» ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22592 នាក់

ម្សិលមិញ 22729 នាក់

សរុប 21302133 នាក់

ហ្សេ​លីន​ស្គី​ជួប​អរគុណ​បៃ​ដឹ​ន​បន្ទាប់ពី​អាមេរិក គ្រោង​ប្រកាស​ជំនួយ​យោធា ៥០០​លាន​ដុល្លារ​ថ្មី​ទៀត មុន​លោក បៃ​ដិ​ន ចាក​ចេញពី​សេត​វិមាន​


អាមេរិក​៖ ប្រធានាធិបតី លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានឱ្យដឹងថា លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ អំពី​ការគាំទ្រ​របស់​ទីក្រុង​វ៉ា​ស៉ី​ន​តោន​ចំពោះ​ទីក្រុង​កៀវ ការដាក់ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​រុ​ស្ស៉ី និង​ការជំរុញ​ការការពារ​ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែមករា ឆ្នាំ ២០២៥​។​a byden uy 

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម លោក ហ្សេ​លេន​ស្គី បាន​ថ្លែងអំណរគុណ​លោក បៃ​ដិ​ន សម្រាប់​ការគាំទ្រ​របស់​វ៉ា​ស៉ី​ន​តោន​ក្នុង​សង្គ្រាម​ជិត ៣​ឆ្នាំ​រវាង​អ៊ុយ​ក្រែ​ន​និង​រុ​ស្ស៉ី ក៏ដូចជា​ការសម្របសម្រួល​ជាមួយ​សហគមន៍​អន្តរជាតិ​។ ក្រៅពីនេះ ក៏មាន​ការពិភាក្សាគ្នា អំពី​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក ប្រឆាំងនឹង​វិស័យ​ថាមពល​រុ​ស្ស៉ី តម្រូវ​ការបន្ត​បំពាក់​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​អាយុជីវិត​មនុស្ស​ពី​ការវាយប្រហារ​ដោយ​មី​ស៉ី​ល និង​យន្តហោះ​ដ្រូ​ន​ជាប្រចាំ​របស់​រុ​ស្ស៉ី​។​

​រដ្ឋបាល​លោក បៃ​ដិ​ន បានដាក់​ចេញ​នូវ​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ សំដៅលើ​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់​ប្រេង និង​ឧស្ម័ន​របស់​រុ​ស្ស៉ី​កាលពី​ថ្ងៃ​សុក្រ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជួយ​ដល់ទី​ក្រុង​កៀវ និង​អនាគត​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​។​

​សូមបញ្ជាក់ថា​សហរដ្ឋ​អាមេរិក ត្រូវបាន​គេ​រំពឹងថា នឹង​ប្រកាស​ជំនួយ​យោធា​ទំហំ ៥០០​លាន​ដុល្លារ​ថ្មី​ទៀត សម្រាប់​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមករា ឆ្នាំ​២០២៥​។​

​ក្រុម​ហៅថា Ukraine Defense Contact Group ឬ UDCG រួមមាន​សម្ព័ន្ធមិត្ត​សរុប​ប្រហែល​៥០​ប្រទេស ដែលជា​ទូទៅ​តែង​ជួបជុំ​ពិភាក្សា រៀងរាល់​ប៉ុន្មាន​ខែម្តង នៅឯ​ប្រទេស​អាល្លឺម៉ង់ ត្រូវបាន​ផ្តួចផ្តើមឡើង​ដំបូង កាលពី​ឆ្នាំ​២០២២ ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក គឺ​លោក Lloyd Austin ក្នុង​គោលដៅ​ព​ន្លឿ​ន ក៏ដូចជា​ធ្វើឱ្យមាន​ភាព​ស៉ី​ចង្វាក់​គ្នា នូវ​ការប្រគល់​អាវុធ​ឱ្យ​ទីក្រុង​កៀវ​។​

​យ៉ាងណាមិញ អនាគត​នៃ​ក្រុម UDCG នាពេលនេះ មាន​ភាពស្រពេចស្រពិល​ដោយសារតែ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង នា​ថ្ងៃទី​២០ ខែមករា​ដែល​ប្រកាសថា​នឹង​បញ្ចប់សង្គ្រាម​អ៊ុ​ក្រែ​ន​ត្រឹម​២៤​ម៉ោង​?​។ ចាប់តាំងពី​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី បាន​ផ្ទុះឡើង​នៅ​អ៊ុយ​ក្រែ​ន​មក ទីក្រុង​វ៉ា​ស៉ី​ន​តោន បានផ្តល់​ជំនួយ​យោធា​សរុប​ច្រើនជាង ៦៣.៥​ពាន់​លាន​ដុល្លារ​ហើយ ឱ្យទៅ​ទីក្រុង​កៀវ​។ បើតាម​ប្រភពពី​មន្ត្រី​អាមេរិក​មួយរូប គឺ​ជំនួយ​យោធា​៥០០​លាន​ដុល្លារ​ថ្មី​ទៀត នឹងត្រូវ​ប្រកាស នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ អំឡុង​សន្និសីទ UDCG៕a us aid 
​