» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5244 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101011 នាក់

រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​

​ភ្នំពេញ​៖​ទីតាំង​ផលិត​យក​ឈាមជ្រូក​ធ្វើ​អំពី​ឈាម​គោ ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​បឹង​សាឡាង ខណ្ឌទួលគោក ចុះ​ត្រួតពិនិត្យ​ណែនាំ និង​អប់រំ រកឃើញ​២​ទីតាំង​ស្ថិតនៅ​ភូមិ​១៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​សណ្តែកបណ្តុះ​មាន​ដាក់​បន្ថែម​សារធាតុ​គីមី ។a cow blood1

​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា យោងតាម​លទ្ធផល​នៃ​ការត្រួតពិនិត្យ​បាន​រក​ឃើញ ផលិតផល​ឈាមជ្រូក​ធ្វើ​អំពី​ឈាម​គោ ដែលជា​កម្មវត្ថុ​នៃ​ការ​ក្លែងបន្លំ​វត្ថុធាតុដើម បន្លំ​យ​ថា​ប្រភេទ​នៃ​ផលិតផល​ឈាម ។​​ចំណែក​សណ្តែកបណ្តុះ​មាន​ដាក់​បន្ថែម​សារធាតុ​គីមី មិន​ស្របតាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែកអនាម័យ​ម្ហូបអាហារ គុណភាព​សុវត្ថិភាព​ផ្នែក​អតិសុខុមប្រាណ​ជីវសាស្ត្រ ស្របតាម​បទ​ប្បញ្ញា​ត្តិ​នៃ​ច្បាប់ ដូចនេះ​មន្ត្រី​ជំនាញ បាន​ដកហូត​ផលិតផល​ឈាម​ចំនួន​៥១​គីឡូក្រាម និង​សណ្តែកបណ្តុះ​ដែល​បន្ថែម​សារធាតុ​គីមី ចំនួន​២២​គីឡូក្រាម សរុប​ចំនួន ៧៣​គីឡូក្រាម យកទៅ​ដុត​កម្ទេចចោល ។​

​ក្រោយ​ការត្រួតពិនិត្យ និង​ការពន្យល់​ណែនាំ​អំពី​ច្បាប់​ដល់​ម្ចាស់​ទីតាំង​ទាំង​២​ខាងលើ ម្ចាស់​ទីតាំង​បាន​យល់ព្រម​សហការ​ទទួល​ការណែនាំ អប់រំ ពី​មន្ត្រី​ជំនាញ ដែល​បាន​ចុះមក​ត្រួតពិនិត្យ​ដោយ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​បញ្ឈប់​ការដាក់​លាយ​សារធាតុ​បន្ថែម​(​សារធាតុ​គីមី​) លើ​ការផលិត​សណ្តែកបណ្តុះ ឬ​មិន​បន្ត​ការផលិត​សណ្តែកបណ្តុះ​ទៀត ។​​បញ្ឈប់​ការផលិត ឈាមជ្រូក​ធ្វើ​ពី​ឈាម​គោ ដែលជា​កម្មវត្ថុ​នៃ​ការ​ក្លែងបន្លំ​វត្ថុធាតុដើម បន្លំ​ផលិតផល​ឈាម និង​មិន​ដាក់​លាយ​សារធាតុ​បន្ថែ​មណា ដែល​ច្បាប់​មិន​អនុញ្ញាតិ ។ ម្ចាស់​ទីតាំង​បានស្នើ​សុំ​ការរៀបចំ​រយៈពេល​៣​ខែ​ដើម្បី​កែតម្រូវ​អនាម័យ​ទីតាំង​ឱ្យបាន​ល្អ និង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះ​ផ្ទៀងផ្ទាត់​ពី​ភាពត្រឹមត្រូវ​ក្នុងការ​ធ្វើ​អាជីវ​កម្មនេះ​៕a cow blood a cow blood2 a cow blood3 


​