» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3346 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099113 នាក់

ដឹង​ទេ​ថា​តើ​វៀតណាម​ប្រើ​វ៉ាក់សាំង​កូ​វីដ​១៩​មកពី​ស្រុក​ណាខ្លះ​


​វឿ​ត​ណា​ម​៖​ក្នុងពេលដែល​ប្រទេស​អាស៊ាន​មួយចំនួន​មាន​ខ្មែរ​ឡាវ​ថៃ​ឥណ្ឌូណេស៊ី​ប្រើប្រាស​វ៉ាក់សាំង​ឆ​ប្រ​ឆាំ​អ​កូ​វីត​១៩​មកពី​ស្រុក​ចិន​ប្រទេស​វៀតណាម​កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយ​ឥណ្ឌា និង​រុស្ស៊ី​ដើម្បី​ផលិត​វ៉ាក់សាំង​កូ​វីដ​១៩​ផ្ទាល់​របស់ខ្លួន​។a co vn1

រដ្ឋមន្ត្រី​សុខាភិបាល​លោក ង្វៀន ថា​ញ់ ឡុង​​ក្នុងជំនួប​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​មេសា ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​លោក​ស្យុ​ង បូ ឯកអគ្គរដ្ឋទូត​ឥណ្ឌា និង​មន្ត្រី​ទូត​រុស្ស៊ី បានស្នើ​សុំអោយ​ចិន​ជួយផ្តល់​វ៉ាក់សាំង​ដើម្បី​ចាក់អោយ​ក្រុមមនុស្ស​អាទិភាព​ដើម្បី​ការពារ​ទល់នឹង​កូ​វីដ​១៩ រួមមាន​ជនជាតិ​វៀតណាម​ដែល​ត្រូវធ្វើ​ដំណើរ ធ្វើការ​និង​សិក្សា​នៅ​ប្រទេស​ចិន​។​

​ឥណ្ឌា​បាន​និយាយថា​ខ្លួន​ផលិត​វ៉ាក់សាំង​កូ​វីដ​១៩​ពីរ​ប្រភេទ មួយ​របស់​AstraZeneca​ឈ្មោះថា​Covishield​និង​មួយទៀត​ឈ្មោះថា Covaxin​។​
​ជាមួយ​ប្រទេស​ឥណ្ឌា​លោក​ង្វៀង​ថា​ញ់​ឡុង​បានស្នើ​សុំអោយ​ឥណ្ឌា​គាំទ្រ​វៀតណាម​ក្នុងការ​សាកល្បង​លើ​មនុស្ស​នៅ​ដំណាក់​កាលពី​៣ សំរាប់​វ៉ាក់សាំង​កូ​វីដ​១៩​របស់​វៀតណាម​ផ្ទាល់​។​បច្ចុប្បន្ន វៀតណាម​កំពុង​ពិសោធន៍​វ៉ាក់សាំង​ចំនួន​២​មួយ​ឈ្មោះថា​Nanocovax និង​មួយទៀត​Covivac​។​Nanocovax​បាន​ឈានចូល​ការពិសោធន៍​ដំណាក់​កាលពី​២​កាលពី​ខែ​មុន និង​Covivac​ទើប​ចាប់ផ្តើម​ដំណាក់​កាលពី​១​នៅ​ខែ​នេះ​។​

​ចំពោះ​តំណាង​ទូត​រុស្ស៊ី​វិញ​បាន​និយាយថា រុស្ស៊ី​មានបំណង​ផ្តល់​ក៏ដូចជា​សហការ​ជាមួយ​វៀតណាម​ក្នុង​ការផលិត​វ៉ាក់សាំង Sputnik V​។ តាំង​ពីមុនមក​វៀតណាម​ទើប​បានទទួល​វ៉ាក់សាំង​AstraZeneca១១៧.៦០០​ដូ​ស​ហើយ​ជនជាតិ​វៀតណាម​ជាង​៤៨.០០០​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​រួចហើយ​ភាគច្រើន​ជា​បុគ្គលិក​ជួរមុខ​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​។​សម្រាប់​ថ្ងៃ​១​មេសា​នេះ​វៀតណាម​បានទទួល​វ៉ាក់សាំង​AstraZeneca​ចំនួន​៨១១.២០០​ដូ​ស​ទៀត​ក្រោម​គំរោង​Covax​។​

​ក្រោម​គំរោង​ចែកចាយ​វ៉ាក់សាំង​ដែល​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក​នេះ វៀតណាម​ត្រូវបាន​សន្យា​ផ្តល់​វ៉ាក់សាំង​AstraZeneca​ដល់​ទៅ​៣០​លាន​ដូ​ស​។ ប្រទេស​វៀតណាម​មានបំណង​រក​វ៉ាក់សាំង​អោយបាន​ប្រមាណ​១៥០​លាន​ដូ​ស​នៅ​ឆ្នាំនេះ​ដើម្បី​ចាក់អោយ​ប្រជាជន​ខ្លួន​៧០​ភាគរយ​៕a co vn  
​