» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 23258 នាក់

ម្សិលមិញ 22729 នាក់

សរុប 21302799 នាក់

តេស្ត​វាយតម្លៃ​សមត្ថភាព​បញ្ចប់​វគ្គ សិស្ស​បច្ចេកទេស វិជ្ជាជីវៈ​ជាង​៥០០​នាក់ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង មុននឹង​ចូលទៅ​រក​ការងារ​

​បាត់ដំបង​៖ លោក​បណ្ឌិត ឈឹម ធឿន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ធ្វើការ​វាយតម្លៃ​សមត្ថភាព​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស​ម្រា​ប់​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ (C1) ១.៥​លាន​នាក់ ជំហាន​១ នៅក្នុង​វិទ្យាស្ថាន​ផ្ទាល់​ដើម្បី​វាស់​ស្ទង់​នូវ​កម្រិត​សមត្ថភាព​សិស្ស​ក្រោយពី​បញ្ចប់​ការចុះ​ហាត់​ការ និង​វាយតម្លៃ​សមត្ថភាព​លើ​ជំនាញ​ដែល​សិស្ស​បាន​សិក្សា​រយៈពេល ៨​ខែ​សម្រាប់​ចូល​ទីផ្សារការងារ ។​a skill clas2 

ការចុះ​ត្រួតពិនិត្យ​នេះ​មានការ​ចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ចៅសង្កាត់ ចំនួន ៦​ក្នុង​ក្រុង​បាត់ដំបង និង​ក្រុមហ៊ុន ដៃគូ​សហការ​ជាមួយ​វិទ្យាស្ថាន​ចំនួន​២១ ។​លោក​បណ្ឌិត ឈឹម ធឿន បាន​បាន​ឲ្យ​ដឹង ថា ការបង្កើតឱ្យមាន​ការ​សិក្សា​លើ​ផ្នែក​ជំនាញ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នាពេលនេះ គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការផ្តល់​ឱកាស​កា​រងារ​ជាច្រើន​ដល់​យុវជន​ទាំងនោះ​សម្រាប់​រកប្រាក់​ចំណូល​បាន​សម្រាប់​ចិញ្ចឹម​ជីវភាព​គ្រួសារ និង​ខ្លួនឯងបាន ស្របតាម​តម្រូវការ​ទីផ្សារការងារ​ដែល​ពួកគាត់​ទទួលបាន ។​

ជាងនេះទៀត​នោះ អាច​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ការកាត់បន្ថយ​បាន​នូវ​ការសេព​គ្រឿងញៀន​បាន​មួយផ្នែកធំ តាមរយៈ​នៃ​ការ​មាន​ការងារ​ធ្វើ​ពិតប្រាកដ ជាពិសេស​កាត់បន្ថយ​បាន​នូវ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​ស្វែងរ​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស ហើយ​អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ អាច​ឈានទៅ​សម្រេច​តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​ផងដែរ ។​

​លោក​បណ្ឌិត ឈឹម ធឿន បាន​ណែនាំ​ឱ្យ​សិស្ស​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​បន្ថែម​ដល់​យុវជន​ដទៃទៀត ដែល​ពុំទាន់​មាន​ជំនាញ​ច្បាស់លាស់ គួរ​ចាប់យក​ឱកាស​ចូលរៀន​វគ្គ​ជំនាញ​ខ្លី​ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​មិន​បង់ថ្លៃ​សិក្សា​នេះ ហើយ​ថែមទាំង​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន​២៨​ម៉ឺន​រៀល​បន្ថែមទៀត ក្នុងពេល​កំពុង​សិក្សា​ថែម​ទៀតផង សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ។​
​តំណាង​សិស្ស​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដែល​ទើប​បញ្ចប់​វគ្គ អ្នកស្រី ឡុ​ក សុគន្ធា មកពី​សង្កាត់​ស្វាយប៉ោ និង​លោក ប្រេ​ម សំណាង មកពី​សង្កាត់​ក្តុល​ដូនទាវ សុទ្ធតែ​បានបង្ហាញ​នូវ​ភាពសប្បាយ​រីករាយ ខណៈពេលដែល​ពួកគាត់​បាន​បណ្តុះបណ្តាល​រួច​នាពេលនេះ ហើយ​ទទួលបាន​ចំណេះ​ជំនាញ​ពិតប្រាកដ ដើម្បី​យកទៅ​ប្រកប​របរ​ផ្ទាល់ខ្លួន និង​ចូល​ទៅធ្វើ​ការងារ​នៅតាម​ក្រុមហ៊ុន​ដៃគូ​សហការ​ជាមួយ​វិទ្យាស្ថាន តាម​តម្រូវការ​ទីផ្សារការងារ ។

​សូមបញ្ជាក់ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១.៥​លាន​នាក់ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។ គិត​ត្រឹម​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ វិទ្យាស្ថាន​មាន​សិស្ស​កំពុង​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) សរុប​ចំនួន ៣,៥៤០​នាក់ ក្នុងនោះ​ស្រី ចំនួន​១,១១៣​នាក់ ។

ដោយបាន​សិក្សា​លើ​ជំនាញ​ការកែច្នៃ​បន្លែ និង​ផ្លែឈើ ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ការថែទាំ និង​ជួសជុល​រថយន្ដ ការ​តម្លើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ សេវាកម្ម​បរិក្ខារ​ម៉ាស៊ីនត្រជាក់​ក្នុង​គេហដ្ឋាន សេវាកម្ម​កុំព្យូទ័រ ការងារ​កំបោរ ការចិញ្ចឹម និង​ថែទាំ​ត្រី​ប្រា និង​សេវាកម្ម​សម្អាង​កាយ ហើយ​សិស្ស​ត្រូវធ្វើ​ការវាយតម្លៃ​សមត្ថភាព​បញ្ចប់​វគ្គ​នា​ថ្ងៃនេះ​មាន​ចំនួន​៥១៩​នាក់ ក្នុងនោះ​ស្រី​២៥៣​នាក់ ៕a skill class a skill class1 


​