» អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22219 នាក់

ម្សិលមិញ 22729 នាក់

សរុប 21301760 នាក់

១​ខែ រដ្ឋបាលខេត្ត​តាម​ព្រំដែន​កម្ពុជា​-​ថៃ ផ្តល់​ប័ណ្ណ​ព្រំដែន ជូន​ពលរដ្ឋ​ប្រើប្រាស់​ជាង ១៨​ពាន់​ក្បាល​


​ភ្នំពេញ​៖​ក្នុង​រយៈពេល ១​ខែ គិត​ចាប់ពី​ថ្ងៃទី​២៦ ខែសីហា រហូតដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ កន្លងទៅ រដ្ឋបាលខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ បានផ្តល់​ប័ណ្ណ​ព្រំដែន ជូន​ដល់​ពលរដ្ឋ​ប្រើប្រាស់ ចំនួន ១. ៨៦៨០​ក្បាល​។​នេះ​បើតាម​លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​។ ក្នុងចំណោម​ប័ណ្ណ​ព្រំដែន ដែល​បាន​ផ្ដល់ជូន​ពលរដ្ឋ​នោះ​រួមមាន​៖ ខេត្តបាត់ដំបង ចំនួន ១.៨២៥​ក្បាល ខេត្តបន្ទាយមានជ័យ ចំនួន ១០.០០៤​ក្បាល ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ៣.៣៣១​ក្បាល ខេត្ត​ប៉ៃលិន ចំនួន ៣.០១៨​ក្បាល និង​ខេត្តកោះកុង មាន​ចំនួន ៥០២​ក្បាល​។a touch boder pass

​លោក​បណ្ឌិត​អ្នកនាំពាក្យ​រង​បន្ថែមថា​៖ ក្រសួងមហាផ្ទៃ ក៏បាន​បន្ត​បើក​ផ្ដល់​ប័ណ្ណ​ព្រំដែន ជូន​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ថៃ ចំនួន ២៦.០០០​ក្បាល​ផងដែរ ក្នុងនោះ​ខេត្តបន្ទាយមានជ័យ ទទួលបាន​ច្រើនជាងគេ គឺមាន​រហូតដល់​ទៅ ១២.០០០​ក្បាល ខេត្តបាត់ដំបង ៣.៥០០​ក្បាល ខេត្ត​ឧ​ត្ត​រ​មានជ័យ ៤.៥០០​ក្បាល ខេត្ត​ប៉ៃលិន ៥.០០០​ក្បាល និង​ខេត្តកោះកុង ១.០០០​ក្បាល​។​ដោយឡែក​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក​បណ្ឌិត ទូច សុ​ឃៈ បាន​គូស​បញ្ជាក់ដែរថា ការបើក​ផ្ដល់​ប័ណ្ណ​ព្រំដែន ជូន​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ គិត​ចាប់ពី​ថ្ងៃទី​២៦ ខែសីហា ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ មិនទាន់មាន​នោះទេ​។ យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ដូចគ្នានេះ រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ បានចេញ​ប័ណ្ណ​ព្រំដែន ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ខេត្តស្ទឹងត្រែង ចំនួន ៧​ក្បាល​។

​សូមបញ្ជាក់ថា ប័ណ្ណ​ព្រំដែន ប្រើប្រាស់​សម្រាប់​ឆ្លងដែន ឬ​ជំនួស​លិខិតឆ្លងដែន តែ​ខុសគ្នា​ត្រង់​ថា ប័ណ្ណ​នេះ អាច​ប្រើប្រាស់​ឆ្លងដែន​បានតែ​ខេត្ត​ដែលជា​ប់​ព្រំដែន​គ្នា​តែប៉ុណ្ណោះ​។ ការផ្ដល់សេវា​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​-​ឡាវ ធ្វើឡើង​តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​ក្រុង ស្រុក និង​ទីតាំង​ផ្សេងទៀត តាម​ការចាំបាច់​កំណត់ដោយ​រដ្ឋបាល​ក្រុង ស្រុក​សាមី​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំ​រុញឱ្យ​រដ្ឋបាល​ក្រុង ស្រុក នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​ឡាវ បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន អំពី​តម្លៃ​សេវា និង​រយៈពេល​នៃ​ការផ្តល់សេវា​ប័ណ្ណ​ព្រំដែន​នេះ​៕a touch boder pass1 a touch boder pass2 

​