
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2554 នាក់
ម្សិលមិញ 10609 នាក់
សរុប 21196404 នាក់
ភ្នំពេញ៖តាមរយៈហ្វេសប៊ុកលោកជំទាវសសេរថា៖បុគ្គលខ្លះមិនបានគោរពសិទ្ធិការរស់នៅឯកជនរបស់អ្នកដទៃទេ ចូលចិត្តឆ្កឹះកកាយដោយសំអាងលើដៃចុចទូរស័ព្ទ ឬចេះប្រើកំព្យូទ័រ ចង់បានវីយូ ស៊ែ ឡាច បែជាទៅបំផ្លាញទឹកចិត្តហែករឿងអតីតក្រុមគ្រួសារគេ សម្រាប់ម្តាយនិងឪពុកមាតាមខ្ញុំឃើញ ស្រឡាញ់មើលថែថ្នមកូននិងក្មួយគាត់ស្ទើលេប ខ្ញុំឃើញផ្ទាល់ភ្នែក គ្រាន់តែទៅប្រកួតនេះគាត់ដាក់តាំងពីឆ្នាំង អង្ករ ម្ហូប។ល។ ផ្គត់ផ្គង់កូនក្មួយគាត់សព្វបែបយ៉ាង !!
មិនលើកទឹកចិត្តអាណាព្យាបាលផ្ទាល់ទេ ? បើគ្មានពួកគាត់កូនល្អហួសម៉េចនឹងឡើងដល់កម្រិតនេះ ?? ល្អហួសក៍និយាយពីភាពអស្ចារ្យរបស់ម្តាយដេនី និងលោកពូគឹមសានដែរ រឿងផ្សេងទៀតទុកឲ្យសាមីខ្លួនអត្ថាធិប្បាយទៅ !! ឈុតតំណាងជាតិបង់លុយជិត៨ពាន់ដុល្លារភ្លាមៗ។ល។
ប្រយ័ត្នអ្នកម្តាយល្អហួសឬឪពុកមាកូនល្អហួសប្តឹងរឿងប៉ះពាល់ឯកជនភាពរបស់ពួកគាត់ ខ្ញុំដឹងតែជួយសម្របសម្រួលតាមផ្លូវច្បាប់ហើយ !!។ដោយឡែកទាក់ទងបែកធ្លាយនេះដែរអ្នកនាងដេនីខ្វាន់ម្តាយល្អហួសក៏បានសុំឲ្យលុបរូបឪពុករបស់ល្អហួសដែរដោយនាងបញ្ជាក់ថាមិនចង់ដឹងឮទេព្រោះរឿងបានកន្លងហួស២០ឆ្នាំហើយ។
សូមបញ្ជាក់ថាការបែកធ្លាយរូបភាពឪពុកកញ្ញាល្អហួសគឺឃើញមុនគេតាមបណ្តាញសង្គមគឺគ្រុបហ្វេសប៊ុកអ្នកគាំទ្រឧកញ៉ាសុភាប៊ុតឈឺដែលជាសម្បុរសជនល្បីឈ្មោះម្នាក់មានប្តីជាសេដ្ឋីអាល្លឺម៉ង់។ការផ្សាយរបស់គ្រុបអ្នកស្រីសុភាប៊ុតឈឺគឺគ្រាន់តែឲ្យដឹងថាឪពុកកញ្ញាល្អហួសជានាយទាហ៊ាននៅជួរមុខម្នាក់តែមិនបាននិយាយអ្វីធ្ងន់ធ្ងរហែកកាយប្រវត្តិទំនាកទំនងជាមួយអ្នកស្រីដេនីខ្វាន់បែបណានោះទេ។ប៉ុន្តែបញ្ហានៅត្រង់ថារឿងដែលលាក់បាំងមហាជនតែងតែចង់ដឹងជាធម្មតាព្រោះកញ្ញាជូរីល្អហួសជាមនុស្សសាធារណៈហើយឡូវនេះ។ម្យ៉ាងទៀតកន្លងមកក៏មានឃ្លិបវិដេអូមួយកញ្ញាល្អហួសបានសម្តែងអំណរគុណដល់ឪពុកកញ្ញាដែលតែងតែតាមមើលកូនស្រីពីក្រោយរហូតដែរបើទោះមិនប្រាប់ថាជាអ្នកណាក៏ដោយ។