» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6156 នាក់

ម្សិលមិញ 13560 នាក់

សរុប 21227021 នាក់

ភាព​ក្រ​មិនអាច​បិទបាំង​សម្រស់​កញ្ញា​កែ ចាន់​កេ​សី បានឡើយ​!

​ខេត្តកំពង់ធំ​៖ កញ្ញា កែ ចាន់​កេ​សី​នៅ ទទួលបាន​ជោគជ័យ​ដោយ​ជាប់​ចំណាត់ថ្នាក់​1st Runner-up ពី​កម្មវិធី Mrs. International 2023 Ambassador លើទឹក​ដី​នៃ​ប្រទេស​ម៉ាឡេស៊ី ។ ក្រៅពី​ជោគជ័យ​ខាងលើ​អ្វីដែល​អាចធ្វើ​ឲ្យ​គ្រប់គ្នា​ស្រក់​ទឹកភ្នែក​បាន​គឺ​នាង​បាន​មកដល់​កម្ពុជា​ភ្លាម នាង​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​កំណើត​ភ្លែត​ដើម្បី​ជួប សំពះ​បំពាក់​មកុដ​ឈាង​ជូន​ម្តាយ​ផងដែរ​។a miss m2

តារា​ម៉ូ​ដែល​រាង​ខ្ពស់ស្រឡះសម្បុរខ្មៅស្រអែម កែ ចាន់​កេ​សី ជាប់​ចំណាត់ថ្នាក់​1st Runner-up ពី​កម្មវិធី Mrs. International 2023 Ambassador ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី​ដែលជា​កម្មវិធី​ប្រកួតប្រជែង​សម្រស់​លំដាប់​អន្តរជាតិ​លើក​ទី​១​។​កញ្ញា កេ​សី​ដែលមាន​ប្រវត្តិ​ជា​នារី​ដាំដំឡូង​មី​បាន​ទៅ ចូលរួម​ប្រកួតប្រជែង​បន្ទាប់ពី​នាង​ទទួលបាន​ជយលាភី​លេខ​២ ក្នុងការ​ប្រកួត​កម្មវិធី «​កំពូល​តារា​បង្ហាញ​កម្ពុ​ជា​» រដូវ​កាល​ទី​១ «Cambodia Next Top Model season1» កាលពី​ជិត ១០ ឆ្នាំមុន​។ ពេល​បាន​មកដល់​ទឹកដី​កំណើត​ភ្លាម នាង​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​នៃ​ខេត្តកំពង់ធំ ដោយបាន​ទាំង​បង្ហាញ​ស្ថានភាព​រស់នៅ​របស់​គ្រួសារ​នាង គឺ​ការធ្វើដំណើរ​ទៅ​ទាំងយប់​ជួប​ម្តាយ​ក្នុងផ្ទះ​កម្សត់ ដើម្បី​ជួប​ម្តាយ ដោយបាន​ទាំង​យក​មកុដ និង​ឈៀង​ពាក់​ជូន​ម្តាយ និង​បាន​សំពះ​គោរព​អ្នកមានគុណ​។ ក្នុងផ្ទះ​ស័ង្កសី ផ្ទាល់​ដី​ដែល​មិនមាន​សម្ភារៈ​មានតម្លៃ​អ្វី​ក្រៅពី​ទូរទស្សន៍​មួយគ្រឿង​នោះឡើយ​។

នាង​បានបង្ហាញ​សភាព​ពិត​នៃ​ផ្ទះ និង​ជិវិត​របស់​នៅ​របស់​ក្រុមគ្រួសារ​បន្ថែម​ពីអ្វី​ដែល​នាង​ធ្លាប់​ទម្លាយ​រឿងរ៉ាវ​លំបាន​ជាច្រើន​មុន​ន​ពេលដែល​គេ​ស្គាល់​នាង​ច្រើន​។ ភ្ជាប់​ដោយ​វីដេអូ​នាង​បាន​ភ្ជាប់​ដោយ​សំណេរ​ថា​៖ មានតែ ពាក្យ​មួយ​មាត់​ថា អរគុណ ៗ​ៗ​នឹង​ពាក្យ​ថា សុំ ក​មា​ទោស រាល់​កំហុស នេះ​គឺ ជា​ក្តី​ស្រមៃ​មួយ​ដែល​កូន​ធ្លាប់​ស្រមៃ ឥលូវ ម៉ែ​បានឃើញ​ហើយ តែ​ស្តាយ​ពុក មិន​នៅ តែ​សង្ឃឹម​ពុក​បានឃើញ​ដែរ​ចុះ​។ សំរាប់​អ្នក​ដែល មិន​ធ្លាប់​ស្រមៃ គឺ​អារម្មណ៍​ខុសគ្នា​”​។ សារ​នេះ​គឺ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ដែល​បានឃើញ​មាន​អារម្មណ៍​ក្តុកក្តួល​អួល​ដើម ក ព្រោះតែ​នាង​អាចបំពេញ​ក្តី​ស្រមៃ​របស់​ខ្លួនឯងបាន​ក្រោម​ការតស៊ូ​ជាច្រើន​ឆ្នាំ​។
​ទោះជាយ៉ាងណា​នាង​មិនមាន​ជីវភាព​ល្អ​ដូច​ទៅនឹង​កេរ​ឈ្មោះ​ដែល​នាង​ទទួលបាន​ដូច​ពេលនេះ​នៅឡើយ​។

សូម​ជម្រាប​ផងដែរ​ថា កែ ចាន់​កេ​សី ជា​គ្រូបង្រៀន​ជំនាញ​បង្ហាញ​ម៉ូដ សម្បុរ​ខ្មៅ​ស្រអែម ត្រូវបាន​ទស្សនិកជន ស្គាល់​ថា ជា​បេ​ក្ខ​នារី​ទទួលបាន​ជ័យលាភី​លេខ​២ ក្នុងការ​ប្រកួត​កម្មវិធី «​កំពូល​តារា​បង្ហាញ​កម្ពុ​ជា​» រដូវ​កាល​ទី​១ ដែល​មុននេះ​នាង​ទទួលរង​ការ​នូវ​ការ​មាក់ងាយ​មួយចំនួន​អំពី​សម្បុរ ។​កន្លងទៅ កេ​សី រស់​បាន​មកដល់​សព្វ​ថ្ងៃ ក៏​ដោយសារតែ​ក្ដី​អាណិតអាសូរ ពី​សំណាក់​អ្នកសិល្បៈ អ្នក​ជួយ​ជ្រោមជ្រែង​ជីវិត​នាង ឲ្យ​ចេះតែ​ដើរទៅ​មុខជា​និច្ច​៕a miss m a miss m1 a miss m3 a miss m4
​