» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2248 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083774 នាក់

កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ

 

​បាត់ដំបង​៖​ជា​សហ​ស្ថាបនិក កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់ RPRU ដែលមាន​ទីតាំង​ស្ថិតនៅ ស្រុក​បាណន់ ខេត្តបាត់ដំបង លោក ឆាយ ជំនូន បាន​ឲ្យ​ដឹង ថា កសិដ្ឋាន នៅតែមាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ពី​គ្រប់​តំបន់ ដើម្បី​យកមក​បំប៉ន់សាច់ សម្រាប់​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​វិញ ក្នុង​ចំនួន​ពី ១០,០០០ ទៅ ១,៥០០០​ក្បាល ក្នុង​១​ឆ្នាំ​។​a cow bb2 

​បើតាម​តំណាង​កសិដ្ឋាន​រូបនេះ ជា​រៀល​រាល់ថ្ងៃ​កសិដ្ឋាន​បាន​ប្រមូល​ទិញ​គោ​ពី​គ្រប់​ម​ជ្ឃ​ដ្ឋា​ន​បាន​ចន្លោះ​ពី ៤០​ក្បាល ទៅ​៥០​ក្បាល និង​អាច​បំប៉ន់សាច់​លក់​ចេញទៅ​កាន់​ទីផ្សារ​វិញ​បាន​ចន្លោះ​ពី ៥០​ក្បាល ទៅ​៦០​ក្បាល ផងដែរ​។​
​ទាក់ទង​នឹង​តម្លៃ​ទិញ​ចូល​វិញ ចំ​ពោះគោ​សំបក ដែលជា​ប្រភេទ​ពូជគោខ្មែរ ទិញ​ពី​កសិករ​ក្នុងតម្លៃ ចន្លោះ​ពី ៨០០០​រៀល ទៅ​៩០០០​រៀល​ក្នុង​១​គីឡូក្រាម ដោយ​គិត​តាម​ទម្ងន់​គោ​ចាប់ពី​៦០០​គីឡូក្រាម​ឡើងទៅ​។​មូលហេតុ​លោក ឆាយ ជំនូន ឱ្យដឹង​ដែរ​ថា កសិដ្ឋាន​មានបំណង ចង់ឱ្យ​កសិករ​មាន​ទីផ្សារ ខណៈ​បច្ចុប្បន្ន​គោខ្មែរ មិនសូវមាន​ទីផ្សារ​ល្អ ដូច​កាល​ពេល​កន្លងទៅ​។​

​កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់ RPRU ជា​កសិដ្ឋាន​ឈានមុខ​គេ​ក្នុង​តំបន់​ដែល​ផ្ដោតលើ​ការចិញ្ចឹម​គោ​សាច់ និង​បាន​ពង្រីក​ខ្លួន​ក្នុង​ការបង្កើន​ការចិញ្ចឹម​គោ​ឱ្យដល់ ១០,០០០ ទៅ ១,៥០០០​ក្បាល ក្នុង​ឆ្នាំ​២០២៥​។​សម្រាប់​ការចិញ្ចឹម​លោក ឆាយ ជំនូន តំណាង​កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់ RPRU បានឱ្យ ដឹងថា កសិដ្ឋាន​របស់លោក គ្រោង​នឹង​ចំណាយ​ដើមទុន​ប្រមាណ ១០​លាន​ដុល្លារ ដើម្បី​រៀបចំ​កសិដ្ឋាន​មួយកន្លែង ដើរ​ប្រមូល​ទិញ​គោ​ពី​កសិករ​ពី​តំបន់​ផ្សេងៗ មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ផ្ទាល់ និង​សម្រាប់​ផលិត​សាច់​លក់​ចេញទៅ​កាន់​ទីផ្សារ​ក្នុងស្រុក​។ កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នេះ ក៏​គ្រោង​រៀបចំ​ថ្មី​បន្ថែមទៀត ក្នុងការ​អភិវឌ្ឍ​ប្រភេទ​ពូជ​គោ​ដែល​ទិញ​ពី​ប្រទេសជិតខាង ដើម្បី​បង្កាត់​ពូជ​គោ​ទាំងនេះ ឱ្យ​កាន់តែ​សម្បូរបែប​ក្នុងស្រុក ផងដែរ​។​

​លោក ឆាយ ជំនូន បាន​បន្ថែមទៀតថា សម្រាប់​ទៅ​ថ្ងៃ​អនាគត កសិដ្ឋាន​របស់លោក ក៏​គ្រោង​នឹង​រៀបចំ​បន្ថែមទៀត​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ក្នុងនោះ​មានដូចជា​៖ ម៉ាស៊ីន​ផលិត​ចំណី​គោ ចំការ​ស្មៅ​គោ នឹង​គ្រោង​ស្នើសុំ​ទៅខាង​សាលាស្រុក ដើម្បី​ធ្វើ​ច្បាប់​បើក​កន្លែង​សត្តឃាត ដែលមាន​ស្ដង់ដា​មួយ នៅក្នុង​កសិដ្ឋាន​ផ្ទាល់ ងាយស្រួល​ក្នុងការ​ផលិត​សាច់ សម្រាប់​លក់​ចេញទៅ​កាន់​ទីផ្សារ​។​លោក ឆាយ ជំនូន បន្ថែមថា ចំពោះ​បញ្ហា​ដែលជា​ឧបសគ្គ​វិញ​នោះ កសិដ្ឋាន​របស់លោក កំពុងតែ​ត្រូវការ​ធនធានមនុស្ស និង​អ្នកជំនាញ​បច្ចេកទេស ផ្នែក​បង្កាត់​ពូជ​គោ និង​ថែទាំ​គោ ជាច្រើន​នាក់​ទៀត ទើប​អាច​ដំណើរការ​គម្រោង​នៃ​ការ​បង្កាត់​ពូជ​គោ ដែល​នឹងត្រូវ​ទិញ​ចូល​មកពី​ប្រទេសជិតខាង តាម​ផែនការ​គ្រោងទុក​។​

​គួរ​បញ្ជាក់ដែរថា កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់ RPRU ជា​កសិដ្ឋាន​ថ្មី​មួយ​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ ២០២៣ ដែល​ពេល​បច្ចុប្បន្ននេះ កសិដ្ឋាន​បាន​ចំណាយ​ដើមទុន​អស់​ជិត​ប្រមាណ​ជាង ៦ លាន​ដុល្លារ ដើម្បី​បើក​ដំណើរការ​កសិដ្ឋាន និង​បាន​ប្រមូល​ទិញ​គោ​ពី​កសិករ​ជាង ១,៦០០ ក្បាល រួចមកហើយ​។ កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់ RPRU មាន​ទីតាំង​ស្ថិតនៅ​ភូមិ ព្រៃ​ផ្ដៅ ឃុំ​តា​ក្រៀម ស្រុក​បាណន់ ខេត្តបាត់ដំបង​។​សូម​បញ្ជាក់ដែរថា​ក្រៅពី​កសិដ្ឋាន​ខាងលើ​នៅ​រាជធានី​ភ្នំពេញ​តំបន់​ជ្រោយចង្វារ​ក៏មាន​ទី​សត្វឃាត​មួយកន្លែង​ដែល​ប្រមូល​ទិញ​គោ​ពី​ប្រជាកសិករ​ក្នុង​មួយថ្ងៃ​ខ្ទង់រយ​ក្បាល​ផងដែរ​។​សត្វពាហនៈ​ស្រុក​ខ្មែរ​ត្រូវបាន​ប្រជាពលរដ្ឋ​ចិញ្ចឹម​សម្រាប់តែ​លក់​យក​សាច់​តែប៉ុណ្ណោះ​លែង​សម្រាប់ធ្វើ​ការអូសទាញ​ទៀតហើយ​!​។​

​មានការ​កត់សម្គាល់ថា​ក្នុង​រយៈកាល​៤​ទៅ​៥​ឆ្នាំ​ចុង​ក្រោយនេះ គោ​មិនមាន​ទីផ្សារ​ល្អ​ទេ ។​សម្រាប់​ឆ្នាំ​២០២៤ កសិករ​ចិញ្ចឹម​គោ​មិនបាន​ប្រសើរ​ទេ ដោយ​កត្តា​ស្មៅ​មិនសូវ​សម្បូ​ណ៍ និង​ការបង្ករ​កំណើត​មិនសូវ​ល្អ ផលិត​គោបា​នទី​ផ្សារ​គោ​គ្មាន​ហាងឆេង ដោយ​គោ​បរទេស​វាយលុក​ចូល​ទីផ្សារ​ក្នុងស្រុក​ខ្លាំង​ជាង​។a cow bb a cow bb1 a cow bb4 


​