» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3250 នាក់

ម្សិលមិញ 7802 នាក់

សរុប 21152139 នាក់

លោក​ឧកញ៉ា សុខ ប៊ុន និង​បក្សពួក​គ្មាន​ដី​សូម្បី​តែមួយ​ហិកតា​នៅ​កោះរ៉ុង ដោយសារ​ឯកសារ​ក្លែងក្លាយ​ទាំងអស់​


​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃ​សុក្រ​ទី ២៨ ខែមិថុនា​ថា​៖ លោក​ឧកញ៉ា សុខ ប៊ុន និង​បក្ខពួក​ចំនួន ៥​នាក់​ទៀត ជា​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ​គ្មាន​ដី​សូម្បី​តែមួយ​ហិកតា​នៅ​កោះរ៉ុង ដោយសារ​ឯកសារ​ទិញ​លក់​ដី​ចំនួន​ជាង ៥០០ ហិកតា​សុទ្ធតែជា​ឯកសារ​ក្លែងក្លាយ​។a sok acub

លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ឯកសារ​របស់​ក្រុម​ជនល្មើស​គឺធ្វើឡើង​ជាន់​លើ​ឯកសារ​ក្លែង​គឺ​បានន័យថា​ឯកសារ​ក្លែង​លើ​ឯកសារ​ក្លៃ​ង​ទាំងអស់ ក្រោយពី​ACU ប្រើពេល​ប្រមាណ ៥ សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​ការស៊ើបអង្កេត​និង​ចាប់​ខ្លន​បញ្ជូនទៅ​តុលាការ​។ នៅពេលដែល ACU ចាប់ខ្លួន​ពួកគេ​មកដល់​ការិយាល័យ ACU ហើយ​ធ្វើការ​សួរចម្លើយ​រយៈពេល ៣​ថ្ងៃ​ទៅ​ពួកគេ​ព្រម​សារភាព​ទាំងស្រុង​ថា​ពិតជា​ក្លែង​ឯកសារ​ពិតប្រាកដ​មែន​។

លោ​កប​ណ្ឌឹ​ត​ឱម​យ៉ិនទៀង​ទេសរដ្ឋមន្ត្រី​ក៏បាន​ប្រកាស​រក​ឈ្មោះ​លោក សាន្ត ប៊ុនធឿន​ចាងហ្វាង​កាសែត​អន​ឡាញ​សាន​ប៊ុន​ធៀន ដែល​ចេញមុខ​ទាមទារ​និង​ឡាយ​វីដេអូ​ឲ្យ​មានការ​ដោះលែង​ក្រុម​ជនល្មើស​ទាំង ៦ នាក់​នេះ​។ ប៉ុន្តែ​ក្នុង​សន្និសីទកាសែត​នេះ​មិនមាន​វត្តមាន​របស់លោក សាន្ត ប៊ុនធឿន នោះទេ​។ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​អរគុណ​ដល់ សាន ប៊ុនធឿន ដែល​ជំរុញ​ឲ្យ​លោក​ឈានដល់​ការធ្វើ​សន្និសីទកាសែត​បកអាក្រាត​រឿង​បទល្មើស​នៅ​កោះរ៉ុង​នេះ​បន្ថែមទៀត ជូន​ដល់​សាធារណជន​ឱ្យបាន​យល់​កាន់តែច្បាស់​។​

​បើតាម​សេចក្ដីជូនដំណឹង​ស្ដីពី កិច្ចប្រជុំ​លើក​ទី​៤៧ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) (​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩)​​បាន​ឲ្យ​ដឹងថា ករណី​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​របស់​មន្ត្រី​ប្រាំ​រូប នៅ​ក្រុង​និង​សង្កាត់​កោះរ៉ុង និង​បទល្មើស​ក្នុង​វិស័យ​ឯកជន​មួយរូប​គឺ​លោក​សុខ ប៊ុន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ពិនិត្យ​ល្អិតល្អន់​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​ពី​សំណាក់​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារកម្ម នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាពិសេស​អំពី​ឯកសារ​យ៉ាងច្រើន​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រមូលបាន​ភស្តុតាង​រឹងមាំ (​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​តុលាការ​នៅ​ផុស​តាង​តែមួយ​ចំនួន​តូច​ទេ​) ការសារភាព​របស់​ម​ន្ត្រី​ទាំង ៥ រូប​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន ។​

ការរកឃើញ​ភស្តុតាង​នៃ​ការ​ក្លែង​ឯកសារ ដើម្បី បំ​ផ្លា​យ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត សំដៅយក​ដី​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មិនអាច​រកឃើញ​ភស្តុតាង​ទាំងនោះ​បាន​តាម​ការធ្វើ​កុសល​វិ​ច្ច័​យ​ទេ ហេតុនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាំបាច់​រក​ភស្តុតាង​នៃ​អំពើ​ល្មើស​នេះ តាម​ការស៊ើបអង្កេត​វិញ​ទៅ​ទទួលបាន​ជោគជ័យ​។​

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ណែនាំ​ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​រឹងមាំ​ថែមទៀត​លើ​កិច្ចការ​មួយចំនួន ហើយ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យកចិត្តទុកដាក់​ធ្វើការ​បំភ្លឺ​ដល់​សាធារណៈមតិ ពី​ការ​កាឡៃ​សភាពការណ៍​ពី​សំណាក់​ក្រុម​តូច​មួយ​ដែល​មានបំណង​ញុះញង់ បំភាន់​មតិសាធារណៈ តាម​ការ​បំផ្លើស​តវ៉ា ឲ្យ​ដោះលែង​ជនល្មើស​ករណី​កោះរ៉ុង​ឲ្យ​បាន​ទាន់ពេល​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​កោតសរសើរ​គ្រប់ផ្នែក​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាំង​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ការងារ​អប់រំ​បង្ការ​ទប់ស្កាត់ ការងារ​ក​តិ​យុត្ត​ពាក្យ​ប្ដឹង អន្តរជាតិ​និង​ការងារ​របស់​នាយកដ្ឋាន​ទាំងអស់ ជាពិសេស​ការងារ​ស៊ើបអង្កេត​ករណី​កោះរ៉ុង របស់​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារកម្ម ដែល​សម្រេចបាន​ជោគជ័យ ក្នុង​រយៈពេល ៥ សប្តាហ៍​ប៉ុណ្ណោះ​។​

​សូម​ជម្រាបជូន​ថា ពាក់ព័ន្ធ​ករណី កោះរ៉ុង កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន ចាប់បញ្ជូន​ខ្លួន មនុស្ស​ចំនួន ៦​នាក់​ទៅ​តុលាការក្រុង​ភ្នំពេញ ពាក់ព័ន្ធ​ករណី រួមគំនិត​គ្នា​ជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ​រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០១៩​នេះ​។​

លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​ដដែល បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក​ឧកញ៉ា សុខ ប៊ុន ជា​អគ្គនាយក ក្រុមហ៊ុន​អចលនទ្រព្យ សុខ ប៊ុន គ្រុប ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ចំណែក លោក អ៊ុង និ​ត ជា​ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះរ៉ុង​, លោក សេង ហូ​លាង ជា​ចៅសង្កាត់​កោះរ៉ុង​, លោក ហែម សា​ឡេះ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង​, លោក កែ សោម ជា​ចៅសង្កាត់រង​ទី​២ និង​លោក កែវ ពៅ មេភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ​៕a sok acu a sok acu1 a sok acu3 a sok acu4 a sok acua5 a sok acua6 a sok acub a sok acub1 

​