» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 156 នាក់

ម្សិលមិញ 16074 នាក់

សរុប 21314457 នាក់

ឪពុក​ដែល​ជួយ​កូន​ពី​ការ​លង់ទឹក​សមុទ្រ លង់​ខ្លួនឯង រកឃើញ​សាកសព​ហើយ​

​ព្រះសីហនុ​៖ បុរស​ម្នាក់​ដែល​បាត់​ខ្លួន ក្រោយ​ហែល​ទៅ​ជួយសង្គ្រោះ​កូន​ឲ្យ​រួច​ផុតពី​ការ​លង់ទឹក​សមុទ្រ នៅ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៣​ម្សិលមិញ​នោះ ត្រូវបាន​ក្រុម​អ្នក​ជួយសង្គ្រោះ​រកឃើញ សាកសព​ហើយ ក្រោយ​ប្រើពេល​ស្រាវជ្រាវ​រុករក​នៅលើ​ផ្ទៃសមុទ្រ​ប្រមាណ ២០​ម៉ោង​។​a die sea3 

​សេចក្ដីរាយការណ៍​ពី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ក្រុម​អ្នករុករក​បាន​ពង្រីក​វិសាលភាព​ទីតាំង​ស្រាវជ្រាវ​នោះ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៣​នេះ សព​បុរស​វ័យ​៤០​ឆ្នាំ​នោះ ត្រូវបាន​រកឃើញ​ហើយ​។​​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច បានបញ្ជាក់​បន្ថែមថា នៅវេលា​ម៉ោងជាង​១​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៣​ម្សិលមិញ មាន​បុរស​វ័យ​៤០​ម្នាក់​ឈ្មោះ ហេង ពិសិដ្ឋ ជា​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ មក​កម្សាន្ត​នៅ​ឆ្នេរ​អូរ​ឈើទាល បាន​អង្គុយលេង​នៅ​តូប​៨៨៨ បើតាម​ការបំភ្លឺ​ពី​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​គឺ​គាត់​និង​កូនប្រុស​អាយុប្រមាណ​១០​ឆ្នាំ​ជាង​បន្តិច​បាន​ចុះ​លេង​ទឹក​ជាមួយគ្នា ហើយ​កូន​របស់គាត់​ត្រូវបាន​ទឹករលក​អូស​បណ្ដាល​ឈ្លក់ទឹក​ពេលនោះ​ឳ​ពុក​ឃើញ​ក៏​ហក់​ទៅ​ជួយ​កូន​រុញ​កូន​មក​ខាង ពេលនោះ​គាត់​ជា​ឳ​ពុក​ក៏បាន​លង់ទឹក​និង​បាត់​ខ្លួន​ទៅ​។

ប្រតិបត្តិ​ការរុករក​នេះ​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​, អាវុធហត្ថ​, អង្គភាព ៧១១ និង​មាន​ការចូល​រួមសហកា​រ​ពី​ក្រុមការងារ​របស់​អ្នកឧកញ៉ា ទៀ វិចិត្រ​។​​គួរ​ជ្រាបថា កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៣ មាន​ហេតុការណ៍​មួយ​បា​នប​ង្កើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​បុរស​ម្នាក់​ដែលជា​អ្នករស់នៅ​រាជធានី​ភ្នំពេញ បាន​នាំ​ក្រុមគ្រួសារ​ទៅលេង​ខេត្ត​ព្រះសីហនុ ហើយ​កូន​បាន​ចុះ​លេង​ទឹកសមុទ្រ ស្រាប់តែ​ពេលនោះ​ក៏​លង់ ហើយ​ឪពុក​បាន​ស្ទុះ​ទៅ​ជួយ និង​រុញ​កូន​ឡើងលើ​វិញ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ ប៉ុន្ដែ​អកុសល​ត្រូវ​កម្លាំង​សមុទ្រ​អូស​ខ្លួនឯង​វិញ បណ្ដាល​ឲ្យ​លង់​បាត់​ខ្លួន​តែម្ដង​៕a die sea a die sea2 a die sea4 a die sea5 

​