបញ្ជាក់ ថា កាលពី​រសៀល​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ បង្កដោយ​រថយន្ត ម៉ាក​SIENNA ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AJ-6809 បើកបរ​ដោយ​ឈ្មោះ ច័ន្ទ មិថុនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ថៅកែ​ហាង​កាហ្វេ អ៊ី​ហ្សូ​តិច មាន​អាស័យដ្ឋាន​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1I-6806 បើកបរ​ក្នុងទិសដៅ​ពី​​ត្បូង​មក​ជើង អ្នកបើកបរ​ឈ្មោះ ហែម សុគន្ធ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រងរបួស​ស្រាល​និង​អ្នករួមដំណើរ​ពីក្រោយ​ម្នាក់​ឈ្មោះ វ៉ាន់ ចំប៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ជ្រៀ​ក ខេត្តព្រៃវែង រងរបួស​ធ្ងន់ ។​
 

ករណី​បើតាម​សម​ត្ត​កិច្ច​ថា​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​មិន​គោរព​សិទ្ធិ​អាទិភាព​។ ប៉ុន្តែ​ថ្មីៗ​នេះ សំណុំ​រឿងនេះ​បានបញ្ចប់​ហើយ ដោយ​ជនបង្ក​ព្រម​សង​សំណង​ចំនួន​១៥០០​ដុល្លារ​អាមេរិក ។​​ករណី​ចោទប្រកាន់​ខាងលើនេះ លោក ស កែវ​ពិសិដ្ឋ អធិការនគរបាល​ក្រុង​តាខ្មៅ ថ្លែងថា ករណីនេះ​លោក​ពុំ​បានធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន​ជនបង្ក​ទេ ហើយ​រឿងនេះ​បានបញ្ចប់ ដោយ​លោក​ក៏បាន​រាយការណ៍​ជូន​ថ្នាក់លើ​រួចរាល់​ហើយ​ដែរ ។

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ អះអាងថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ពុំ​បានទទួល​ព័ត៌មាន​ឡើយ​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ ហើយ​ការបញ្ចប់​ករណីនេះ​ក៏​ពុំ​បានដឹង​ដែរ ។ មន្ត្រី​តុលាការ​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា កាលណា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ ហើយ​មាន​ជនបង្ក មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវតែ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា ដើម្បី​ទទួល​ការណែនាំ​ពី​ចំណាត់​នីតិវិធី​បន្តទៀត ។​សូមបញ្ជាក់ថារាល់ការធ្វើឬដោះបទល្មើសព្រហ្មទណ្ឌនគរបាលយុត្តិនិងតុលាការត្រូវតែចែកគ្នា!។

​មាត្រា​៨៩​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ចែងថា​"​ក្នុងករណី​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ជាក់ស្តែង មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវ​រាយការណ៍​ភ្លាម​ជូន​ព្រះរាជអាជ្ញា​…​។​
​ក្រោយពី​បែក​រឿង​តុលាការ​ក្តៅ​រឿង​នគរបាល​ស៊ីដាច់ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យដឹងថា ឧត្ដមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​បាន ដាស់តឿន​ឱ្យ​អធិការ និង អធិការរង​ទទួល​ការងារ​ចរាចរណ៍ ត្រូវ​យកចិត្តទុកដាក់ ប្រតិបត្តិ​តាម​ទម្រង់​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​មុន​សម្រេច​ករណី​អ្វីមួយ​!!៕

phornphorn3phorn4phorn1